ភ្នំពេញ ៖ ការចូលរួមរបស់សហគ្រិនស្ត្រីនៅក្នុងសេដ្ឋកិច្ចឌីជីថលគឺមានសារៈសំខាន់ណាស់ ពីព្រោះការរកប្រាក់ចំណូលត្រូវបានទទួលនូវការគោរព ហើយលុយគឺជាអំណាចសម្រាប់ស្ត្រី។ នេះជាការលើកឡើងរបស់ស្ត្រីម្នាក់ដែលជាអ្នកជំនាញអាជីវកម្ម និងជាស្ថាបនិកក្រុមហ៊ុន Khmum eshop ។
ជាមួយនឹងមហិច្ឆតាក្នុងការលើកកម្ពស់សហគ្រិនស្ត្រី និងបង្កើនឱកាសនាំយកផលិផលក្នុងស្រុកទៅបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ក៏ដូចជាក្នុងតំបន់ផងនោះ លោកជំទាវ ជា រដ្ឋា ដែលជាស្ថាបនិកក្រុមហ៊ុន Khmum eshop និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរនោះ បានផ្តួចផ្តើមនូវគំនិតបង្កើតវគ្គបណ្ដុះបណ្ដាលដែលផ្ដោតសំខាន់ទៅលើការផ្ដល់ឱកាសទៅឲ្យស្ត្រីបានយល់ពីការរកប្រាក់ចំណូលដោយខ្លួនឯង។

លោកជំទាវ ជា រដ្ឋា បានមានប្រសាសន៍ថា ៖
«ការចូលរួមរបស់សហគ្រិនស្ត្រីនៅក្នុងសេដ្ឋកិច្ចឌីជីថល គឺមានសារៈសំខាន់ណាស់ ពីព្រោះការរកប្រាក់ចំណូលត្រូវបានទទួលនូវការគោរព ហើយលុយគឺជាអំណាចសម្រាប់ស្ត្រី»
ក្នុងន័យនេះ លោកជំទាវចង់ឲ្យស្ត្រីមានសមភាពយេនឌឺស្មើទៅនឹងបុរស ហើយចង់ឲ្យស្ត្រីស្ថិតនៅក្នុងចំណោមការងារដែលមនុស្សភាគច្រើនគិតថាមានតែបុរសទើបធ្វើបាន។
លោកជំទាវបានបន្ថែមទៀតថា ស្ត្រីបើកអាជីវកម្មប្រមាណ ៦៥% នៅកម្ពុជា ហើយក្នុងចំណោមអាជីវកម្មទាំងនោះ មានប្រមាណ ៩៦% ជាអាជីវកម្មទំហំតូច ហើយចូលរួមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីទាំងនោះប្រឈមទៅនឹងឧបសគ្គជាច្រើន ដូចជា កង្វះការអប់រំ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា លទ្ធភាពទទួលបានហិរញ្ញវត្ថុ បញ្ហាប្រឈមផ្នែកច្បាប់ និងបទប្បញ្ញត្តិជាដើម។
ឆ្លើយតបនឹងបញ្ហានេះ តាមរយៈ Khmum eshop ក៏កំពុងបង្កើតកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានអ្នកលក់ជាច្រើន សម្រាប់ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន MSMEs នៅកម្ពុជាអាចលក់ទំនិញក្នុងស្រុក និងធ្វើដោយដៃតាមអ៊ីនធឺណេត ជាមួយនឹងបណ្តាញផ្គត់ផ្គង់ និងសេវាកម្មចែកចាយ។ កម្មវិធីនេះអនុញ្ញាតឱ្យក្រុមហ៊ុនប្រភេទ MSMEs បង្កើតប្រវត្តិរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេដែលអាចត្រូវបានប្រើជាវត្ថុបញ្ចាំ ដើម្បីខ្ចីប្រាក់តាមរយៈផ្ទាំងព័ត៌មានធនាគាររបស់ Khmum ។

ជាមួយគ្នានេះផងដែរ នៅពេលឆាប់ៗខាងមុខនេះ Khmum eshop នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយ ដែលមានការគាំទ្រពីអង្គការ UNCDF ក្រោមគម្រោង WERF នឹងផ្តល់ជូននូវទិដ្ឋភាពទូទៅនៃតម្រូវការចាំបាច់ដើម្បីចាប់ផ្តើម ឬផ្លាស់ប្តូរសមត្ថភាពរបស់ហាងបានតាមអ៊ីនធឺរណែត និងដើម្បីកសាងប្រវត្តិហិរញ្ញវត្ថុសម្រាប់ការទទួលបានហិរញ្ញវត្ថុដោយគ្មានវត្ថុបញ្ចាំ។

នៅក្នុងវគ្គបណ្តុះបណ្តាលនឹងផ្ដោយសំខាន់លើទីផ្សារឌីជីថល ការដំណើរការនៅលើអ៊ីនធឺណេត និងរីកចម្រើនជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ នៅក្នុងវគ្គបន្ទាប់ នឹងបង្ហាញពីវិធីរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាមួយវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីអាចទទួលបានហិរញ្ញវត្ថុផងដែរ។ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលា អាចទាក់ទាងបានតាមរយៈគណនីផ្លូវការរបស់ Khmum eshop បាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content