ទីផ្សារ e-commerce របស់កម្ពុជាមើលឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័ស

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់កម្ពុជាបានកើនឡើងដល់ ៩៧០ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៩ភាគរយ ធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹម ៨១៣ លានដុល្លារ។ នេះបើយោងតាម ​​iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនាពេលថ្មីៗនេះ។

ប្រាក់ចំណូលរបស់ពាណិជ្ជកម្មអេឡិចត្រូនិកភាគច្រើនបានមកពីសម្លៀកបំពាក់ ដែលស្មើនឹង២៦៣,៣ លានដុល្លារ បន្ទាប់មកអេឡិចត្រូនិក (២៥៤,៤ លានដុល្លារ) ការថែរក្សាសម្ភស្ស សុខភាព ការថែទាំផ្ទាល់ខ្លួន និងគ្រួសារ (២៣០,៥ លានដុល្លារ) របស់ក្មេងលេង របស់កម្សាន្តផ្សេងៗ ( do-it-yourself) (៦៣ លានដុល្លារ) អាហារ និងភេសជ្ជៈ (១០១,៥ លានដុល្លារ) គ្រឿងសង្ហារឹម (៤៦,៣ លានដុល្លារ) និងប្រព័ន្ធផ្សព្វផ្សាយ (១១ លានដុល្លារ) ។

យោងតាមព្រឹត្តិបត្រព័ត៌មានបានឱ្យដឹងថា ប្រមាណ ៥៥ ភាគរយនៃការបញ្ជាទិញទិញតាមពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានបញ្ជាទិញតាមរយៈអ៊ីនធឺណិតនៅលើកុំព្យូទ័រ និងក្រៅពីនោះ នៅលើថេប្លេត ឬស្មាតហ្វូន។ តាមរយៈព្រឹត្តិបត្រ ​​iTrade ​បាន​បង្ហាញ​ថា ​នៅ​ឆ្នាំ២០២៥ ប្រាក់​ចំណូល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ដល់ ១,៧៨ ពាន់​លាន​ដុល្លារ​»។ យោងតាមក្រសួងពាណិជ្ជកម្ម វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតលឿនក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា ៖

“ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះពាណិជ្ជកម្មអេឡិចត្រូនិក បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថាកំណើននេះនឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយក្រសួងបានមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក ជាវិស័យសក្តានុពលមួយ ដើម្បីជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើងនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩”

ឯកឧត្តម បានបន្តថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាបានអនុម័តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់នៅឆ្នាំ២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០២១ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំ២០២០។ បច្ចុប្បន្នកម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១៧.៧ លាននាក់ ដោយភាគច្រើននៃពួកគេមានលទ្ធភាពប្រើប្រាស់វេទិកាអនឡាញតាមរយៈស្មាតហ្វូន នេះបើយោងតាមនិយតករទូរគមនាគមន៍កម្ពុជា។

យោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ADB ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៨ ហើយជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១។ ក្មេងជំនាន់ក្រោយមានចំណេះដឹងកាន់តែប្រសើរឡើងអំពីបច្ចេកវិទ្យា ហើយពួកគេចង់ប្រើវិធីសាស្រ្តទំនើបបន្ថែមទៀតដើម្បីទិញទំនិញតាមអ៊ីនធឺណិត និងបង់ប្រាក់តាមអ៊ីនធឺណិត។ ក្នុងឆ្នាំ២០២០ និង២០២១ ឧស្សាហកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់ផ្តើមទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល (fintech) ។ ADB ព្យាករណ៍ថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនឹងរីកចម្រើនកាន់តែធំនៅប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលប្រជាជននៅតាមជនបទមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាកាន់តែប្រសើរ ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារត្រូវបានពង្រីកកាន់តែប្រសើរឡើង៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ