ភ្នំពេញ ៖ បច្ចុប្បន្ននេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានក្លាយជាទីតាំងដ៏ល្អប្រសើរសម្រាប់បណ្តាអាជីវករទូទៅ ជាពិសេសសម្រាប់អាជីវកម្មប្រភេទទិញ-លក់សម្ភារៈ និងមុខទំនិញគ្រឿងអេឡិចត្រូនិចយ៉ាងសម្បូរបែប និងកំពុងផ្តល់ភាពងាយស្រួលដល់ការទទួលបានអតិថិជនយ៉ាងច្រើន។
ជាមួយនឹងកិច្ចដំណើរការយ៉ាងរលូន និងមានប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ផ្តល់ការគាំទ្រគួរឱ្យកត់សម្គាល់ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងបង្ហាញពីប្រជាប្រិយភាព និងភាពទាក់ទាញយ៉ាងខ្លាំង ដែលបានផ្តល់ឱកាស និងភាពងាយស្រួលដល់បណ្តាអាជីវករក្នុងការលក់ទំនិញគ្រប់ប្រភេទ ក៏ដូចជាសម្ភារៈផ្នែកអេឡិចត្រូនិកផងដែរ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា នៅក្នុងផ្សារបោះដុំមួយនេះត្រូវបានអភិវឌ្ឍឡើងយ៉ាងយកចិត្តទុកដាក់បំផុតក្នុងនាមជាទីតាំងផ្គត់ផ្គង់នូវរាល់មុខទំនិញ និងសម្ភារៈផ្សេងៗដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ក៏ដូចជាអ្នកដែលរស់នៅតំបន់ជុំវិញ។

លោកបានបន្តទៀតថា ៖
“នៅទីនេះ មានលក់ និងផ្គត់ផ្គង់មុខទំនិញគ្រប់ប្រភេទ ជាពិសេសប្រភេទគ្រឿងអេឡិចត្រូនិកតែម្ដង ដែលក្នុងនោះភាគច្រើនជាគ្រឿងទូរស័ព្ទតែម្ដង ហើយបងប្អូនដែលជាអាជីវករលក់ដូរបានបង្ហាញពីភាពរីករាយក្នុងការលក់ដូរប្រចាំថ្ងៃ ខណៈដែលពួកគាត់ទទួលបានអតិថិជន និងចំណូលច្រើនគួរសម”

លោក សោម កែវ ម៉ាលីដា បានមានប្រសាសន៍បន្តទៀតថា ៖
“ជាធម្មតានៅតំបន់ណាមួយដែលមានប្រមូលផ្តុំនូវផលិតផល និងសម្ភារៈចំរុះ គឺមានអតិថិជនសម្រុកទៅជាមិនខាន ហើយនៅពេលដែលមានមនុស្ស ឬអតិថិទៅច្រើន អាជីវករប្រាកដជាលក់ដាច់ និងទទួលបានចំណូលច្រើន។ ជាក់ស្ដែងនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនាពេលបច្ចុប្បន្ននេះ គឺមានប្រមូលផ្តុំទៅដោយផលិតផលចម្រុះយ៉ាងច្រើន ជាពិសេសសម្ភារៈផ្នែកគ្រឿងអេឡិចត្រូនិកតែម្ដង ដូច្នេះសម្រាប់អ្នកដែលមានអាជីវកម្មផ្នែកគ្រឿងអេឡិចត្រូនិកស្រាប់ ជាពិសេសសម្រាប់អ្នកដែលកំពុងមានបំណងបង្កើតអាជីវកម្មថ្មីក្នុងវិស័យគ្រឿងអេឡិចត្រូនិក អាចមកកាន់ទីតាំងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដើម្បីដំណើរការអាជីវកម្មប្រកបដោយភាពរលូន និងទទួលបានផលចំណេញច្រើន”

លោក កិន សីហា ជាងជួសជុលទូរស័ព្ទម្នាក់ស្ថិតផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានអតិថិជនចូលមកតូបរបស់លោកជាប់ជាប្រចាំ ដែលក្នុងនោះមានអ្នកខ្លះយកទូរស័ព្ទដៃមកអ៊ុតស្គ្រីន (ស្គ្រីនពេញ ស្គ្រីនថ្លា ឬស្គ្រីន private) ខ្លះយកមកជួសជុស ឬប្ដូរអេក្រង់ ខ្លះទៀតយកទូរស័ព្ទមកបិតតុបតែងលម្អផ្សេងៗ ហើយក៏មានអ្នកខ្លះយកទូរស័ព្ទមកលក់ និងទិញប្ដូរស៊េរីផងដែរ។
លោកបានបន្ត ៖
“ជាទូទៅ ចំពោះតម្លៃបិតស្គ្រីនមានចន្លោះពី ១-៥ដុល្លារ អាស្រ័យលើប្រភេទស្គ្រីនដែលបងប្អូនយើងចង់បាន ក៏ដូចជាម៉ូដទូរស័ព្ទជាដើម។ ជាប្រចាំថ្ងៃ យ៉ាងហោចណាស់ខ្ញុំអាចរកចំណូលបានប្រមាណ៣០ដុល្លារពីអាជីវកម្ម និងមុខជំនាញមួយនេះ ដោយការបិតស្គ្រីទូរស័ព្ទជាតួនាទីរបស់ប្រពន្ធខ្ញុំ ហើយសម្រាប់ការជួសជុល និងបច្ចេកទេសទូរស័ព្ទវិញជាតួនាទីរបស់ខ្ញុំ ក្រៅពីនេះ ខ្ញុំក៏មានលក់គ្រឿងលម្អរទូរស័ព្ទ និងសម្ភារផ្សេងៗទៀតជាច្រើន”

លោកបានបញ្ជាក់ថា ៖
“ខ្ញុំទើបតែផ្លាស់ប្ដូរមកទីតាំងថ្មីនៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះតែប៉ុណ្ណោះ ពីមុននៅទីតាំងចាស់មានសភាពស្ងាត់ មិនសូវមានភ្ញៀវមករកទិញ-លក់ ឬជួសជុលទូរស័ព្ទនោះទេ មានថ្ងៃខ្លះសូម្បីម្នាក់ក៏គ្មាន ប៉ុន្តែបន្ទាប់ពីបានផ្លាស់មកកាន់ទីតាំងថ្មីនេះឃើញថាមានមនុស្សឆ្លងកាត់ច្រើន ជាទីប្រជុំជន មានបណ្តុំបុរី និងរោងចក្រច្រើន ដែលអាចមានភ្ញៀវមកទិញទូរស័ព្ទ និងសម្ភារៈទូរស័ព្ទផ្សេងៗ ជាពិសេសអ្នកមកបិតស្គ្រីនគឺមានច្រើន ដែលអាចទទួលបានចំណូល និងចំណេញគួរសម”
គួរបញ្ជាក់ផងដែរថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាផ្សាររៀបរយមានស្តង់ដាយ៉ាងត្រឹមត្រូវដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវអត្ថប្រយោជន៍ដល់គ្រប់អាជីវករ និងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញដែលចេញលិខិតអនុញ្ញាតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content