បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

បង់ក្លាដេស គ្រោងបញ្ចេញលុយខ្ទង់ពាន់លានដុល្លារទិញ J-10 ពីចិន និងក្លាយជាប្រទេសទី៣ដែលមានបំពាក់អាវុធប្រភេទនេះ

ប្រទេសប៉ង់ក្លាដេស កំពុងធ្វើការងារមួយចំនួនដើម្បីអាចបញ្ជាទិញយន្តហោះចម្បាំងទំនើប J-10 ពីសម្ព័ន្ធមិត្តចិនរបស់ខ្លួន ខណៈបច្ចុប្បន្ននេះមានតែកងកម្លាំងទ័ពអាកាសនៃប្រទេសចិន និងប្រទេសប៉ាគីស្ថានប៉ុណ្ណោះដែលមានយន្តហោះចម្បាំងប្រភេទ J-10

ភាពចលាចល នៅបង់ក្លាដេសបន្តផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានវិបត្តិជាច្រើនកើតក្នុងពេលដំណាលគ្នា

លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានបង្ខំចិត្តភៀសខ្លួនតាមឧទ្ធម្ភាគចក្រទាំងភ័យខ្លាចចេញពីប្រទេសជាមួយនឹងក្រុមគ្រួសារទៅកាន់ប្រទេសឥណ្ឌា ហើយបានប្រកាសលាលែងពីតំណែងផងដែរ