សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរួមគ្នា

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំបន្តទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើការរួមគ្នាលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការទទួលបានហិរញ្ញប្បទានអាជីវកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតបណ្ដាញទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល ជាពិសេសការស្វែងយល់ពីតម្រូវការចាំបាច់របស់ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងតម្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា ការគាំទ្រ SMEs ជាពិសេសសមាជិកសមាគមឱ្យទទួលបានហិរញ្ញប្បទាន គឺជាទិសដៅយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមទិសដៅយុទ្ធសាស្រ្តទាំង៦របស់សមាគម។ សមាគមបានបង្កើត និងដាក់ឱ្យដំណើរការកម្មវិធីទទួលបាននូវហិរញ្ញប្បទាន “Access to Finance​ Program” នេះរយៈជាង ៣ឆ្នាំមកហើយ។

ឧកញ៉ាបានធ្វើការកត់សម្គាល់ពីសមិទ្ធផលកន្លងមកថា បច្ចុប្បន្ន មាន SMEs ជាច្រើនប្រមាណជាង ២០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីតាមរយៈវេទិកា ការផ្គូរផ្គងជាមួយធានាគារ និង​​វគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយសមាគម​ និងមាន SMEs ជាច្រើនបានទទួលហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជាជាង ៥ លានដុល្លារសហរដ្ឋអាមេរិក។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ថា ៖ «ដោយមើលឃើញពីភាពជោគជ័យនៃការសហការជាដៃគូយុទ្ធសាស្រ្តរវាងសមាគមទាំង ៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល ៣ ឆ្នាំបន្តទៀតដើម្បីលើកកម្ពស់ការទទួលបាននូវហិរញ្ញប្បទាន និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ​ ជាពិសេសការលើកកម្ពស់ប្រាក់រៀលក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមឈានមុខគេនៅកម្ពុជាទាំង ៣ ស្ថាប័នខាងលើនេះ មានគោលដៅចម្បងៗចំនួន៣ ក្នុងនោះរួមមាន ទី១​ ពង្រីកវិសាលភាពនៃការផ្ដល់ហិរញ្ញប្បទានប្រកបដោយបរិយាប័ន្នទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពោលគឺដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ធុរកិច្ចជននៅគ្រប់វិស័យដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា តាមរយៈការទទួលបាននូវសេវាឥណទានអាជីវកម្មដែលមានលក្ខខណ្ឌអំណោយផល។ ទី២ ការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃប្រាក់រៀល និងជំរុញលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ងាកទៅប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ទី៣ សមាគមដ៏លេចធ្លោទាំងបីនៅកម្ពុជា នឹងបង្កើ​នកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់វិស័យធុរកិច្ចនៅកម្ពុជា ដែលម្ចាស់អាជីវកម្មភាគច្រើនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ជាវគ្គបណ្ដុះបណ្ដាលចាំបាច់សំខាន់ៗសម្រាប់កសាងសមត្ថភាព សិក្ខាសាលា កម្មវិធីជំនួបម្ចាស់អាជីវកម្មដើម្បីកសាងបណ្ដាញនិងបង្កើតឱកាសសហការវិនិយោគ ព្រមទាំងកម្មវិធីចែករំលែកផ្លាស់ប្ដូរមតិ និងពិគ្រោះយោបល់ជាច្រើនទម្រង់ទៀតពីសំណាក់អ្នកជំនាញក្នុងវិស័យជាក់លាក់ ក៏ដូចជាវាគ្មិនដែលមានចំណេះដឹង និងបទពិសោធច្បាស់លាស់ក្នុងវិស័យណាមួយ។

លោក ហាង ផេង ក្វាង (Han Peng Kwang)​ ហេរញ្ញិកនៃសមាគមធនាគានៅកម្ពុជា បានថ្លែងថា ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុគឺជារបៀបវារៈអាទិភាពមួយរបស់សមាគមធនាគារនៅកម្ពុជា ហើយក៏មានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ផងដែរ។ ពិធីចុះហត្ថលេខា និងជំនួបសហគ្រាសធុនមីក្រូ តូច និងមធ្យម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកទី៣នេះ នឹងចូលរួមត្រួសត្រាយផ្លូវសម្រាប់សមាគមទាំង ៣ ដើម្បីធ្វើការរួមគ្នាបន្តលើបញ្ហាសមភាពយេនឌ័រ គំនិតផ្តួចផ្តើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវផ្នែកសង្គម ការផ្សព្វផ្សាយ និងការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងព្រឹត្តិការណ៍ និងកិច្ចសហការផ្តោតលើសហគ្រិនភាព។

លោកមានប្រសាសន៍បន្ថែមថា ៖ «មានបញ្ហាជាច្រើនដែលយើងបានជួបប្រទះ និងប្រឈមអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដែលមានដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិក និងអតិផរណាជាដើម។ យ៉ាងណាក៏ដោយ វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែផ្តល់នូវទំនុកចិត្តលើភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារនៅកម្ពុជា ក្រោមការការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅតែបន្តគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលផងដែរ»។

គួរកត់សម្គាល់ថា ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំង ៣ ខាងលើនេះ បានរួមចំណែកយ៉ាងខ្លាំងដល់ការជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។ យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រាស​ធុន​តូច និង​មធ្យមបានរួមចំណែករហូតដល់ទៅជាង ៩៨ ភាគរយ​នៃ​អាជីវកម្មសរុបទាំងអស់នៅ​កម្ពុជា ស្មើនឹង ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ តួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា យ៉ាងណាមិញ MSMEs ក៏កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ ដែលក្នុងនោះ កង្វះលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុ ជាបញ្ហាចម្បងមួយដែលពួកគាត់កំពុងជួបប្រទះ។ កន្លងមក សមាគមទាំងបីតែងតែយកចិត្តទុកដាក់ និងប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ។

លោកបានបន្តថា ៖ «កម្មវិធីនៅថ្ងៃនេះ គឺជាកម្មវិធីលើកទី ៣ ហើយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំឡើង ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់កម្ចី ជាមួយនឹង MSMEs និងសហគ្រិនស្រ្តីដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ហើយព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកាសម្រាប់ម្ចាស់សហគ្រាសទាំងឡាយ ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងការជជែកពិភាក្សាគ្នាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់សម្រាប់ MSMEs និងសហគ្រិនស្រ្តី ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ