ចិន ចំណាយជាង ២៣០ ពាន់លានដុល្លារក្នុងរយៈពេលជាងមួយទសវត្សរ៍ ដើម្បីអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ចិនបានចំណាយលុយជាង ២៣០,៨ ពាន់លានដុល្លារក្នុងរយៈពេលជាងមួយទសវត្សរ៍ ដើម្បីកសាងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន​ ហើយវាអាចជាមូលហេតុមួយដែលចិនមិនអាចនៅស្ងៀមចំពោះការដាក់ពន្ធបន្ថែមពីលោកខាងលិចនាពេលថ្មីៗនេះ។

កាលពីខែឧសភា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនដល់ ១០០ ភាគរយ។ ក្រោយមក សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ។ លើសពីនេះ ប្រទេសតួគីក៏បានប្រកាសផងដែរថា ខ្លួននឹងដាក់ពន្ធបន្ថែម ៤០ ភាគរយលើការនាំចូលយានយន្តពីប្រទេសចិន ដើម្បីការពារហានិភ័យដែលអាចកើតឡើងនៅក្នុងសមតុល្យគណនីចរន្តរបស់ខ្លួន និងការពារក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។

លោក Scott Kennedy ប្រធានគ្រប់គ្រងផ្នែកធុរកិច្ច និងសេដ្ឋកិច្ចចិននៅ CSIS បានលើកឡើងថា ទំហំនៃការគាំទ្ររបស់រដ្ឋាភិបាលមានចំណែកប្រហែល ១៨,៨ ភាគរយនៃការលក់រថយន្តអគ្គិសនីសរុបចន្លោះឆ្នាំ២០០៩ និង ឆ្នាំ២០២៣ ។ លោកបានកត់សម្គាល់ថា សមាមាត្រនៃការចំណាយនេះចំពោះការលក់ EV បានធ្លាក់ចុះពី ៤០ ភាគរយមុនឆ្នាំ២០១៧ មកនៅត្រឹមតែ ១១ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ។ ទិន្នន័យនេះត្រូវបានរកឃើញនៅពេលដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនជុំវិញការប្រើប្រាស់ប្រាក់ឧបត្ថម្ភក្នុងផលិតកម្មរបស់ពួកគេ។

លោក Kennedy បានចង្អុលបង្ហាញថា ការគាំទ្ររបស់ទីក្រុងប៉េកាំងសម្រាប់វិស័យរថយន្តអគ្គិសនីបានរួមបញ្ចូលគោលនយោបាយមិនមែនរូបិយវត្ថុ ដែលមានភាពលម្អៀងចំពោះក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាងរថយន្តបរទេស។ នេះជាមូលហេតុដែលលោកខាងលិចមានភាពមិនពេញចិត្ត និងចោទប្រកាន់រដ្ឋាភិបាលចិនថា អនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ក្នុងការប្រើប្រាស់ប្រាក់ឧបត្ថម្ភជួយក្រុមហ៊ុនរថយន្តអគ្គិសនីក្នុងស្រុក។

យោងតាមប្រភពដដែលបានលើកឡើងថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលមិនចូលទៅក្នុងការអភិវឌ្ឍន៍រថយន្តដោយផ្ទាល់នោះទេ។ កំឡុងពេលនៃការអភិវឌ្ឍន៍វិស័យ EV ដំបូងៗរបស់ប្រទេសចិន ក្រសួងហិរញ្ញវត្ថុបាននិយាយថា ខ្លួនបានរកឃើញយ៉ាងហោចណាស់ក្រុមហ៊ុនចំនួន ៥ បានបោកប្រាស់រដ្ឋាភិបាលជាង ១ ពាន់លានយ័ន (១៤០ លានដុល្លារ)។ យ៉ាងណាមិញ យានជំនិះដែលផលិតនៅប្រទេសចិនក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការកើនឡើងនៃរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ ខណៈដែលចិនធ្លាប់ពឹងផ្អែកខ្លាំងលើទីផ្សាររថយន្តប្រើប្រាស់ប្រេងពីបរទេស។ ទោះជាយ៉ាងណាក្តី វាគឺជាការប្រកួតប្រជែងខ្លាំងក្លា​មួយដោយអ្នកវិភាគរបស់ធនាគារកណ្តាលអាមេរិកបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិកគួរតែចាកចេញពីប្រទេសចិន ហើយផ្តោតលើផលិតកម្មរបស់ពួកគេទៅកន្លែងផ្សេងទៀត។

លោក Kennedy បាននិយាយថា អ្នកវិភាគខាងវិស័យរថយន្ត និងក្រុមហ៊ុនផលិតរថយន្តលោកខាងលិចសុទ្ធតែយល់ស្របថា ក្រុមហ៊ុនផលិតរថយន្ត EV និងអ្នកផលិតថ្មថាមពលរបស់ចិនមានការរីកចម្រើនយ៉ាងខ្លាំង ដែលគួរតែត្រូវបានយកចិត្តទុកដាក់ខ្លាំង។ យ៉ាងណាមិញ ​លោក​បាន​ចង្អុល​បង្ហាញ​ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិនយ៉ាង​ទូលំទូលាយ និង​កំណើន​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន EV ​នៅ​មិន​ទាន់​ជំរុញ​ប្រាក់​ចំណេញ​​ខ្លាំង​នៅ​ឡើយ​។ នៅក្នុងសេដ្ឋកិច្ចទីផ្សារកំពុងដំណើរការល្អ ក្រុមហ៊ុននឹងធ្វើការវាស់វែងដោយប្រុងប្រយ័ត្ននូវការវិនិយោគរបស់ពួកគេក្នុងសមត្ថភាពថ្មី ហើយការលេចឡើងនៃគម្លាតយ៉ាងខ្លាំងរវាងការផ្គត់ផ្គង់ និងតម្រូវការទំនងនឹងនាំឱ្យមានការបង្រួបបង្រួមឧស្សាហកម្ម។ ក្នុងរយៈពេល ១២ ខែកន្លងមកនេះ ប្រាក់ចំណេញសុទ្ធរបស់ BYD បានធ្លាក់ចុះមកត្រឹម ៧៣៩ ដុល្លារក្នុងរថយន្តមួយគ្រឿង ខណៈដែល Tesla ធ្លាក់ចុះមកត្រឹម ២ ៩១៩ ដុល្លារក្នុងរថយន្តមួយគ្រឿង។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio រំពឹងថានឹងសល់ក្រុមហ៊ុនផលិតរថយន្តពី ២០ ទៅ ៣០ នៅក្នុងទីផ្សារប្រទេសចិនបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តប្រហែល ១០ ឈប់ដំណើរការនៅក្នុងទីផ្សារប្រទេសចិន។ ចាប់តាំងពីឆ្នាំមុន ឧស្សាហកម្ម EV បានប្រឈមមុខនឹងសង្គ្រាមតម្លៃដ៏ខ្លាំងក្លា ដោយសារក្រុមហ៊ុនរថយន្តបានទម្លាក់តម្លៃ ឬដាក់លក់ផលិតផលក្នុងតម្លៃទាប។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីគាំទ្ររថយន្តអគ្គិសនី ដោយច្បាប់កាត់បន្ថយអតិផរណាដែលបានចុះហត្ថលេខានៅក្នុងខែសីហាឆ្នាំ ២០២២ បានបែងចែក ៣៧០ ពាន់លានដុល្លារសម្រាប់ការលើកកម្ពស់បច្ចេកវិទ្យាស្អាត។ Kennedy បានចង្អុលបង្ហាញថា ច្បាប់នេះផ្តល់នូវឥណទាន ៧ ៥០០ ដុល្លារសម្រាប់ការទិញរថយន្តអគ្គិសនីមួយគ្រឿង ដែលផ្ទុយពីការគាំទ្ររបស់រដ្ឋាភិបាលចិនក្នុងការទិញរថយន្តអគ្គិសនីមួយគ្រឿងជាមធ្យម ៤ ៦០០ ដុល្លារក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះពី ១៣ ៨៦០ ដុល្លារក្នុងឆ្នាំ២០១៨៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ