សហរដ្ឋអាមេរិកបើកភ្លើងខៀវលើផែនការផលិតនាវាបន្ថែមជាង៤០ពាន់លានដុល្លាររៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៥៤

បរទេស ៖ ការិយាល័យកិច្ចការងារថវិកាជាតិនៃសភាអាមេរិក (Congressional Budget Office) ថ្មីៗនេះ បានបង្ហាញនូវផែនការចំណាយថវិកាដ៏ធំមួយសម្រាប់ប្រើប្រាស់លើកងកម្លាំងទ័ពជើងទឹកដែលនឹងមានរយៈពេលយ៉ាងហោចណាស់៣០ឆ្នាំខាងមុខទៀត។

របាយការណ៍នេះបានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានបើកភ្លើងខៀវចំពោះផែនការចំណាយដល់ទៅ ៤០,១ពាន់លានដុល្លារ ឬសរុបប្រមាណជា១ទ្រីលានដុល្លារសម្រាប់រយៈពេល៣០ឆ្នាំខាងមុខដើម្បីអនុញ្ញាតឲ្យមានការផលិតបន្ថែមនូវនាវាចម្បាំងជារៀងរាល់ឆ្នាំ ពោលគឺរហូតទៅដល់ឆ្នាំ២០៥៤។

សំណើរដែលត្រូវបានធ្វើឡើងដោយកងទ័ពជើងទឹកសម្រាប់រយៈពេល៣០ឆ្នាំខាងមុខនេះ មានគោលបំណងធ្វើយ៉ាងណាឲ្យកងកម្លាំងទ័ពជើងទឹកអាមេរិកអាចមាននាវាចម្បាំងតូចធំសរុប ៣៨១គ្រឿងដែលអាចមានសមត្ថភាពក្នុងការទប់ទល់នឹងការគំរាមកំហែងនានានៅទូទាំងពិភពលោក ខណៈដែលបច្ចុប្បន្នកម្លាំងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងត្រឹមតែ ២៩៥គ្រឿងប៉ុណ្ណោះ ហើយព្យាករណ៍ថានឹងថយចុះមកត្រឹមតែ ២៨៣គ្រឿងនៅឆ្នាំ២០២៧ ដោយសារតែនាវចំនួន១៣គ្រឿងនឹងត្រូវដាក់ឲ្យចូលនិវត្ត។

ជុំវិញបញ្ហានេះ ការិយាល័យថវិកាជាតិ Congressional Budget Office ក៏បានលើកឡើងដែរថា៖ ចាប់ពីឆ្នាំ២០៣០តទៅ អាមេរិកនឹងចាប់ផ្តើមផលិតកម្មផលិតនាវាចម្បាំងក្នុងល្បឿនលឿនបំផុតដើម្បីបង្ក្រប់តាមតំរូវការ និងស្របតាមស្ថានភាពជាក់ស្តែង។

ដូច្នេះ សម្រាប់តែខ្ទង់ចំណាយយោធាឲ្យកងទ័ពជើងទឹកអាមេរិកសរុបបូករួមទាំងការផលិតនាវាថ្មីៗរហូតដល់ឆ្នាំ២០៥៤ នោះថវិកាប្រចាំឆ្នាំដែលរដ្ឋាភិបាលអនុម័តគឺមានរហូតទៅដល់ ៣៤០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះអាមេរិកទំលាក់ថវិកាសម្រាប់ទ័ពជើងទឹកត្រឹមតែ២៥៥ពាន់លានដុល្លារប៉ុណ្ណោះ។

ស្ថិតនៅក្នុងគម្រោងការបង្កើនថវិកាយោធាសម្រាប់ការផលិតនាវាចម្បាំងថ្មីតម្លៃ១ទ្រីលានដុល្លារនេះផងដែរគេសង្កេតឃើញថា ចំនួននៃការផលិតនាវាផ្ទុកយន្តហោះចម្បាំងនឹងត្រូវរក្សាទំហំដដែល ប៉ុន្តែដោយឡែកសម្រាប់ការផលិតនាវាមុជទឹក នាវាចម្បាំងគ្រប់ប្រភេទចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥៤ នឹងមានទំហំផលិតកម្មកើនឡើងដល់ទៅ៥០ភាគរយ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *