ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍

គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្ម និងខាតបង់ជាង ៥,៥ ពាន់លានដុល្លារក្នុងរយៈពេលជិតមួយឆ្នាំ

ពាណិជ្ជកម្មនាំចេញ-នាំចូលតាមព្រំដែនរវាងកម្ពុជា និងថៃ បានខាតបង់ប្រហែល ១៨០ ពាន់លានបាត (ប្រហែល ៥,៥៦ ពាន់លានដុល្លារ) ចាប់តាំងពីមានជម្លោះព្រំដែនជិតមួយឆ្នាំកន្លងមកនេះ

អតិផរណារបស់អាម៉េរិកកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងជិត ៤% ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ​

អត្រាអតិផរណារបស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ​ចុងក្រោយនេះ ដោយសារទទួលរងនូវផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយអុីរ៉ង់ដឹកជញ្ជូនប្រេងទៅចិន

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយជ្រោមជ្រែងដល់ការដឹកជញ្ជូនប្រេងរបស់អុីរ៉ង់ទៅកាន់ប្រទេសចិន

សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាចក្ខុវិស័យ វាមិនខុសនោះទេ តែត្រូវមានគោលនយោបាយត្រឹមត្រូវ ពិសេស យកចិត្តទុកដាក់លើកំណែទម្រង់ជំរុញសេដ្ឋកិច្ច

វិភាគ៖ វិបត្តិសេដ្ឋកិច្ច​ពី​ជម្លោះ​ព្រំដែន​ ត្រូវការឱ្យកម្ពុជា និងថៃ ស្ដារទំនុកចិត្តលើគ្នាឡើងវិញ

ប្រទេស​កម្ពុជា និងថៃ ដែលធ្លាប់បានពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគផ្ទាល់ពីបរទេស ការធ្វើចំណាកស្រុករបស់ពលករ និងទេសចរណ៍ ​នៅពេលនេះ បានធ្លាក់ចូល​ក្នុងវិបត្តិ និងទាមទារឱ្យប្រទេសទាំងពីរស្ដារទំនុកចិត្តលើគ្នាឡើងវិញ

គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន

កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គុយវ៉េត មិនបាននាំចេញប្រេងឆៅសូម្បីតែ ១ បារ៉ែល ដែលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ បើគិតចាប់តាំងពីមានសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១រហូតមក

រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ

កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៦ ថាអាចសម្រេចបាន ៥ ភាគរយ ត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានត្រឹម ៤,២ ភាគរយ ក្នុងឆ្នាំនេះ