អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

ការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនកើនឡើងជាង ៨០% រយៈពេល០៤ខែ ឆ្នាំ២០២៦

៤ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន កើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ មានតម្លៃសរុបចំនួន ៧៥.៨៨ លានដុល្លារអាមេរិក

រយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង​ ១១ពាន់លានដុល្លារ កើនឡើងជាង ២១%

បើទោះបីទទួលរងនូវផលប៉ះពាល់ពីតម្លៃនៃការដឹកជញ្ជូនទំនិញក៏ដោយ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៦

កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត

កម្ពុជា-សិង្ហបូរី បានប្តេជ្ញាពង្រឹងវិស័យពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ខណៈដែលស្ថិតិពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវសញ្ញាកើនឡើងគួរកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ការនាំចូលម៉ូតូអគ្គិសនីនៅកម្ពុជាកើនឡើងជាង ៣០% ខណៈតម្លៃប្រេងសាំងនៅបន្តកើនឡើង

ស្របពេលដែលតម្លៃប្រេសឥន្ធនៈនៅតែបន្តហក់ឡើងខ្ពស់ បានធ្វើឱ្យកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅប្រទេសកម្ពុជាមានការកើនឡើងខ្ពស់គួរកត់សម្គាល់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ នឹងជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាស​ទីផ្សារដែលកំពុងកើនឡើង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង និងឈានទៅរកគោលដៅក្លាយជាអធិរាជស្វាយចន្ទីនាពេលឆាប់ៗ

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ