តៃវ៉ាន់ តាំងបង្អួត Haikun នាវាមុជទឹកផលិតក្នុងស្រុកដំបូងបំផុតតម្លៃជាង ១៥០០លានដុល្លារ

កាលពីថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា កោះតៃវ៉ាន់បានដាក់សំញ៉ែងបង្អូតនូវនាវាមុជទឹកដំបូងបង្អស់របស់ខ្លួនដែលផលិតក្នុងស្រុកមានឈ្មោះថា Haikun ដោយសង្ឃឹមជឿជាក់ថាវាគឺជារបាំងការពារដ៏រឹងម៉ាំឈរជើងនៅដែនសមុទ្រជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

ព្រឹត្តិការណ៍ដាក់តាំងបង្ហាញជាផ្លូវការដែលបានធ្វើឡើងនៅព្រឹកថ្ងៃដដែលនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing wen នាទីក្រុងផែសមុទ្រ Kaohsiung។

សកម្មភាពយោធារបស់កោះតៃវ៉ាន់មួយរយៈនេះមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ រួមទាំងការផ្គត់ផ្គង់អាវុធមួយចំនួនពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផង ហើយដែលគេសង្កេតឃើញថាបានធ្វើឡើងជាពិសេសនៅក្រោយដែលមានក្រុមមន្ត្រីរបស់អាមេរិកជាច្រើនបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងកំពុងរៀបចំផែនការលុកលុយលើកោះតៃវ៉ាន់យ៉ាងយូរបំផុតក្នុងរវាងប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី ក្រៅពីនោះគេបានដឹងដែរថា មានអ្នកសង្កេតការណ៍ជាច្រើននៅតែជឿជាក់ថា ចិននឹងមិនសម្រេចចិត្តវាយប្រហារទៅលើកោះនេះភ្លាមៗទេ ហើយទីក្រុងប៉េកាំងផ្ទាល់ទៀតសោតក៏បានអះអាងហើយដែរថា រដ្ឋាភិបាលរបស់ខ្លួននឹងនៅតែបន្តស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ដដែល។

គួរឲ្យដឹងដែរថា នាវាមុជទឹកដែលដើរដោយថាមពលម៉ាស៊ូត និងអគ្គិសនីដែលមានតម្លៃដល់ទៅ ១,៥៤ពាន់លានដុល្លារមួយនេះនឹងត្រូវបន្តក្នុងដំណើរការសាកល្បងច្រើនដងបន្ថែមទៀតមុនពេលដែលនឹងអាចដាក់ឲ្យចូលរួមក្នុងប្រតិបត្តិការយោធាជាផ្លូវការជាមួយនឹងកងទ័ពជើងទឹកនៅត្រឹមឆ្នាំ២០២៤ខាងមុខ។

បច្ចុប្បន្ន សង្វាក់ផលិតកម្មនៅតែបន្តធ្វើនៅឡើយជាមួយនឹងនាវាប្រភេទ Haikun មួយគ្រឿងទៀតដែលជាផ្នែកមួយនៃផែនការក្នុងការប្រតិបត្តិការនាវាមុជទឹកសរុបឲ្យបានចំនួន១០គ្រឿងនៅក្នុងជួរទ័ពជើងទឺករបស់ខ្លួនដែលក្នុងនោះក៏មាននាវាមុជវ័យចំណាស់ចំនួន២ផលិតនៅក្នុងប្រទេសហូឡង់ផងដែរដែលកំពុងបន្តប្រើប្រាស់នៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើតមូលនិធិបច្ចេកវិទ្យា ៥០ ពាន់លានអឺរ៉ូ បង្កើនសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

សហភាពអឺរ៉ុបគ្រោងប្រមូលថវិការហូតដល់ ៥០ ពាន់លានអឺរ៉ូ (ប្រមាណ ៥៤ ពាន់លានដុល្លារ) សម្រាប់បង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគរយៈពេលវែងទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច ខណៈដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក និងចិន

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

ការ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​វិលជុំ ​និង​ការ​សិក្សា​តម្រូវការ​ទីផ្សារ​ជាមុន ​បាន​ជួយ​ឱ្យ​ចម្ការ​ល្ហុង​ពូជ​ទឹកឃ្មុំ​ទំហំ​ ៥​ ​ហិកតា ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​នៅ​ខេត្ត​មណ្ឌលគិរី ​អាច​រក្សា​ការ​ផ្គត់ផ្គង់​បាន​ជា​ប្រចាំ​ប្រមាណ​ ២ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ផលិតផល​សល់​ច្រើន​ ឬ​ស្ទះ​ទីផ្សារ

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី

កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀន​សហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦​​

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​