យោងតាមការស្រារជ្រាវថ្មីមួយដោយអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារមហាសមុទ្រ និងបរិយាកាស ឬហៅកាត់ថា NOAA (the National Oceanic and Atmosperic Administration) បានបង្ហាញថា គ្រោះធម្មជាតិដែលបណ្តាលមកពីភ្លើងឆេះព្រៃ ភ្លៀង ព្យុះ ព្រមទាំងគ្រោះធម្មជាតិផ្សេងទៀតបានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ជាទឹកប្រាក់រហូតទៅដល់ ១៤៥ពាន់លានដុល្លារ និងបណ្តាលឲ្យមនុស្ស ៦៨៨នាក់បាត់បង់ជីវិតនៅកាលពីឆ្នាំ២០២១។

របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីដើមសប្តាហ៍កន្លងមកបានបញ្ជាក់ដែរថា ព្រឹត្តិការណ៍គ្រោះធម្មជាតិសរុបដែលបានកើតឡើង កាលពីឆ្នាំទៅមានចំនួន២០លើក ដែលជាមធ្យមវាបានធ្វើឲ្យខាតបង់ប្រាក់យ៉ាងហោចណាស់ ១ពាន់លានដុល្លារក្នុងមួយលើក ខណៈដែល គ្រោះធម្មជាតិ ព្យុះកំបុតត្បូង អាចធ្វើឲ្យខាតបង់ក្នុងទំហំច្រើនខ្លាំងជាងនេះ។

NOAA បានថ្លែងថា គ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងក្នុងយៈពេល៥ឆ្នាំចុងក្រោយបានធ្វើឲ្យអាមេរិកខាតបង់ក្នុងចំនួនកំណត់ ត្រាមួយដល់ទៅ ៧៤២ពាន់លានដុល្លារ ដែលបានឆ្លុះបញ្ចាំងថាអាកាសធាតុអាក្រក់ និងបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យធម្មជាតិកាន់តែប្រឈម និងរងផលប៉ះពាល់កាន់តែខ្លាំង ព្រមទាំងងាយរងគ្រោះជាងពេលណាណាទាំងអស់។

NOAA ក៏បានរកឃើញដែរថា ឆ្នាំ២០២១កន្លងទៅនេះគឺជាឆ្នាំដែលអាមេរិកមានការកើនឡើងនូវកំដៅខ្លាំងផងដែរ ជាពិសេសក្នុងអំឡុងខែធ្នូ ដោយនៅក្នុងរដ្ឋទាំង៤៨ កំដៅជាធម្យមបានកើនឡើងទៅដល់ ៥៤,៥ហ្វារិនហៃ ឬប្រហែលជា១២,៥អង្សា។ ឆ្នាំ២០២១គឺជាឆ្នាំដែលមានសីតណ្ហភាពក្តៅបំផុតទី៤ក្នុងរយ ពេល១២៧ឆ្នាំចុងក្រោយដែលត្រូវបានកត់ត្រាដោយ NOAA។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីឆ្នាំ១៩៨០ អាមេរិកបានទទួលរងនូវគ្រោះថ្នាក់ធម្មជាតិសរុបប្រមាណជា ៣១០ដងដែលទំហំនៃការខូចខាតក្នុងមួយលើកយ៉ាងហោចណាស់មានប្រមាណជា ១ពាន់លានដុល្លារ ប៉ុន្តែសរុបទូទៅការខាតបង់ជាង ៤០ឆ្នាំមកនេះការខាតបង់មានទំហំរហូតទៅដល់ ២,១៥៥ទ្រីលានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content