ភ្នំពេញ ៖ការទិញលំនៅឋានដោយបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ឬជាមួយធនាគារជាដៃគូរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានគឺជាវិធីសាស្ត្រមួយដ៏ល្អ និងទទួលបានផលចំណេញដល់ភាគីចំនួន៤ក្នុងពេលតែមួយ រួមមានម្ចាស់គម្រោងអភិវឌ្ឍន៍ ធនាគារផ្តល់កម្ចី អតិថិជនដែលជាអ្នកបង់រំលស់ ព្រមទាំងរដ្ឋាភិបាលតាមរយៈចំណូលពន្ធ។

យ៉ាងណាក៏ដោយ អ្នកជំនាញហិរញ្ញវត្ថុបានព្រមានថា ការទិញលំនៅឋានដោយបង់រំលស់អាចផ្តល់នូវផលល្អ ហើយក៏អាចបង្កជាផលលំបាកផងដែរ ប្រសិនបើអ្នកទិញចេះបែងចែកខ្ទង់ចំណូល និងចំណាយត្រឹមត្រូវ។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ការទិញលំនៅឋានដោយការបង់រំលស់គឺជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលមានតម្រូវការស្នាក់នៅជាក់ស្ដែង ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដែលអាចនិយាយបានថាមានលុយមិនគ្រប់ក៏អាចទិញលំនៅឋានបាននៅដែរ ដោយអាស្រ័យទៅលើកម្ចីពីធនាគារ ឬបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់។

អ្នកជំនាញរូបនេះបានបន្តថា យុទ្ធសាស្ត្រទីផ្សារដោយការទិញលក់លំនៅឋានដោយការបង់រំលស់នេះអាចអនុគ្រោះ និងជារឿងល្អសម្រាប់អ្នកទិញទាំងឡាយណាដែលចេះគ្រប់គ្រង និងបែងចែកខ្ទង់ចំណាយប្រចាំខែរបស់ខ្លួនបានត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកដែលមិនចេះបែងចែកច្បាស់លាស់អាចនឹងជួបបញ្ហានៅថ្ងៃអនាគត។
លោក ង៉ែត ជូ បានមានប្រសាសន៍បញ្ជាក់ថា ៖
“ការទិញលំនៅឋានដោយបង់រំលស់តម្រូវឲ្យអ្នកទិញត្រូវតែមានភាពច្បាស់លាស់ទៅលើចំណូលប្រចាំខែរបស់ខ្លួនដែលអាចធានាបានថាមិនអាចប៉ះពាល់ដល់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ហើយក៏មិនមានបញ្ហាដល់ខ្ទង់ចំណាយសម្រាប់ការបង់រំលស់ប្រចាំខែផងដែរ”
លោកបានបន្តថា ៖
“នៅក្នុងរូបមន្តនៃការទិញផ្ទះដោយការបង់រំលស់ ជាទូទៅគឺអនុញ្ញាតបានត្រឹមប្រមាណ ២០ ទៅ ២៥ភាគរយនៃចំណូលសរុបតែប៉ុណ្ណោះ មានន័យថា ប្រសិនបើចំណូលប្រចាំខែមានចំនួន ១០០០ដុល្លារ នោះការបង់រំលស់ត្រូវមានកម្រិតត្រឹម ២០០ ទៅ ២៥០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដើម្បីអាចបង្ការនូវហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ការបង់រំលស់លំនៅឋាន មិនមែនដូចគ្នាទៅនឹងការបង់រំលស់សម្ភារៈនិយមដែលមានរយៈពេលខ្លីនោះទេ ដូច្នេះមុនពេលសម្រេចចិត្តគម្បីត្រូវគិតពិចារណាឲ្យលម្អិតទៅលើចរន្តសាច់ប្រាក់ប្រចាំខែ ប្រចាំឆ្នាំក្នុងរយៈពេលពេលវែង”
លោកបានពន្យល់ថា ៖
“ក្នុងមួយខែយើងបង់តែត្រឹមតែ២៥ភាគរយនៃចំណូលសរុប ដូច្នេះយើងនៅសល់៧៥ភាគរយទៀតសម្រាប់ប្រើប្រាស់ទៅលើខ្ទង់ចំណាយប្រចាំថ្ងៃ ឬចំណាយទៅលើតម្រូវការចាំបាច់បន្ទាន់ផ្សេងដែលអាចកើតមានជាយថាហេតុ។ យើងនៅសលើលុយច្រើនក្នុងដៃ ដូច្នេះបើទោះជាមានបញ្ហាអ្វីមួយកើតឡោះងក៏មិនបារម្ភខ្វះលុយបង់រំលស់ប្រចាំខែ ដែលមានការផាកពិន័យនៅពេលគ្មានប្រាក់បង់ ឬបង់យឺតយ៉ាវនោះដែរ។ ម៉្យាងទៀត យើងក៏អាចយកលុយដែលនៅដល់ទៅបង្វិលវិនិយោគនៅក្នុងវិស័យផ្សេងក៏បាន”
ជាមួយនឹងការបង្ហើបប្រាប់ពីក្បួននៃការបែងចែកចំណែកនៃចំណូល និងខ្ទង់ចំណាយសម្រាប់បង់រំលស់ខាងលើនេះ លោក ង៉ែត ជូ ក៏បានបង្ហាញពីក្ដីបារម្ភផងដែរចំពោះបុគ្គលមួយចំនួនដែលចង់បានលំនៅឋានដោយការទិញបង់រំលស់ហ៊ានចំណាយរហូតដល់ពាក់កណ្តាលនៃចំណូលសរុបប្រចាំខែរបស់របស់ខ្លួន ឬផ្តល់ព័ត៌មានមិនពិតដល់មន្ត្រីធនាគារឯកជនពីចំណូលដើម្បីអាចទទួលបានកម្ចីនោះ វាគឺជាការប្រឈមទៅនឹងហានិភ័យខ្ពស់បំផុត ជាពិសេសនៅក្នុងបរិបទនៃសម័យកាលកូវីដនាពេលបច្ចុប្បន្ន ដែលប្រភពចំណូលហាក់មិនទៀងទាត់តែម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content