កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

គម្រោងច្រករបៀងត្រីភាគីដ៏ធំមួយជំរុញពាណិជ្ជកម្មអឺរ៉ុបប៉ែកអាគ្នេយ៍ និងគាំទ្រខ្លាំងដល់កម្លាំងណាតូ

បរទេស៖កាលពីដើមខែធ្នូកន្លងមកនេះ អនុស្សណៈយោគយល់គ្នារវាង៣ប្រទេសដែលស្ថិតនៅតំបន់ប៉ែកអាគ្នេយ៍នៃប្លុកអឺរ៉ុបត្រូវបានធ្វើឡើង។កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានការកសាងគម្រោងគមនាគមន៍ដ៏ធំមួយរវាងគ្នាក្នុងការផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់គ្រប់ភាគីផងទៅដល់ប្លុកអឺរ៉ុបទាំងមូលផងនិងក៏ដូចជាជួយបង្កើនកម្លាំងរបស់អង្គការ​ណាតូផង។ ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា ជាពិសេសក្នុងតំបន់អឺរ៉ុបនោះ ប្រទេសប៊ុលហ្គារ៉ិ ប្រទេសក្រិកនិងរ៉ូមេនី បានបង្ហាញនូវមហិច្ឆតារួមគ្នាក្នុងការកសាងនូវគម្រោងគមនាគមដ៏ធំមួយនៅច្រករបៀងរវាងសមុទ្រ Aegean Sea ទៅដល់សមុទ្រខ្មៅ Black Sea ។ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះប្រទេសទាំងបីបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានាទីក្រុងប្រ៊ូស៊ែលដើម្បីអនុវត្តគម្រោងអភិវឌ្ឍបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលស្ថិតនៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការអឺរ៉ុប European Commission (EC) និងធនាគារវិនិយោគអឺរ៉ុប European Investment

តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល

សន្និសីទសហគមន៍នវានុវត្តន៍និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន

ភ្នំពេញ៖សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែធ្នូ នៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី១១ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់។ ថ្លែងក្នុងពិធីបើកអង្គសន្និសីទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ក្នុងរយៈពេល​១១ខែឆ្នាំ ២០២៥​ក្រុម្បរឹក្សាភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​រហូតដល់៦០៩​គម្រោនិងមានទុនចុះបញ្ជី​ចំនួន​៩,៥ពាន់​លានដុល្លារ….

ចិន​នៅតែឈានមុខគេ ក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនចិន នៅតែរក្សាបានលំដាប់លេខ១ក្នុងនាមជាអ្នកបណ្តាក់ទុនច្រើនជាងគេនៅកម្ពុជា ដែលតំណែងនេះរក្សាបានជាប់គ្នាជាច្រើនឆ្នាំមកហើយ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ គិតពីខែមករាដល់វិច្ឆិកា  គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩​គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងចំណោមទុនវិនិយោគប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិកនេះ ចិនមានចំណែក៥២,៦២ភាគរយ តាមពីក្រោយដោយកម្ពុជា ដែលមានចំណែក៣២,៤៩ភាគរយ និងសិង្ហបុរីជាប់លំដាប់លេខ៣ មាន៤,៤៩% វៀតណាម

ខេត្តកំពង់ស្ពឺ ទាក់ទាញគម្រោងវិនិយោគ៥៦លានដុល្លារ នៅខែវិច្ឆិកា

ភ្នំពេញ៖ នៅខែវិច្ឆិកាឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគធំៗពីរដែលមានទំហំទឹកប្រាក់ ៥៦លានដុល្លារអាម៉េរិក។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងនេះស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលនិងផលិតចំណីអាហារពីកសិផលកសិកម្ម និងកសិឧស្សាហកម្ម។គម្រោងមានទីតាំងនៅ ស្រុកសាមគ្គីមុនីជ័យ ដែលមានទំហំទុនវិនិយោគប្រមាណ ៣១លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៧៥កន្លែង។ ចំណែកគម្រោងមួយទៀតក៏ស្ថិតនៅស្រុកសាមគ្គីមុនីជ័យដែរគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វដែលមានទំហំទុនវិនិយោគប្រមាណ២៥លានដុល្លារអាម៉េរិកនិងបង្កើតការងារ៥១៨កន្លែង។ រីឯគម្រោងលេចធ្លោជាងគេនៅខែវិច្ឆិកានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺ គម្រោងវិនិយោគបង្កើតផែស្ងួតនៅស្រុកកំចាយមារ ខេត្តព្រៃវែងមានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៦កន្លែង។ ចំពោះគម្រោងលេចធ្លោផ្សេងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ស្ទូច និងដែកគ្រប់ប្រភេទមានទីតាំងនៅ

គម្រោងអគារ​ខុនដូធំមួយ​នៅខេត្តព្រះសីហនុ បុក​គ្រឹះសាងសង់ជាផ្លូវ​ការ​ ទោះដឹងថា​វិស័យ​នេះ មិនទាន់ល្អដូច​មុន

គម្រោងអគារ​ខុនដូមួយ​នៅខេត្តព្រះសីហនុ​បាន​បុក​គ្រឹះសាងសង់​ទោះបីដឹងថា​ទីផ្សារ​នៅមិនទាន់ល្អដូចមុនវិបត្តិកូវីដ​១៩ក៏ដោយ….

ក្នុងខែវិច្ឆិកា តំបន់សេដ្ឋកិច្ចពិសេសទទួលបានគម្រោងវិនិយោគ១២គម្រោង ទុន​វិនិយោគ​៦៦​លានដុល្លារ​ខណៈនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសទទួលបាន២២គម្រោង១៩៦លានដុល្លារអាម៉េរិក

ភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានប្រមាណ២៤ពាន់កន្លែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោងក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារអាម៉េរិក ។ បើគិតក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោង

វេទិកា ASEAN NEXT ឆ្នាំ២០២៥ ជំរុញការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មវិស័យកម្មន្តសាលផ្អែកលើនវានុវត្តន៍សម្រាប់តំបន់

ភ្នំពេញ៖ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។ វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ “តួនាទីនៃបច្ចេកវិទ្យា