ដូងក្រអូប ជាដំណាំមានទីផ្សារខ្ពស់ និងឱ្យផលបានរយៈពេលយូរ

ដូងក្រអូប ជាប្រភេទដូងម្យ៉ាងដែលមានក្លិនឈ្ងុយជាងដូងធម្មតា ទាំងទឹក និងសាច់ ដែលធ្វើឱ្យដូងប្រភេទនេះមានភាពពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តទទួលទានដូង។ ក្នុងនោះ មានចំការដូងក្រអូបមួយកន្លែងនៅខេត្តបាត់ដំបង កំពុងផ្គត់ផ្គង់ទីផ្សារស្ទើរទូទាំងប្រទេស ពិសេសនៅតាមបណ្តាផ្សារទំនើបតែម្ដង។

កញ្ញា កង សុចន្ដា ម្ចាស់ចម្ការដូងក្រអូប Daling Farm មានទីតាំងស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ៖ ការកកើតជាកសិដ្ឋានចម្ការដូងនេះ គឺផ្តើមចេញពីចំណូលចិត្តទទួលទានទឹកដូង និងសាច់ដូងក្រអូប ដោយដំបូងដាំជាលក្ខណៈគ្រួសារមិនទាន់មានទ្រង់ទ្រាយធំនោះទេ ប៉ុន្តែក្រោយមកទៀតដោយសារតែមើលឃើញពីតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់ ជាពិសេសអាចប្រមូលផលបានយូរឆ្នាំក៏ពង្រីកចម្ការឱ្យចេញជាកសិដ្ឋានដូចបច្ចុប្បន្ន។

កញ្ញា សុចន្តា បានថ្លែងយ៉ាងដូច្នេះថា ៖

«មូលហេតុដែលយើងដាំដូងក្រអូបគឺដោយសារចូលចិត្តញ៉ាំដូងក្រអូបផង ហើយគិតថាដូងអាចប្រមូលផលបានពេញមួយឆ្នាំមិនប្រកាន់រដូវ ជាពិសេសទៅទៀតគឺអាចកែច្នៃបានច្រើនមុខ និងលក់ទៅកាន់ទីផ្សារបានច្រើន មិនថាក្នុងក្រុង ឬតាមបណ្ដាខេត្តនោះទេ»។

ពាក់ព័ន្ធនឹងទីផ្សារដូងក្រអូបនេះ កញ្ញា សុចន្តា បានបន្ថែមថា ៖

«ក្នុងស្រុកខ្មែរ ទីផ្សារដូងក្រអូបមិនពិបាករកទេ ឱ្យតែដូងយើងមានស្តង់ដារល្អ មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ និងមាត្រដ្ឋានច្បាស់លាស់មិនចាញ់របស់នាំចូលនោះទេ អ្វីដែលសំខាន់គឺបងប្អូនយើងបានហូបដូងក្នុងស្រុក មានតម្លៃសមរម្យ មិនបាច់ទិញរបស់បរទេស»។

បច្ចុប្បន្ន ចំការដូងក្រអូបខាងលើមានទំហំប្រមាណ ៥ហិកតា ដោយអាចប្រមូលផលជាដំណាក់កាលលក់ទៅឱ្យឈ្មួញនៅតាមខេត្ត និងលក់នៅផ្សារទំនើប ដូចជា ផ្សារម៉ាក្រូគ្រប់សាខា និងខាងក្រុងប៉ោយប៉ែត ហើយកាលដែលគេអាចនាំចូលផ្សារទំនើបបានគឺអាស្រ័យលើការទាក់ទងទៅកាន់ផ្សារ ផ្លែដូងល្អ មានការពិនិត្យមើលស្របតាមស្តង់ដារ និងមានគុណភាពល្អ។

ចំពោះអាយុកាលរបស់ដូងវិញត្រូវបានម្ចាស់ចំការដូងរូបនេះបន្ថែមថា ៖

«តាមរយៈការជ្រើសរើសពូជ និងការថែទាំយើងអាចប្រមូលផលបាននៅអាយុត្រឹម ២ឆ្នាំកន្លះ តែគេក៏ត្រូវប្រើជីបំប៉នឱ្យបានត្រឹមត្រូវទើបទទួលផលបានច្រើន តួយ៉ាងដូចជាការប្រមូលក្នុងឆ្នាំទីមួយអាចប្រមូលបាន ៣០០០ផ្លែ និងកើនឡើងជាបន្តបន្ទាប់នៅលើកក្រោយទៀត»។

សូមជម្រាបថា សម្រាប់អ្នកដែលចង់ដាំដំណាំដូងក្រអូបនេះ គឺចាំបាច់ត្រូវមានប្រព័ន្ធទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់ តាំងពីចាប់បេលផ្ដើមដាំរហូតដល់ដូងធំ កាន់តែធំកាន់តែត្រូវការទឹក ។ ក្រៅពីនេះ គេក៏ត្រូវសិក្សាពីពូជ ក៏ដូចជាដំណើរការនៃការដាំដុះ និងបច្ចេកទេសផ្សេងៗទើបអាចទទួលបានជោគជ័យ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន