សហរដ្ឋអាម៉េរិក នឹងឈប់ឧបត្ថម្ភធនដល់កូឡុំប៊ី ខណៈកំពុងមានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងលែងផ្តល់ការឧបត្ថម្ភធនដល់ប្រទេសកូឡុំប៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួននៅអាម៉េរិកខាងត្បូងទៀតហើយ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសពីការសម្រេចចិត្តនេះនៅលើ Truth Social ដោយបានចោទប្រកាន់ថា ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro គឺជាមេដឹកនាំគ្រឿងញៀនខុសច្បាប់ ដែលនាំឲ្យមានការផលិតគ្រឿងញៀនខ្លាំងក្លាទាំងក្នុងវិស័យធំ និងតូចនៅទូទាំងប្រទេសកូឡុំប៊ី។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោក Petro បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានប្រព្រឹត្តសកម្មភាពឃាតកម្មនៅពេលដែលមានការវាយប្រហារយោធានៅលើដែនទឹករបស់ប្រទេសកូឡុំប៊ីកាលពីខែកញ្ញា។ នេះគឺជាស្ថានភាពតានតឹងចុងក្រោយបង្អស់ដែលកើតឡើងរវាងសហរដ្ឋអាម៉េរិក និងប្រទេសនានានៅអាម៉េរិកឡាទីន ខណៈដែលយោធាមហាអំណាចមួយនេះនៅតែបន្តវាយប្រហារលើនាវានៅសមុទ្រ​ Caribbean ដែលខ្លួនបានចោទប្រកាន់ថាមានផ្ទុកគ្រឿងញៀន។

កាលពីខែកញ្ញា កន្លងទៅនេះដែរ អាម៉េរិកបានប្រកាសថា កូឡុំប៊ី បានបរាជ័យក្នុងការរក្សាការសន្យាដោះស្រាយបញ្ហាជួញដូរគ្រឿងញៀន ហើយមិនមានសិទ្ធិទទួលបានជំនួយដូចដែលបានកំណត់ក្នុងច្បាប់ជំនួយបរទេសនោះទេ។ លោក Trump បានលើកឡើងថា អាម៉េរិកបានបង់ប្រាក់ និងផ្តល់ការឧបត្ថម្ភធំហើយ ប៉ុន្តែលោក Petro មិនបានធ្វើអ្វីសោះដើម្បីបញ្ឈប់ការផលិតថ្នាំញៀន ហើយខ្លួននឹងឈប់ទូទាត់​ ឬ ផ្តល់ការឧបត្ថម្ភធនអ្វីគ្រប់យ៉ាងដល់ប្រទេសនេះទៀតហើយ។

នាយកដ្ឋានរដ្ឋរបស់អាម៉េរិកបានលើកឡើងថា នៅក្រោមការដឹកនាំរបស់លោក Petro ការផលិតកូកាអ៊ីនបានឈានដល់កម្រិតខ្ពស់មួយ ហើយប្រទេសនេះជួបភាពបរាជ័យក្នុងការសម្រេចបាននូវគោលដៅលុបបំបាត់កូកាអ៊ីន។ សូមបញ្ជាក់ថា យោងតាមគេហទំព័ររដ្ឋាភិបាលបានឲ្យដឹងថា អាម៉េរិកបានផ្តល់ជំនួយជាង ៧៤០ លានដុល្លារដល់ប្រទេសកូឡុំប៊ីក្នុងឆ្នាំ២០២៣ ប៉ុន្តែវាមិនច្បាស់ទេថា តើជំនួយទាំងអស់នោះនឹងបញ្ឈប់នៅពេលណា?

កាលពីខែកញ្ញា លោក Petro ក៏ធ្លាប់បានចោទប្រកាន់ទៅលើសហរដ្ឋអាម៉េរិកដែរថា អាម៉េរិកបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួនដោយបានសម្លាប់អ្នកនេសាទកូឡុំប៊ីម្នាក់នៅក្នុងការវាយប្រហារនៅលើសមុទ្រ ហើយប្រធានាធិបតីរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថា​ អ្នកនេសាទដែលបានបាត់បង់ជីវិតម្នាក់នោះមានឈ្មោះថា Alejandro Carranza មិនជាប់ពាក់ព័ន្ធអ្វីនៅក្នុងការជួញដូរគ្រឿងញៀនទេ ហើយសកម្មភាពប្រចាំថ្ងៃរបស់គាត់គឺនេសាទប៉ុណ្ណោះ។

លោកថ្លែងថា ៖ « Alejandro Carranza ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា កន្លងទៅ ​នៅ​ពេល​ដែល​កង​កម្លាំង​អាម៉េរិក​បាន​​បាញ់​លើ​ទូក​របស់​គាត់ ​ខណៈ​ដែល​គាត់​កំពុង​នេសាទ​ត្រី​នៅ​តំបន់ Caribbean »។ យ៉ាងណាមិញ លោក Trump ឆ្លើយតបថា អាម៉េរិកមានគោលបំណងទប់ស្កាត់លំហូរនៃគ្រឿងញៀនពីអាម៉េរិកឡាទីនចូលទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលរបស់លោកមិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់នាវា ឬអ្នកដែលនៅលើនាវានោះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *