សហរដ្ឋអាម៉េរិក នឹងឈប់ឧបត្ថម្ភធនដល់កូឡុំប៊ី ខណៈកំពុងមានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំង

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចោទប្រកាន់ថា ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro គឺជាមេដឹកនាំគ្រឿងញៀនខុសច្បាប់ ដែលនាំឲ្យមានការផលិតគ្រឿងញៀនខ្លាំងក្លាទាំងក្នុងវិស័យធំ និងតូចនៅទូទាំងប្រទេស

ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីកូឡុំប៊ី កំពុងគំរាមដាក់ពន្ធគយគ្នាទៅវិញទៅមក

Trump បានគំរាមថា គ្រប់ទំនិញទាំងអស់ដែលមកពីប្រទេសកូឡុំប៊ីចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិក នឹងត្រូវដាក់ពន្ធភ្លាមៗ ហើយក្នុងរយៈពេលមួយសប្តាហ៍ពន្ធ ២៥ ភាគរយនឹងត្រូវបានដំឡើងដល់ ៥០ ភាគរយ។ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានឆ្លើយតបវិញថា លោកនឹងសងសឹកវិញដោយដាក់ពន្ធ ២៥​ ភាគរយលើសហរដ្ឋអាម៉េរិក។