អ្នកជំនាញរំលឹកពីគោលបំណងធំដែលប្រធានាធិបតី ចិន ចង់បង្ហាញសត្រូវ និងសម្ព័ន្ធមិត្ត ក្នុងក្បួនយោធាខួបទី៨០

ប្រធានាធិបតីចិន លោក Xi Jinping បានបង្ហាញវត្តមានយ៉ាងមានមោទនភាពនៅក្នុងពេលដែលប្រទេសចិនរៀបចំពិធីព្យុហយាត្រា និងត្រួតពលនៅទីលានធានអានមេន នាទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំ

ណ័រវេស បញ្ជាទិញនាវាចម្បាំងផលិតដោយអង់គ្លេសជាច្រើនគ្រឿងក្នុងតម្លៃជិត១៤ពាន់លានដុល្លារ

ប្រទេស ណ័រវេស កាលពីពេលថ្មីៗនេះបានប្រកាសថា នឹងត្រៀមបំពាក់បន្ថែមនូវនាវាចម្បាំងដ៏ទំនើបថ្មីៗមួយចំនួនទៀតដែលផលិតដោយអង់គ្លេសទៅក្នុងកងកម្លាំងទ័ពជើងទឹករបស់ខ្លួន

សហរដ្ឋអាមេរិកបើកភ្លើងខៀវលើផែនការផលិតនាវាបន្ថែមជាង៤០ពាន់លានដុល្លាររៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៥៤

បរទេស ៖ ការិយាល័យកិច្ចការងារថវិកាជាតិនៃសភាអាមេរិក (Congressional Budget Office) ថ្មីៗនេះ បានបង្ហាញនូវផែនការចំណាយថវិកាដ៏ធំមួយសម្រាប់ប្រើប្រាស់លើកងកម្លាំងទ័ពជើងទឹកដែលនឹងមានរយៈពេលយ៉ាងហោចណាស់៣០ឆ្នាំខាងមុខទៀត។ របាយការណ៍នេះបានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានបើកភ្លើងខៀវចំពោះផែនការចំណាយដល់ទៅ ៤០,១ពាន់លានដុល្លារ ឬសរុបប្រមាណជា១ទ្រីលានដុល្លារសម្រាប់រយៈពេល៣០ឆ្នាំខាងមុខដើម្បីអនុញ្ញាតឲ្យមានការផលិតបន្ថែមនូវនាវាចម្បាំងជារៀងរាល់ឆ្នាំ ពោលគឺរហូតទៅដល់ឆ្នាំ២០៥៤។ សំណើរដែលត្រូវបានធ្វើឡើងដោយកងទ័ពជើងទឹកសម្រាប់រយៈពេល៣០ឆ្នាំខាងមុខនេះ មានគោលបំណងធ្វើយ៉ាងណាឲ្យកងកម្លាំងទ័ពជើងទឹកអាមេរិកអាចមាននាវាចម្បាំងតូចធំសរុប ៣៨១គ្រឿងដែលអាចមានសមត្ថភាពក្នុងការទប់ទល់នឹងការគំរាមកំហែងនានានៅទូទាំងពិភពលោក ខណៈដែលបច្ចុប្បន្នកម្លាំងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងត្រឹមតែ ២៩៥គ្រឿងប៉ុណ្ណោះ ហើយព្យាករណ៍ថានឹងថយចុះមកត្រឹមតែ ២៨៣គ្រឿងនៅឆ្នាំ២០២៧

តៃវ៉ាន់ តាំងបង្អួត Haikun នាវាមុជទឹកផលិតក្នុងស្រុកដំបូងបំផុតតម្លៃជាង ១៥០០លានដុល្លារ

ថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញានេះកោះតៃវ៉ាន់បានដាក់សំញ៉ែងបង្អូតនូវនាវាមុជទឹកដំបូងបង្អស់របស់ខ្លួនដែលផលិតក្នុងស្រុកមានឈ្មោះថា Haikun ដោយសង្ឃឹមជឿជាក់ថាវាគឺជារបាំងការពារដ៏រឹងម៉ាំឈរជើងនៅដែនសមុទ្រជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង