លោក​ សុខ វឿន ៖ CMA បានអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សៀមរាប ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជន ជាពិសេស បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ភាពធន់ និងនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។​

លោក​ សុខ វឿន បានថ្លែងថា កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃពីសំណាក់រាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជន។

គំនិតផ្តួចផ្តើមសំខាន់ៗទាំងនេះរួមមានដូចខាងក្រោម ៖

១.ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន៖ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុ ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្រោមកិច្ចផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ស្តង់ដារកិច្ចសន្យានេះធ្វើឡើងដើម្បីបង្កើនតម្លាភាព និងធានាបាននូវកិច្ចការពារអតិថិជន ក៏ដូចជាការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។ បន្ថែមលើនេះ ខចែងកិច្ចសន្យាឥណទាន និងស្តង់ដារកិច្ចសន្យាឥណទាន នឹងជួយឱ្យសមាជិកទាំងអស់របស់សមាគមទាំងពីរមានស្តង់ដារកិច្ចសន្យាឥណទានរួម សម្រាប់ប្រើប្រាស់នៅក្នុងការទំនាក់ទំនង និងការផ្តល់ឥណទានដល់អតិថិជន។

២.ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៖  ក្រមនេះត្រូវបានបង្កើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់​ប្រសិទ្ធភាព ទំនុកចិត្ត​ ​គណនេយ្យភាព និ​ង​​ទំនួលខុសត្រូវ ក្នុងការប្រកបវិជ្ជាជីវៈធនាគារ តាមរយៈការកំណត់បទដ្ឋាន​ប្រតិបត្តិការអាជីវកម្ម​ សម្រាប់​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា​គោ​រ​​ព ​​និងអនុវត្ត​តាម។ ក្រមប្រតិបត្តិដែលរួមមានវិធានផ្តល់ឥណទាន (Lending Guideline) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់អនុវត្តចាប់តាំងពីខែមីនា ឆ្នាំ២០២២។

៣.គម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ឬ Community Safe Finance ៖ ក្រោមកិច្ចគាំទ្រដោយធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នៅខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនៅក្នុងសហគមន៍ប្រកបដោយសុវត្ថិភាព តាមរយៈការផ្តោតសំខាន់លើការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនក្នុងកម្រិតសហគមន៍នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។

៤.កម្មវិធីបណ្តុះបណ្តាលដល់ប្រធានអគ្គនាយក និងក្រុមប្រឹក្សាភិបាល ឬភាគទុនិកលើកិច្ចការពារអតិថិជន៖ ក្នុងឆ្នាំ២០២៣នេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយដៃគូរបស់ខ្លួន និងទទួលបានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បាន​រៀបចំនូវសិក្ខាសាលាសម្រាប់ប្រធានអគ្គនាយក និងក្រុមប្រឹក្សាភិបាល ឬភាគទុនិកស្តីពី “សារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព” ដែលវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ចំនួន៨វគ្គ ក្នុងគោលបំណងបង្កើនអភិបាលកិច្ច និងពង្រឹង​យន្តការកិច្ចការពារអតិថិជន ក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រធានអគ្គនាយកទាំងអស់នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងយ៉ាងហោចណាស់ភាគទុនិកម្នាក់ ឬក្រុមប្រឹក្សាភិបាលម្នាក់របស់គ្រឹះស្ថានទាំងនោះ តម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ដើម្បីធានាថាកិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាននូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន។

៥.សិក្ខាសាលាថ្នាក់តំបន់សម្រាប់ថ្នាក់គ្រប់គ្រងសាខា៖ ក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានរៀបចំនូវសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព និងវិជ្ជាជីវៈ” សម្រាប់ប្រធានសាខាបានចំនួន ៣វគ្គសិក្ខាសាលាផងដែរ ក្នុងគោលបំណងចម្បងដើម្បីពង្រឹងសមត្ថភាព និងគុណវុឌ្ឍិ ក្នុងក្របខណ្ឌការងាររបស់ប្រធានសាខាប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក៏ដូចជាផ្តល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមប្រធានសាខា និងនិយ័តករក្នុងគោលដៅមួយគឺដើម្បីរួមចំណែកលើកស្ទួយ និងលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយចីរភាព។

៦.ការពង្រឹងសមត្ថភាពមន្ត្រីឥណទានក្នុងការផ្តល់សេវាឥណទានប្រកបដោយការទទួលខុសត្រូវ (Responsible Lending)៖ នេះជាវគ្គបណ្តុះបណ្តាលកាតព្វកិច្ចដែលធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចាត់បញ្ជូនមន្ត្រីឥណទាន និងបុគ្គលិកជួរមុខដែលពាក់ព័ន្ធនឹងការផ្តល់សេវាឥណទាន ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានការយល់ដឹងពីក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន ដើម្បីធានារក្សាបាននូវការផ្តល់សេវាឥណទានប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព និងបរិយាបន្ន។

៧.ការពង្រឹងសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ៖ សមាគមបានចុះអនុស្សរណៈជាមួយអង្គការ SPTF ក្នុងគោលដៅពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចការពារអតិថិជន។ ភាពជាដៃគូនេះដែរ នឹងដើរតួនាទីជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មី និងការទទួលស្គាល់វិញ្ញាបនបត្រផងដែរ។

៨. គម្រោងអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងការលើកកម្ពស់ការទទួលបាននូវសេវាហិរញ្ញវត្ថុ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូ រួមមានសមាគមធនាគារនៅកម្ពុជា (ABC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈយោគយល់ ដើម្បីធ្វើកិច្ចការងារអប់រំផ្នែកហិរញ្ញវត្ថុ និងជំរុញការទទួលបាននូវសេវាហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ស្ត្រី កសិករ និងសហគ្រិនដទៃទៀត តាមរយៈការបង្កើតនូវអង្គសិក្ខាសាលានានា ការផលិតអត្ថបទអប់រំ កិច្ចពិភាក្សាពីអ្នកជំនាញ វីដេអូអប់រំខ្លីៗ ដែលផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម ជាដើម ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

៩.ពង្រឹងយន្តការនៃការដោះស្រាយបណ្តឹង និងសំណូមពររបស់អតិថិជន៖ សមាគមក៏បាន និងកំពុងអនុវត្តយន្តការនៃការដោះស្រាយបណ្តឹង និងសំណូមពររបស់អតិថិជនតាមរយៈប្រព័ន្ធហតទ្បាញប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងអនុវត្តតាមគោលការណ៍គាំពារអតិថិជន ដែលក្នុងនោះរួមមាន ការដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន លេខបណ្តឹងតវ៉ារបស់សមាគមទាំងពីរ នៅទីតាំងតែមួយនៅលើសៀវភៅឥណទាន កិច្ចសន្យាឥណទាន ព្រមទាំងសម្ភារៈផ្សព្វផ្សាយផ្សេងៗ។ ប្រព័ន្ធហតឡាញសម្រាប់បណ្តឹងអតិថិជន របស់សមាគមមានលេខ ០១៥ ៣៦៥ ២២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ