អស្ចារ្យណាស់! ត្រីទីឡាប់យ៉ា អាចទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ និងមានទីផ្សារខ្ពស់

ភ្នំពេញ ៖ កន្លងមកគេធ្លាប់តែឮព័ត៌មានក្រៅផ្លូវការថា ការទទួលទានត្រីទីឡាប់យ៉ាអាចធ្វើបង្កឱ្យមានបញ្ហា ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែមិនដូច្នោះទេ បច្ចុប្បន្ន ត្រីទីឡាប់យ៉ាមានការគាំទ្រខ្លាំងនៅលើទីផ្សារ ទាំងផ្សារបែបប្រពៃណីនៅតាមមូលដ្ឋាន តាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ ជាពិសេសគេអាចច្នៃជាអាហារដែលទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ ខណៈដែលតម្លៃក៏ទទួលបានខ្ពស់។

លោក សាំង​ បូរ៉ា ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា ហ្វេ្រសហ្វាម មានទីតាំងនៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា កន្លងមកលោកធ្លាប់បានឮព័ត៌មានក្រៅផ្លូវការថា ការទទួលទានត្រីទីឡាប់យ៉ាអាចធ្វើឱ្យមានបញ្ហា ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែតាមពិតមិនដូច្នោះទេ ប្រសិនបើការចិញ្ចឹមត្រូវបានធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដារអនាម័យត្រឹមត្រូវ ត្រីទីឡាប់យ៉ាគេអាចយកទៅបង្កក ហើយទទួលទានសាច់ឆៅបានដូចត្រីសាលម៉ុនផងដែរ។

លោកថា ៖ ដោយសារការចិញ្ចឹមត្រូវបានធ្វើឡើងស្របតាមស្តង់ដារបច្ចេកវិទ្យាជប៉ុន មានអនាម័យខ្ពស់ និងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសពីក្រសួងកសិកម្ម អង្គការជាតិ និងអន្តរ ជាពិសេសមានការពិនិត្យគុណភាពសាច់ទៀងទាត់ពីវិទ្យាស្ថានប៉ាស័្ទរកម្ពុជា រៀងរាល់៦ខែម្តង ធ្វើឱ្យត្រីទីឡាប់យ៉ា មានការគាំទ្រច្រើន ជាពិសេសគាំទ្រពីបណ្តាភោជនីយដ្ឋានខ្មែរ-ជប៉ុន ផ្សារទំនើបក្នុងក្រុងភ្នំពេញ រួមមានផ្សារទំនើបស្នាដៃម៉ែ និងផ្សារទំនើបអ៊ីអនជាដើម។ លើសពីនេះក៏មានដៃគូក្រៅប្រទេសចូលមកសហការនាំចេញក្នុងបរិមាណច្រើន ដូចជា ប្រទេសចិន កម្ម៉ង់៦០តោនក្នុងមួយឆ្នាំ ប៉ុន្តែខាងក្រុមហ៊ុននៅមិនទាន់មានលទ្ធភាពផ្គត់ផ្គង់នៅឡើយ ហើយកំពុងសហការជាមួយកសិករពង្រីកការចិញ្ចឹមបន្ថែមទៀត។

លោក ងន់ សុខលាភ នាយកប្រតិបត្តិអង្គការ តុកែញញឹមកម្ពុជា( Smiling Gecko) បានមានប្រសាសន៍ថា តាមការពិត ត្រីទីឡាប់យ៉ា មានសារធាតុអាស៊ីត ខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ មានប្រយោជន៍ក្នុងការជួយទ្រទ្រង់សុខភាពអ្នកទទួលទានបានល្អ ជាពិសេសអាចជួយកាត់បន្ថយជំងឺបេះដូងកម្រិតខ្ពស់ទៀតផង។

លោកបានបញ្ជាក់ថា ៖ «ត្រីទីឡាប់យ៉ា ពិតជាអាចជួយទ្រទ្រង់សុខភាពបានប្រសើរ ប្រសិនបើយើងចិញ្ចឹមស្របទៅតាមលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ​ មានការត្រួតពិនិត្យគុណភាពទឹក ពិនិត្យគុណភាពចំណីមុនពេលដាក់ឱ្យត្រីស៊ី ពិសេសត្រូវពិនិត្យគុណភាពសាច់ត្រីមុនបញ្ចេញលក់ទៅកាន់ទីផ្សារ ជៀសវាងកើតមានបាក់តេរីផ្សេងៗ»។

ដោយសារការចិញ្ចឹមមានលក្ខណៈបច្ចេកទេសស្របតាមស្តង់ដារ បច្ចុប្បន្ននេះ ត្រីទីឡាប់យ៉ា មានការគាំទ្រខ្លាំងនៅតាមបណ្តាផ្សារនានា ជាពិសេសផ្សារទំនើប ភោជនីយដ្ឋានខ្មែរ-ជប៉ុន ក៏ដូចជាបណ្តាសណ្ឋាគារមួយចំនួនទៀតនៅក្នុងក្រុងភ្នំពេញ។ ជាមួយគ្នានេះ ស្របតាមកំណើននៃការគាំទ្រនាពេលបច្ចុប្បន្ន អង្គការ តុកែញញឹមកម្ពុជា( Smiling Gecko) បានសហការជាមួយកសិករចិញ្ចឹមត្រីប្រមាណ២០គ្រួសារ មានទីតាំងនៅជិតកសិដ្ឋានរបស់អង្គការផ្ទាល់ ស្ថិតក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសហការផ្តល់ទាំងពូជ ជួយ ផ្តល់ទាំងបច្ចេកទេសចិញ្ចឹម និងជួយរកទីផ្សារលក់ជូនពួកគាត់ថែមទៀត។

លោកបញ្ជាក់ថា ៖ «ដោយសារមានការជួយជ្រោមជ្រែងផ្តល់បច្ចេកទេសពីក្រសួងកសិកម្ម ពីអង្គការជាតិ និងអន្តរជាតិ បច្ចុប្បន្ននេះ កសិដ្ឋាន ទទួលបានការគាំទ្រពីដៃគូបរទេសច្រើន ដោយពួកគេកំពុងរៀបចំបែបបទក្នុងការនាំចេញសាច់ត្រីទីឡាប់យ៉ាទៅលក់នៅទីផ្សារប្រទេសជប៉ុន ឥណ្ឌា និងទីផ្សារអឺរ៉ុបផងដែរ»។

លោក​ ថាយ​ សុមុនី​ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្មនៃរដ្ឋបាលជលផល​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាពបង្កាត់ពូជត្រីទីឡាប់យ៉ាបានជោគជ័យដូចប្រទេសជិតខាងដែរ រួមមានដូចជាក្រុមហ៊ុន Cambodia Fresh Farm, Smiling Gecko Cambodia, នាយកដ្ឋានជលផល និស្សិតសាកលវិទ្យាល័យកសិកម្ម ពលរដ្ឋនៅស្ទឹងសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបងជាដើម ដែលជាឱកាសថ្មីសម្រាប់កសិករមានបំណងចង់ចិញ្ចឹមត្រីទីឡាប់យ៉ា ដោយមិនចាំបាច់ទិញកូនត្រីទីឡាប់យ៉ាពីប្រទេសជិតខាងដូចពេលមុនទៀតនោះឡើយ ជាពិសេស ក្រុមហ៊ុនមានផ្តល់ពូជ ផ្តល់បច្ចេកទេសចិញ្ចឹម និងជួយរកទីផ្សារឱ្យកសិករថែមទៀតផង។

លោកបានបញ្ជាក់ថា ៖ «ត្រីទីឡាប់យ៉ា ផ្តល់ប្រូតេអ៊ីនខ្ពស់សម្រាប់ទ្រទ្រង់រាងកាយ និងមានរសជាតិឆ្ងាញ់ ព្រមទាំងអាចធ្វើម្ហូបបានច្រើនមុខ ដូចជា ស្ងោរ ចៀន ដុតអំបឹល និងចំហុយមីសួរជាដើម។ល។ ចំណែកនៅតាមភោជនីយដ្ឋានលំដាប់ខ្ពស់ គេច្នៃត្រីទីឡាប់យ៉ាធ្វើម្ហូបអាចលក់បានតម្លៃខ្ពស់រហូតដល់២៥ដុល្លារក្នុងមួយក្បាល។ ត្រីទីឡាប់យ៉ា មិនមានផលប៉ះពាល់ដល់សុខភាពដូចការលេចឮព័ត៌មានក្រៅផ្លូវការនាពេលកន្លងមកនោះទេ ហើយប្រជាពលរដ្ឋគួរពិចារណាចិញ្ចឹមត្រីទីឡាប់យ៉ាឱ្យបានច្រើន ជាជាងចិញ្ចឹមត្រីឆ្តោ ដោយសារត្រីទីឡាប់យ៉ា​ វាស៊ីចំណីតិចជាងត្រីឆ្តោ ចិញ្ចឹមត្រឹមរយៈពេលខ្លី ៤-៥ខែ អាចប្រមូលផលលក់បាន ចំណែកត្រីរ៉ស់ ឬត្រីឆ្តោ ស៊ីចំណីច្រើន ហើយចំណាយពេលយូរក្នុងការចិញ្ចឹមទៀតផង៕ វិន ឈុនហ៊ាត 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *