ក្រសួងរៀបចំដែនដី ក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចាញ់បោកជនខិលខូចតាំងខ្លួនជាមន្ត្រីសន្យាប្រគល់ដីដល់ជនក្រីក្រ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់​នៃក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានបុគ្គលមួយចំនួន​ ក្រោមលេស​ធ្វើទង្វើមនុស្សធម៌​ បាន និងកំពុងដើរប្រមូលស្នាមមេដៃ រៀបចំឯកសារ និងឈរឈ្មោះធ្វើជាអ្នកតំណាង​ឱ្យគ្រួសារ​ប្រជាពលរដ្ឋ​ដើម្បី​ដាក់ពាក្យស្នើសុំដីធ្លី​ពីអាជ្ញាធរមានសមត្ថកិច្ច​ ឬពីរាជរដ្ឋាភិបាល​​ ដោយលើកហេតុផលថា​ គ្រួសារទាំងនោះ​ជាគ្រួសារ​ក្រីក្រ​ និងគ្មានដីធ្លី​សម្រាប់​សាងសង់លំ​នៅឋាន​ ក៏ដូចជាបង្កបង្កើនផល។ បុគ្គលជាមេខ្យល់ទាំងនោះ តែង​ធ្វើការរ៉ៃអង្គាស ឬដាក់លក្ខខណ្ឌ​ឱ្យ​ប្រជាពលរដ្ឋដែលចូលរួមដាក់ពាក្យសុំដីបង់ប្រាក់ទៅឱ្យពួកគេ ដោយអះអាងថាយកទៅធ្វើសោហ៊ុយ ​​“រត់ការ” ដើម្បី​ស្នើសុំដីពីអាជ្ញាធរមានសមត្ថកិច្ច។

មន្រ្តី​ដដែល​បានបញ្ជាក់​ថា​ ការស្នើសុំបែបនេះ​ គឺខុសទាំងស្រុង​នឹងលក្ខខណ្ឌ និង​នីតិវិធីដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមានបានអនុញ្ញាត​ ហើយធ្វើឱ្យប៉ះពាល់​ដល់បំណងដ៏ពិសិដ្ឋ​របស់រាជរដ្ឋាភិបាល​ចំពោះប្រជាពលរដ្ឋ​ដែលក្រីក្រ និងត្រូវការដីពិតប្រាកដ។ ក្នុងន័យនេះ​ ដើម្បីទទួលបានដី​ពិតប្រាកដ​ និងដើម្បីចៀសវាងចាញ់ការបោកប្រាស់ពីសំណាក់ជនខិលខូច គ្រួសារដែលក្រីក្រ​ ឬដែល​គ្មានឬខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យដោយផ្ទាល់​នៅសាលាឃុំ​ សង្កាត់​ ដើម្បីស្នើសុំដី​តាមលក្ខខណ្ឌនិង​នីតិវិធី​នៃ​កម្មវិធីសម្បទានដីសង្គមកិច្ច​ ដែលអនុវត្តដោយរដ្ឋបាលឃុំ សង្កាត់ និង​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​។

ជនដែលបានចាប់ផ្តើម ​និង /​ ឬកំពុងធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ​ដើម្បីដាក់លិខិតស្នើសុំ​ដីរដ្ឋ​ គប្បីបញ្ឈប់ជាបន្ទាន់​ ព្រោះទង្វើទាំងនេះ​មិនត្រឹមតែជាទង្វើខុសច្បាប់​ដែលអាច​ប្រឈមនឹង​ការចោទប្រកាន់​តាមផ្លូវតុលាការប៉ុណ្ណោះទេ​ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់​ដល់នយោបាយដ៏ត្រឹមត្រូវ​ ​និងចេតនាដ៏ល្អរបស់រាជរដ្ឋាភិបាល​ក្នុងការកាត់​បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ​ តាមរយៈការដាក់ចេញ និងអនុវត្ត​នូវគោលនយោបាយស្តីពីសម្បទានដីសង្គមកិច្ច​ចាប់តាំងពីឆ្នាំ២០០៣​ មក។ ក្នុងន័យនេះ​ គ្រួសារប្រជាពលរដ្ឋដែលគ្មានដី ឬខ្វះខាតដីពិតប្រាកដ​ អាចទៅដាក់​ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច​នៅរដ្ឋបាលឃុំ​ សង្កាត់​ដែលជាទីលំនៅអចិន្រ្តៃយ៍របស់ខ្លួន​ ដើម្បីរដ្ឋបាលឃុំ​ សង្កាត់​ និងក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលទ្ធភាពរៀបចំផែនការកម្មវិធីសម្បទានដីសង្គមកិច្ច​តាមលក្ខខណ្ឌនិងនីតិវិធីជាធរមាន។

យោងរបាយការណ៍​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតពីចាប់ផ្តើមអនុវត្ត​រហូត​ដល់ដំណាច់ខែមិថុនា ឆ្នាំ​២០២៤ នេះ តាមរយៈកម្មវិធីសម្បទានដី​សង្គមកិច្ច​គ្រប់​ប្រភេទ ​រាជរដ្ឋាភិបាល​សម្រេច​​​​​​​​​​​​​​ផ្តល់​​ដី​​​សរុប​ទំហំប្រមាណ ១,៣លានហិកតា ជូនប្រជាពលរដ្ឋ​សរុបជិត ៥០ម៉ឺនគ្រួសារ និង​សាង​សង់ផ្ទះ​​​​​​ជូន​ប្រជាពលរដ្ឋ​​​សរុបចំនួន ៨ ១៤១ខ្នង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *