សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

សហគ្រិនខ្មែរ ពង្រឹងកម្មវិធីថ្នាក់ជាតិ សហការជាមួយវិស័យឯកជន ជំរុញសហគ្រិនភាព

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា បរធនបាលលើកទី ១៩ 

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៥ អបអរសាទរនវានុវត្តន៍ សហគ្រិនភាពនិងការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានរកឃើញម្ចាស់ជ័យលាភីចំនួន ១៤ ក្រុម/ក្រុមហ៊ុន ដោយសាទរនវានុវត្តន៍របស់ជ័យលាភីទាំងនេះ ក្នុងការកសាងវប្បធម៌សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះ អបអរសាទរបេក្ខជនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងដំណើរការប្រកួតប្រជែង រយៈពេលពេញមួយឆ្នាំ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងប្រមាណ ៨.០០០នាក់ជាក្រុម និងក្រុមហ៊ុនមកពី ២៥រាជធានី-ខេត្ត។ ឯកឧត្តម

សហគ្រិនខ្មែរ និងផ្សារអ៊ីអនគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុក តាមរយៈពិព័រណ៍ក្នុងស្រុក

ភ្នំពេញ៖សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ​(CAMESCO25): ពីកិច្ចសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ​(CAMESCO25): ពីកិច្ចសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ

សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំកម្មវិធី “ជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន”

សហគ្រិនខ្មែរ បានសហការរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ជាមួយអេនធើប្រាយវិហ្សិនអាខេដេមី ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ, កៀរគរហិរញ្ញប្បទាន,​ និងផ្សារភ្ជាប់ទំនាក់ទំនងរវាង សហគ្រាសធុនតូច និងមធ្យម ជាមួយធនាគារ, អ្នកវិនិយោគ និងប្រតិបត្ដិករទីផ្សារ

សហគ្រិនខ្មែរ និង ធនាគារ ជីប ម៉ុង សហការគ្នា ដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញផលិតកម្មក្នុងស្រុក

សហគ្រិនខ្មែរ និង ធនាគារ ជីប ម៉ុង សហការគ្នា ដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញផលិតកម្មក្នុងស្រុក