មានដើមទុនដំបូងត្រឹម ១៦ដុល្លារ «ហត្ថានារី» បានពង្រឹងសមត្ថភាពក្លាយខ្លួនជាអាជីវកម្មដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន

ហេតុផលចម្បងដែលជំរុញឱ្យខ្ញុំបង្កើតហត្ថានារីឡើង គឺដោយសារមើលឃើញពីបញ្ហារបស់បងប្អូនប្រជាកសិករមួយចំនួនមិនមានទីផ្សារបញ្ចេញកសិផល គាប់ជួនខ្ញុំមានជំនាញផ្នែកគីមីចំណីអាហារស្រាប់ផង ក៏មានគំនិតបង្កើតនូវអ្វីដែលជះផលវិជ្ជមានដល់ការរស់នៅ ជាពិសេសរួមចំណែកជួយដល់កសិករផង និងជួយដល់ជីវភាពបងប្អូនស្ត្រីនៅជនបទដែលជាកម្លាំងផលិតផងដែរ។ នេះជាអ្វីដែលកញ្ញា ភាព សុថុន ស្ថាបនិក ហត្ថានារី បានលើកឡើង ។


ហត្ថានារី ជាអាជីវកម្មមួយផ្ដោតលើការផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាននោះឡើយ ដូចជា ប្រភេទតែធម្មជាតិមាន៩រសជាតិ, ទៀនក្រអូប, ក្រមួនជំនួយដំណេក និងគ្រីមការពារមូសខាំ ដែលជាប្រភេទផលិតផលផ្តល់ប្រយោជន៍ និងជំនួយដល់សុខភាព (healing) ហើយចំពោះវត្ថុធាតុដើមទៀតសោត គឺប្រមូលទិញពីកសិករក្នុងស្រុក ទាំងប្រភេទជាដំណាំ និងជាទិន្នផលរុក្ខជាតិតាមរដូវកាលមកកែច្នៃចេញជាផលិតផល។ បន្ថែមពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺរាល់ផលិតផលត្រូវបានដាក់លក់ទាំងអស់ សុទ្ធតែផលិតឡើងដោយស្ត្រីនៅជនបទ ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពដល់សហគមន៍ផងដែរ។

កញ្ញា ភាព សុថុន ដែលជាស្ថាបនិក ហត្ថានារី មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រាប់ AMS Economy ថា ៖ តាមការកត់សម្គាល់ ផលិតផលដែលមាននៅក្នុងហាង ហត្ថានារី គឺមានការគាំទ្រពីសំណាក់អតិថិជនស្ទើរស្មើៗគ្នា តែផលិតផលដែលគេពេញនិយមជាងគេរួមមានដូចជា តែធម្មជាតិ ៩ រសជាតិ, ទៀនក្រអូប និងសម្ភារប្រើប្រាស់ផ្សេងទៀត ដូចជា ដបទឹក និងប្រភេទកាបូបជាដើម ដែលសុទ្ធសឹងត្រូវបានផលិតឡើងដោយបងប្អូនជាស្ត្រីមេផ្ទះ ស្ត្រីពិការ និងស្ត្រីម៉េម៉ាយនៅតាមបណ្តាខេត្ត ដូចជានៅ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងភ្នំពេញ ហើយដំណើរការនៃសង្វាក់ផលិតកម្មទាំងអស់ គឺធ្វើឡើងដោយដៃទាំងស្រុង រាប់ទាំងការផលិត ការរចនានៅលើសម្បកកញ្ចប់ និងការវេចខ្ចប់គឺមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

កញ្ញាបានបញ្ជាក់ថា​៖

«ចំពោះអតិថិជនរបស់ហត្ថានារី ភាគច្រើនជាមនុស្សស្រី មានវ័យចាប់ពី ២០-៣៥ឆ្នាំ ដែលនិយមប្រើប្រាស់ផលិតផលសុខភាព ទាំងនិស្សិត និងអ្នកធ្វើការ។ ដោយឡែក សម្រាប់ផលិតផលដែលហត្ថានារីផ្ដោតសំខាន់គឺប្រភេទទៀនក្រអូប ដែលមាន១២ក្លិន ផ្សំឡើងពីវត្ថុធាតុដើមក្នុងស្រុក ក៏ដូចជា គ្រីមធម្មជាតិ ដូចជា គ្រីមការពារមូសខាំ គ្រីមជំនួយដំណេក និងគ្រីមលាបនៅពេលឈឺក្បាល។ ចំណែកឯប្រភេទតែវិញ គឺមាន ៩រសជាតិ មានដូចជា តែរមៀត តែខ្ញី និងតែស្លឹកគ្រៃលាយស្លឹកក្រូច និងរំដេង តែផ្កាអមតៈ តែស្លឹកតើយ តែផ្កាឡេវអាវ តែម្ជូរព្រឹក និងតែព្នៅជាដើម»។

សូមជម្រាបដែរថា កញ្ញា ភាព សុថុន បានបង្កើតអាជីវកម្មនេះឡើងនៅអំឡុងឆ្នាំ២០១៩ ដោយប្រើដើមទុនតិចតួច ដោយសារខ្លួននៅកំពុងរៀនផង និងធ្វើការងារ freelance នៅឡើយ។ អ្វីដែលកញ្ញាចងចាំនោះគឺមានលុយត្រឹម​ ១៦ដុល្លារដើម្បីទិញវត្ថុធាតុដើមក្នុងការផលិតតែរុក្ខជាតិ ហើយបានដាក់លក់ជាលក្ខណៈ refill store នៅក្រុមហ៊ុន ហើយក្រោយមក ដោយមានការគាំទ្រច្រើនពីបងប្អូនដែលជាអតិថិជន ទាំងខ្មែរ និងបរទេស ទើបអាចលទ្ធភាពបង្វិលដើមទុនដើម្បីផលិតបន្ថែម និងទិញសម្ភារសម្រាប់វេចខ្ចប់ ជាមួយនឹងការបង្កើតជាយីហោផ្ទាល់ខ្លួនឯងរហូតដល់សព្វថ្ងៃនេះ។

កញ្ញា ភាព សុថុន ក៏បានបង្ហាញពីក្ដីស្រមៃរបស់ខ្លួននៅថ្ងៃអនាគតផងដែរ ពោលគឺចង់ពង្រីកការផលិត និងកែច្នៃផលិតផលពីរុក្ខជាតិនេះឱ្យកាន់តែធំ ដែលអាចជួយដល់ស្ត្រីជាអ្នកផលិតបានកាន់តែច្រើន និងមានផលិតផលធម្មជាតិច្រើនមុខដើម្បីដាកើលក់ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ហើយក៏អាចចូលរួមចំណែកថែរក្សាបរិស្ថានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ