ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

បរទេស៖ ចិនកំពុងក្លាយជាបង្អែកសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់រុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូកំពុងរងទណ្ឌកម្មពីលោកខាងលិចគិតពីឆ្នាំ២០២២ មក នេះបើយោងតាមសេចក្ដីរាយការណ៍ពី DW ។

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិន ជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ។ ​ នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ត្រៀមនឹងជួបគ្នានៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ និងប្រារព្ធខួបលើកទី ២៥ នៃសន្ធិសញ្ញាសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ យ៉ាងណាមិញ សេដ្ឋវិទូមើលឃើញថា អតុល្យភាពនៃទំនាក់ទំនងទ្វេភាគីចិន-រុស្ស៊ីកំពុងកើនឡើង។

ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់ចិនកើនឡើងជិតទ្វេដងជិត ១២៩ ពាន់លានដុល្លារគិតចាប់តាំងពីមានសង្គ្រាមនៅឆ្នាំ២០២២ ដែលភាគច្រើនជាការលក់បញ្ចុះតម្លៃសម្រាប់ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិ។ ជាថ្នូរមកវិញ ចិនបាននាំចេញទំនិញជិត ១១៦ ពាន់លានដុល្លារទៅរុស្ស៊ីភាគច្រើនជាគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងរថយន្តដែលជំនួសអ្នកផ្គត់ផ្គង់លោកខាងលិចដែលបានចាកចេញពីទីផ្សាររុស្ស៊ី។ មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតបានគណនាថា ចិនបានទិញឥន្ធនៈហ្វូស៊ីលរុស្ស៊ីជាង ៣៧២ ពាន់លានដុល្លារចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយផ្តល់ឱ្យទីក្រុងម៉ូស្គូមានថវិកាគ្រប់គ្រាន់សម្រាប់យោធារបស់ខ្លួន ចំពេលមានទណ្ឌកម្មរបស់លោកខាងលិច។ ថ្វីត្បិតតែទីក្រុងប៉េកាំងបញ្ឈប់ការនាំចេញសព្វាវុធដោយផ្ទាល់ទៅកាន់រុស្ស៊ីក៏ដោយ ប៉ុន្តែបានផ្គត់ផ្គង់ទំនិញប្រើប្រាស់បានពីរមុខងារដែលមានតម្លៃរាប់ពាន់លានដុល្លារ (Dual-use goods គឺជាទំនិញមានមុខងារពីរប្រើបានទាំងស៊ីវិល និងយោធា)។ វិធីសាស្ត្រនេះក៏បានជួយទ្រទ្រង់វិស័យការពារជាតិរបស់រុស្ស៊ីផងដែរ។

ចាប់តាំងពីរងទណ្ឌកម្មនៅឆ្នាំ២០២២ មក រុស្ស៊ីត្រូវបានកាត់ផ្តាច់ពីការចូលប្រើបច្ចេកវិទ្យាជឿនលឿនរបស់លោកខាងលិច ដែលធ្វើឲ្យ​រុស្ស៊ី​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ចិន​កាន់​តែ​ខ្លាំងឡើង។ អាម៉េរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តនានាបានហាមឃាត់ការនាំចេញឧបករណ៍អេឡិចត្រូនិក មីក្រូអេឡិចត្រូនិច បចេ្ចកវិទ្យាកម្រិតខ្ពស់ និងទំនិញប្រើប្រាស់បានពីរមុខងារ ដែលមានសារៈសំខាន់សម្រាប់ការផលិតអាវុធ។ ជាការឆ្លើយតប ទីក្រុងមូស្គូបានងាកទៅរកចិនដែលជាបង្អែកវិញ។ យោងទៅតាម Bloomberg បានឲ្យដឹងថា បច្ចេកវិទ្យាដែលជាប់ទណ្ឌកម្មរបស់រុស្ស៊ីត្រូវបានផ្គត់ផ្គង់ជំនួសដោយចិនដល់ ៩០% ក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើងពី ៨០% ក្នុងឆ្នាំ ២០២៤។ ការទិញគ្រឿងតម្លើងសព្វាវុធដូចជាមីស៊ីល និងដ្រូន មានភាពពិបាកជាងមុន និងថ្លៃជាងមុនពេលមានសង្រ្គាម។ ដូច្នោះហើយ រុស្ស៊ីត្រូវតែប្រើប្រាស់បណ្តាញគេចវេសដ៏ស្មុគស្មាញតាមរយៈប្រទេសទីបី។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងក៏បានផ្តល់ឱ្យរុស្ស៊ីនូវប្រព័ន្ធចារកម្មសង្កេតការណ៍ផែនដី រូបភាពផ្កាយរណបសម្រាប់គោលបំណងយោធា និងដ្រូនផងដែរ។ បច្ចេកវិទ្យារបស់ចិនបានជួយឱ្យរុស្ស៊ីបន្តការផលិតមីស៊ីល ដ្រូន និងសព្វាវុធផ្សេងទៀត។

មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តបានកាត់ផ្តាច់ធនាគារធំៗរបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់ SWIFT និងបានបង្កកប្រាក់បម្រុងធនាគារកណ្តាលរបស់រុស្ស៊ីដែលរក្សាទុកនៅបរទេសប្រមាណ ៣០០ ពាន់លានដុល្លារ។ ជាការឆ្លើយតប ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងចៀសវាងការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ជំនួសមកប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួនវិញ។ យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov លើកឡើងថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីជាង ៩៩% ត្រូវបានទូទាត់ជាប្រាក់រូប៊ល និងប្រាក់យ័ន។ មិនត្រឹមតែប៉ុណ្ណោះ និន្នាការចៀសឆ្ងាយពីប្រាក់ដុល្លារអាម៉េរិកត្រូវបានជំរុញដោយក្រុម BRICS ផងដែរ។ យ៉ាងណាមិញ ឥឡូវនេះ រុស្ស៊ីប្រឈមនឹងការខ្វះខាតប្រាក់យ័នម្តងម្កាល និងការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់ ដែលធ្វើឲ្យឥទ្ធិពលរបស់ទីក្រុងប៉េកាំងមានប្រៀបជាងក្នុងការចរចាទ្វេភាគីទាំងអស់។ ចិន​មិន​ព្យាយាម​ជំនួស​ប្រាក់​ដុល្លារក្នុងមួយពព្រិចភ្នែកលឿននោះ​ទេ ប៉ុន្តែ​ប្រាក់​យ័ន​កំពុងត្រូវបាន​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​បានជួយ​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ចចិននៅលើឆាកអន្តរជាតិ។ ប្រទេសទាំងឡាយណាដែលកាន់កាប់ ឬ ខ្ចីប្រាក់ជាយ័ននឹងកាន់តែជាប់ចំណងទៅនឹងគោលនយោបាយ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។

អ្នកវិភាគកំពូលៗជាច្រើន ព្យាករណ៍ថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងទៅលើទីក្រុងមូស្គូទំនងជានឹងកើនឡើងបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក Putin ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការសាងសង់បំពង់បង្ហូរប្រេងថ្មី ដែលរុស្ស៊ីអាចរកចំណូលបន្ថែមទៀតពីការនាំចេញ និងការពង្រឹងសន្តិសុខថាមពលរបស់ចិន។ វិមានក្រឹមឡាំងមានចំណាប់អារម្មណ៍ជាពិសេសក្នុងការបញ្ចប់ការសាងសង់បំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលបានពន្យារពេលជាយូរមកហើយ និង មានសមត្ថភាពអាចបញ្ជូនឧស្ម័នរហូតដល់ ៥០ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំទៅកាន់ប្រទេសចិនតាមរយៈម៉ុងហ្គោលី។ គម្រោងនេះជាប់គាំងដោយសារបញ្ហាតម្លៃ និងបច្ចេកទេស។ ចាប់តាំងពីការរំខាននៅច្រកសមុទ្រ Hormuz មក ទីក្រុងប៉េកាំងកាន់តែចង់បានប្រភពផ្គត់ផ្គង់ថាមពលនៅលើដីដែលអាចទុកចិត្ត។ ប្រសិនបើគម្រោងទាំងនោះទទួលបានជោគជ័យ អនាគតថាមពលរបស់រុស្ស៊ីនឹងកាន់តែធ្លាក់ចូលកណ្តាប់ដៃចិន ដែលនឹងកាន់តែពង្រឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងម៉ូស្គូ។ លោក Joseph Webster សមាជិកជាន់ខ្ពស់នៅ Atlantic Council លើកឡើងថា ការបង្កើនសមត្ថភាពបំពង់ប្រេងរបស់រុស្ស៊ីមកកាន់ចិននឹងជួយពង្រឹងសន្តិសុខថាមពលរបស់ទីក្រុងប៉េកាំងយ៉ាងខ្លាំង ប្រសិនបើមានវិបត្តិនៅកោះតៃវ៉ាន់កើតឡើង។ ការលើកឡើងនេះ សំដៅទៅលើការគំរាមកំហែងរបស់ចិនក្នុងការវាយលុកកោះតៃវ៉ាន់ ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិច ឬ ការបិទខ្ទប់ផ្លូវទឹកពីសំណាក់អាម៉េរិក ដែលនឹងធ្វើឱ្យរអាក់រអួលដល់ការនាំចូលប្រេងតាមសមុទ្ររបស់ចិន។

កិច្ចប្រជុំកំពូលរវាងលោក Putin និង Xi នឹងកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចប្រធានាធិបតីអាម៉េរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចរបស់លោក Trump បង្ហាញឱ្យឃើញពីការព្យាយាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាសកលមានស្ថិរភាពឡើងវិញ ក្រោយមានភាពរកាំរកូសអស់រយៈពេលជាច្រើនឆ្នាំ។ នេះមានន័យថា ការធូរស្រាលនៃទំនាក់ទំនងរវាងអាម៉េរិក និងចិននឹងមិនផ្តល់ផលចំណេញដល់រុស្ស៊ីនោះទេ​ ប៉ុន្តែវានឹងកាត់បន្ថយទឹកចិត្តរបស់ចិនក្នុងការចូលដៃជាមួយរុស្ស៊ីក្នុងការប្រឆាំងនឹងលោកខាងលិចទាំងស្រុង ដោយសារទីក្រុងប៉េកាំងផ្តល់អាទិភាពដល់ការការពារផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំរបស់ខ្លួនជាមួយអាម៉េរិក និងអឺរ៉ុប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *