រដ្ឋមន្ត្រីទេសចរណ៍ ៖ ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជារំពឹងទទួលភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ និងអន្តរជាតិ ៨០ម៉ឺននាក់

 ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ តំបន់ឆ្នេរកម្ពុជាដែលរួមមានខេត្តចំនួន៤ អាចទាក់ទាញភ្ញៀវទេសចរជាតិប្រាណ ៨លាននាក់ និងទេសចរអន្តរជាតិ ៨០ម៉ឺននាក់ ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានអភិវឌ្ឍន៍បន្ថែម រួមទាំងតំបន់កម្សាន្តថ្មីៗមួយចំនួនទៀតដើម្បីបង្កើនភាពទាក់ទាញ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ៖ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំ និងអភិវឌ្ឍន៍បន្ថែមនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ផ្លូវថ្នល់ តំបន់ឆ្នេរកម្សាន្ត កំពង់ផែទេសចរណ៍ ជាពិសេសការតភ្ជាប់បណ្តាខេត្តនានមកកាន់ខេត្តជាប់តំបន់ឆ្នេរដែលជាគោលដៅទេសចរណ៍ដ៏សំខាន់។ ជាមួយនឹងភាពល្អប្រសើរនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក្នុងឆ្នាំ២០២៥រំពឹងថា អាចទទួលបានទេសចរជាតិប្រមាណ ៨លាននាក់ ហើយអន្តរជាតិប្រមាណ ៨០ម៉ឺននាក់។ ដោយឡែក សម្រាប់តែខេត្តព្រះសីហនុ រំពឹងទទួលបានទេសចរជាតិ៤លាននាក់ និងអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតង និងបានរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច គាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរបែប ដែលធ្វើឱ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ និងបានចូលរួមចំណែកប្រមាណជា៣ភាគរយនៃផលិតផលក្នុងស្រុកសរុប»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីទស្សនវិស័យទេសចរណ៍ជាវិជ្ជមានរបស់ខេត្តព្រះសីហនុ និងអំពាវនាវឱ្យអង្គភាពខេត្តជាប់មាត់សមុទ្រ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋ ចាប់យកអត្ថប្រយោជន៍ឱ្យបានច្រើន និងប្រកបដោយនិរន្តរភាព ដោយមានការទទួលខុសត្រូវ ហើយអ្វីដែលសំខាន់គឺការចូលរួមក្នុងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ទាំងថ្នាក់ជាតិ ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តបទៅនឹងគោលបំណង និងផែនការរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍នៅតាមតំបន់ទេសចរណ៍ និងកម្សាន្តនាតំបន់ឆ្នេរ ជាពិសេសគឺសុខសុវត្ថិភាពចំពោះភ្ញៀវទេសចរ ក៏ដូចជាបណ្តាអ្នកធុរកិច្ចផងដែរ។

ឯកឧត្តមអភិបាលបានបន្តថា ៖ បន្ថែមពីលើពិធីបុណ្យជាតិ និងសកល ក៏ដូចជាថ្ងៃសម្រាកចុងសប្ដាហ៍ នៅក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់កម្សាន្តនានាក្នុងខេត្ត តែងបង្កើតជាព្រឹត្តិការណ៍សប្បាយៗជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំងបន្ថែមពីលើអ្វីដែលមានស្រាប់។ ជាក់ស្ដែង កាលពីអំឡុងចុងខែមករា ឆ្នាំ២០២៥កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមកិច្ចសហការពីសំណាក់ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍បានយ៉ាងជោកជ័យ។ តាមរយៈព្រឹត្តិការណ៍គឺមានគោលបំណង ៖ ១- បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ។ ២- ជំរុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍។ ៣- ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។ ៤- ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។

សូមជម្រាបថា ខេត្តព្រះសីហនុមានសមិទ្ធផលជាច្រើន ដែលសម្រេចបាន ក្នុងនោះមានដូចជា ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្នានផ្សែងបារី ជ័យលាភីផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណៈស្តង់ដារអាស៊ាន ស្បាម៉ាហ្សាស្តង់ដារអាស៊ាន និងសហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ៕

default
default
default
default

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

Leave a Reply

Your email address will not be published.Required fields are marked *