ទីផ្សារដូងក្រអូបថៃកំពុងជួបហានិភ័យខ្ពស់ អ្នកដាំដុះថ្ងួចថ្ងូរ ក្រោយមានការប្រកួតប្រជែងពីវៀតណាម

តម្លៃដូងក្រអូបថៃធ្លាក់ចុះមកត្រឹម ៣ បាតប៉ុណ្ណោះក្នុងមួយផ្លែ បង្កឱ្យមានការខាតបង់រាប់រយលានដុល្លារ ខណៈដែលដូងរបស់វៀតណាមទទួលបានការចាប់អារម្មណ៍ពីអ្នកទិញសំខាន់ៗនៅចិន

ដូងក្រអូប ជាដំណាំមានទីផ្សារខ្ពស់ និងឱ្យផលបានរយៈពេលយូរ

ដូងក្រអូប ជាប្រភេទដូងម្យ៉ាងដែលមានក្លិនឈ្ងុយជាងដូងធម្មតា ទាំងទឹក និងសាច់ ដែលធ្វើឱ្យដូងប្រភេទនេះមានភាពពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តទទួលទានដូង។