តើអ្នកណាផ្សេងទៀតនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើអាមេរិកដកខ្លួនចេញ?

នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក

តម្លៃប្រេងឡើងថ្លៃបន្តិច ខណៈដែលទីផ្សារកំពុងរង់ចាំមើលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨% ឬ ៥៩,១០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,២% ឬ ៦៣,៣៤ ដុល្លារក្នុងមួយបារ៉ែល។

សហគ្រិនខ្មែរ និងផ្សារអ៊ីអនគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុក តាមរយៈពិព័រណ៍ក្នុងស្រុក

ភ្នំពេញ៖សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន

កម្មវិធីនវានុវត្តន៍បញ្ច្រាស ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មីចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារ

ភ្នំពេញ៖«ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៥ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន និង ប្រកាសលទ្ធផលក្រុមជ័យលាភី ដែលបានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investment) ជាថវិកាសរុបចំនួន ១២០ លានរៀលពីកម្មវិធី។ ក្រោយពីការឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនសប្តាហ៍ក្នុងកម្មវិធី, ក្រុមធុរកិច្ចថ្មីទាំង ៧ ក្រុម រួមមាន Kotluy

ទំនិញដែលវត្តមានលើទីផ្សារ ភាគច្រើនជាផលិតផលផលិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម អ្នកនាំពាក្យ បានគូសបញ្ជាក់ថា រដ្ឋាភិបាលរក្សាជំហរច្បាស់លាស់ក្នុងការធ្វើពិពិធកម្ម និងពង្រឹងទីផ្សារក្នុងស្រុក ដោយលើកកម្ពស់ បង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលកម្ពុជា គាំទ្រដល់អ្នកផលិត និងការពារគុណភាព សុវត្ថិភាព និងសុខភាពសាធារណៈចំណីអាហារ តាមរយៈការពង្រឹងស្តង់ដារត្រួតពិនិត្យ និងការវេចខ្ចប់។

បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន

ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​លឿន​បំផុត​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍បន្ទាប់​ពីវៀតណាម

HSBC Global Investment Research បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេ្ឋកិច្ចម៉ាឡេស៊ីពី ៤,២% ទៅ ៥% ក្នុងឆ្នាំ ២០២៥ ដែលទំនងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទីពីររបស់អាស៊ាន បន្ទាប់ពីវៀតណាមដែលមានអត្រា​ ៧,៩%

ប្រធានគ្រប់គ្រងធនាគារពិភពលោក សរសើរកម្ពុជាលើការរក្សាបានស្ថិរភាពនិងភាពរឹងមាំនៃវិស័យធនាគារ

ភ្នំពេញ៖ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបានដូចជាការរក្សាបានស្ថិរភាព  អត្រាប្តូរប្រាក់និងស្ថិរភាពថ្លៃភាពរឹងមាំនៃប្រព័ន្ធធនាគារនិងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ លោកស្រី Tania Meyer បានមានប្រសាសន៍ដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។ ក្នុងជំនួបនោះលោកស្រីបានក៏បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។លោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ជាក់ស្តែងធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិក្រប​ខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ

អ្នកនាំពាក្យក្រសួងការងារ ៖កំណើននៃរោងចក្រសហគ្រាស បង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរដ្ឋាភិបាល

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាបានកើនឡើងជាង៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។  លោកបានគូសបញ្ជាក់ថា៖ « កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា ជាពិសេសបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា

យូធូបជាសេដ្ឋកិច្ចបែបមាតិកា content economy ដ៏មានសក្តានុពលមិនអាចមើលរំលងនាពេលខាងមុខ

សម័យកាលផលិតមាតិកាឌីជីថលនេះគ្មានអ្នកណាម្នាក់មិនស្គាល់វេទិកាចែករំលែកវីដេអូដ៏ល្បីល្បាញយូធូបនោះឡើយ។ បច្ចុប្បន្នយូធូបមិនត្រឹមតែជាវេទិកាវីឌីអូធម្មតាទៀតឡើយដោយវាត្រូវបានគេចាត់ទុកថាជាវិស័យសេដ្ឋកិច្ចបែបមាតិកាដ៏ពេញលេញមួយឬ​ Full Content Economy។សម្រាប់អ្នកផលិតមាតិកាកំពូលៗបច្ចុប្បន្នពួកគេមិនត្រឹមតែអាចរកចំណូលបានពីផ្ទាំងផ្សព្វផ្សាយនោះទេ ពួកគេថែមទាំងអាចកសាងនិងបង្កើតកិច្ចព្រមព្រៀងនានាសម្រាប់ការរៀបចំម៉ាកយីហោថ្មីៗនិងមានស្រាប់ ការបង្កើតខ្សែបន្ទាត់ផលិតកម្មនិងរបៀបធ្វើពាណិជ្ជកម្មថ្មីៗជាច្រើនរូបភាពផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៥នេះតួលេខដែលត្រូវបានស្រាវជ្រាវរកឃើញដោយ Hipmis និង Miszen បានបង្ហាញថាយូធូបរបស់ MrBeast នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ១ជាប៉ុស្តិយូធូបដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រមាណជា១០០ទៅ១៣០លានដុល្លារជាមួយនឹងអ្នកចុះឈ្មោះតាមដានប្រមាណជាជាង២៩លានគណនី។ បន្តបន្ទាប់យូធូបដែលរកចំណូលបានច្រើនជាងគេលេខរៀងទី២នោះគឺ Vlad& Niki ដែលរកបានពី៧០ទៅ៩០លានដុល្លារខណៈដែលលេខរៀងទី៣គឺ Ryan’s World