ក្រសួងឧស្សាហកម្ម​និងវិទ្យាស្ថាន CDRI ចុះអនុស្សរណៈនៃការយោគយល់ដើម្បីសហការពង្រឹងការស្រាវ​ជ្រាវក្នុងវិស័យឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)នាថ្ងៃទី៣ខែធ្នូបានចុះអនុស្សរណៈនៃការ យោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវ បង្កើតភស្ដុតាងវិទ្យាសាស្រ្ត ចែករំលែកព័ត៌មាន និងចំណេះដឹង សំដៅរួមចំណែកដល់យុទ្ធសាស្រ្ត គោលនយោបាយ និងបេសកកម្មរបស់ក្រសួង។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី និងលោកស្រីបណ្ឌិត អេង នេត្រា

ចិនទំនងជាបន្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៥%ដដែលសម្រាប់ឆ្នាំ២០២៦

គោលដៅកំណើនសេដ្ឋកិច្ច ៥% នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការចាប់ផ្តើមផែនការថ្មីរយៈពេល ៥ ឆ្នាំផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងការដោះស្រាយបញ្ហាដូចជា វិបត្តិអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ខ្សោយ សមត្ថភាពរោងចក្រលើស និងការធ្លាក់ចុះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

ធនាគារជាតិនៃកម្ពុជា និងប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ពិភាក្សាពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាព ក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។

អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាអំពីបញ្ហាពន្ធដារ ដើម្បីជំរុញបរិយាកាសអាជីវកម្មនិងទាក់​ទាញវិនិយោគិន

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖«កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដោយសារវាជាយន្តការភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន។ វិស័យឯកជន ប្រើប្រាស់យន្តការនេះដើម្បីលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ដើម្បីចូលរួមចំណែកក្នុងការកែលម្អសេដ្ឋកិច្ចជាតិ»។

Rogfast ផ្លូវក្រោមដីវែងបំផុតនិងជ្រៅបំផុតនៅក្រោមសមុទ្រដែលកំពុងសាងសង់នៅនរវេស

Rogfast ដែលត្រូវបានគេចាត់ទុកថាជាផ្លូវក្រោមដីនិងក្រោមសមុទ្រដែលមានចំងាយវែងបំផុតនិងជ្រៅបំផុតរបស់ពិភពលោកកំពុងចាប់ផ្តើមសាងសង់ឡើងវិញនៅក្នុងប្រទេសន័រវេស។ យោងតាមអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាគម្រោងផ្លូវក្រោមដីនិងសមុទ្រមួយនេះត្រូវបានគេប្រកាសដាក់ឲ្យចាប់ផ្តើមការដ្ឋានតាំងតែពីឆ្នាំ​២០១៨​មកម្ល៉េះប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលទៅវិញនៅចុងឆ្នាំ២០១៩។បញ្ហាកើតមានដោយសារតែការវាយតម្លៃខ្ទង់ចំណាយមិនត្រឹមត្រូវជាកត្តាចំបងធ្វើឲ្យមានការលុបចោលកុងត្រាដំបូងទាំងស្រុង។ យ៉ាងណាក្តីមកទល់នឹងចុងឆ្នាំ២០២១ផ្លូវរូងក្រោមដីនេះក៏បានដំណើរការឡើងវិញហើយដាក់ផែនការបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ជាមួយនឹងទំហំវិនិយោគសរុបប្រមាណជា២៥ពាន់លានដុល្លារលុយ Kroner របស់ន័រវេសឬប្រមាណជា២,៤ពាន់លានដុល្លារ។ Rogfast កសាងឡើងដើម្បីឲ្យន័រវេសអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំៗរបស់ខ្លួននិងជាពិសេសលុបចោលសេវាកម្មឆ្លងសាឡាងទាំងអស់ដែលស្ថិតនៅភាគខាងលិចនៃឆ្នេរសមុទ្ររបស់ខ្លួន។ គម្រោងផ្លូវ Rogfast មានចំងាយសរុបប្រមាណ២៧គីឡូមែត្រ។ Rogfast ជាពាក្យកាត់មកពី​ Rogaland Fastforbindelse ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយនៃប្រទេសន័រវេសឬមានន័យថាជាភាសាអង់គ្លេសថា fixed link

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ»នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ​នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់​ស្តីពី «ការចែក​រំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគ​ជ័យ​លើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។ សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ

ប្រទេសសមាជិកឡានឆាង-មេគង្គ ប្រកាសអនុវត្តគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា

ភ្នំពេញ៖តំណាងមកពីបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមមានចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានប្រកាសដាក់ឱ្យដំណើរការច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ ដោយប្រែក្លាយគំនិតផ្តួចផ្តើមនេះ ពីវេទិកាពិភាក្សា ទៅជាការអនុវត្តជាក់ស្តែង ដើម្បីជំរុញកិច្ចសហការវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា ឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍។ ការប្រកាសដាក់ឱ្យដំណើរការច្រករបៀងនវានុវត្តន៍នាថ្ងៃទី២ខែធ្នូនេះ  ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីលើកទី២ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ

OECD លើកឡើងពីការព្យាករណ៍ និង ការព្រមានខ្លះៗ​របស់ខ្លួនសម្រាប់សេដ្ឋកិច្ចសកល

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់ OECD ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះបន្តិចពី ៣,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៩% ក្នុងឆ្នាំ ២០២៦។ កំណើនពាណិជ្ជកម្មសកលនឹងថយចុះពី ៤,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៣% ប៉ុណ្ណោះនៅឆ្នាំ ២០២៦។

ឆ្នាំ ២០២៥ ក្រសួង​ដែនដី បានដោះស្រាយបញ្ចប់​​វិវាទដីធ្លីជាស្ថាពរ​សរុប​បានចំនួន១ ១០០ករណី

ឆ្នាំ ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានដោះស្រាយបញ្ចប់​វិវាទដីធ្លីជាស្ថាពរ​បានជាង​១០០០ករណី និង​បន្ត​ដោះស្រាយជា​បន្ត​បន្ទាប់​…..

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងបង្កើតទីស្នាក់ការនៅកម្ពុជា បង្ហាញសន្ទុះនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-អាមេរិក

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងបង្កើតទីស្នាក់ការលើកដំបូងជាប្រវត្តិសាស្ត្រនៅកម្ពុជា។នេះបង្ហាញពីឆន្ទៈពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ គួរជម្រាបថាគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ បានមកទស្សនកិច្ចប្រទេសកម្ពុជាក្នុងគោលបំណងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសនេះ។ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា