សម្ដេចធិបតី ៖ គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល គឺបញ្ហាទឹកដី និងប្រជាជន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី​

កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

កម្ពុជា- វៀតណាម- ឡាវ ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំង៣ ឱ្យកើនឡើងទ្វេដង ជាមួយនឹងការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅមួយ»

ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ក្នុង​ចំណោម​វិស័យ ៣ ដែលសំខាន់ ជួយគាំទ្រ​ដល់ការ​រីកលូតលាស់​នៃសេដ្ឋកិច្ចកម្ពុជា គឺវិស័យឧស្សាហកម្ម​ ដែលត្រូវ​បានព្យាករថា​នឹងមានកំណើន ៧,២%​ ក្នុងឆ្នាំ២០២៦នេះ

ឥណ្ឌា – ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យឈីប

ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត

វិទ្យាស្ថាន ERIA អះអាងថា កម្ពុជាមានសក្ដានុពលខ្ពស់ និងអាចក្លាយជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ប្រធានវិទ្យាស្ថាន ERIA បានលើកឡើងថា កម្ពុជា មានសក្ដានុពលខ្ពស់ និងឱកាសក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស មានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ជប៉ុន ផ្តល់ថវិកាជំនួយសម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣សែន ដុល្លារសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ចែករំលែកអំពីច្បាប់ ស្តីពី «ការវិនិយោគនៅកម្ពុជា»

ឯកឧត្តមអគ្គលេខាធិការ បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ភាពរីកចម្រើនរបស់វិស័យឯកជន

ការដឹកជញ្ជូនអ្នកដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកោះត្រល់ កំពុងរង់ចាំការសម្រេចពីវៀតណាម

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរនឹងអាច​ធ្វើដំណើរតាម​នាវា​ទៅកម្សាន្ត​កោះត្រល់​នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម​ផ្តល់​ការអនុញ្ញាតជា​ផ្លូវ​ការ