សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំកម្មវិធី “ជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន”

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ – សហគ្រិនខ្មែរ បានសហការរៀបចំកិច្ចជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ជាមួយ អេនធើប្រាយ វិហ្សិនអាខេដេមី ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ, កៀរគរហិរញ្ញប្បទាន,​ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យម ជាមួយធនាគារ អ្នកវិនិយោគ និងប្រតិបត្ដិករទីផ្សារ ដើម្បីពង្រឹងឱកាស និងជំរុញការអភិវឌ្ឍអាជីវកម្មឲ្យមានចីរភាព។

ជំនួបនេះបានបង្កើតវេទិកាដ៏សកម្មមួយសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម ក្នុងការចែករំលែកចំណេះដឹង ពិភាក្សា និងកសាងបណ្ដាញអាជីវកម្មជាមួយធនាគារ អ្នកវិនិយោគ និងប្រតិបត្ដិករទីផ្សារ ដើម្បីទទួលបាននូវចំណេះដឹងជាក់ស្តែង អំពីការត្រៀមខ្លួនសម្រាប់ការនាំចេញ, ឧត្ដមានុវត្ដន៍សម្រាប់ត្រៀមខ្លួនយកប្រាក់កម្ចី ឬទុនវិនិយោគយកភាគហ៊ុន និងការបង្កើតអត្តសញ្ញាណ ឬកេរ្ដិ៍ឈ្មោះរបស់សហគ្រិន ដើម្បីលើកកម្ពស់ភាពជឿជាក់ ពង្រឹងសមត្ថភាព និងបង្ហាញសក្តានុពលនៃអាជីវកម្មរបស់ខ្លួនដល់ដៃគូអាជីវកម្ម ធនាគារ និងវិនិយោគិន។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖

«រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បន្តអនុវត្តបេសកកម្មក្នុងការគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលនៅតាមបណ្តាខេត្ត​ ដោយផ្តល់វេទិកាសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយផ្សារទំនើបធំៗ, ស្ថាប័នហិរញ្ញវត្ថុ, និងក្រុមវិនិយោគិន។ គោលការណ៍នេះ មានគោលបំណងបន្តពង្រឹងសមត្ថភាព និងស្តង់ដារនៃផលិតផល ឬសេវាកម្មរបស់សហគ្រាស​ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ»។

លោកស្រី វាល អេឡែន, សហស្ថាបនិកនៃអេនធើប្រាយវិហ្សិនអាខេដេមី បានសង្កត់ធ្ងន់ថា៖

«សហគ្រិនជាច្រើនតែងតែប្រឈមមុខនឹងភាពឯកោ និងខ្វះបណ្ដាញគាំទ្រ។ E-Friends ដែលទទួលបានការ គាំទ្រពីសហគ្រិនខ្មែរ ជាកន្លែងដ៏កក់ក្ដៅសម្រាប់សហគ្រិនតាមបណ្ដាខេត្តក្នុងការភ្ជាប់ទំនាក់ទំនង ចែករំលែកបញ្ហាប្រឈម និងរីកចម្រើនរួមគ្នា។ ក្រៅពីការរីកចម្រើនផ្នែកអាជីវកម្ម វាបានជួយបង្កើនការជឿជាក់ គាំទ្រផ្លូវចិត្ត និងការរៀនសូត្របន្ត ដែលជួយឲ្យសហគ្រិនមានភាពធន់ និងអាចប្រកួតប្រជែងដោយភាពជឿជាក់នៅក្នុង ទីផ្សារ»។

សូមបញ្ជាក់ដែរថា កម្មវិធីនេះមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជនរួមមាន ផ្សារអុីអន, ផ្សារឡាក់គី, ធនាគារ ឈីហ្វ, ធនាគារ ជីប ម៉ុង, តំណាងសមាគមភស្ដុភារកម្មកម្ពុជា, តំណាងវិនិយោគិន និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនទៀត។

កម្មវិធីជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន គឺជាផ្នែកមួយនៃ យុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលផ្តួចផ្តើមឡើងដោយសហគ្រិនខ្មែរ។ យុទ្ធនាការនេះ គឺជាស៊េរីនៃកម្មវិធីស្នូលប្រចាំឆ្នាំសំខាន់ៗរបស់សហគ្រិនខ្មែរ ដែលនឹងធ្វើការប្រព្រឹត្តទៅបណ្តាក់គ្នា ចាប់ពីការប្រកួតប្រជែងគំនិតអាជីវកម្ម, ការប្រកួតគំរូអាជីវកម្មធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម  រហូតដល់កិច្ចប្រជុំ, សិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *