លោក រ័ត្ន សោភ័ណ បង្ហាញពីចក្ខុវិស័យ និងសសរស្តម្ភចំនួន ៤ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារ

ភ្នំពេញ ៖ លោក រ័ត្ន សោភ័ណ ដែលមានសមាសភាពជាប្រធាននាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមធនាគារនៅកម្ពុជា សម្រាប់អាណត្តិទី១០​ ឆ្នាំ២០២៤-២០២៥ ហើយក្នុងអាណត្តិទី១០​ នេះ លោកបង្ហាញពីចក្ខុវិស័យ និងសសរស្តម្ភចំនួន ០៤ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារបន្ថែមទៀតក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពជាតិ។

គួររំលឹកថា សមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៤ បានប្រកាសសមាជិកក្រុមប្រឹក្សាថ្មីសម្រាប់អាណត្តិ ឆ្នាំ ២០២៤-២០២៥ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៣។ បន្ថែមពីលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាធនាគារអាណត្តិថ្មី សមាគមធនាគារនៅកម្ពុជា ក៏បាន​បង្ហាញជូនសមាជិកផងដែរ អំពីរបាយការណ៍ការងារប្រចាំឆ្នាំ២០២៣ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងគម្រោងប្រើប្រាស់ថវិកាឆ្នាំ២០២៤ ផងដែរ។​

លោក Raymond Sia ដែលជាអតីតប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សា និងក្រុមការងារលេខាធិការដ្ឋានទាំងអស់ និងបានកោតសរសើរពីការចូលរួមចំណែក និងការលះបង់ក្នុងការគាំទ្រដល់សមាជិក និង
វិស័យធនាគារនៅកម្ពុជា។ ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា សូមប្រកាសអំពីសមាសភាពក្រុមប្រឹក្សា ទាំង១២រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០​ ឆ្នាំ២០២៤-២០២៥ រួមមាន៖

១.លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី

២.លោក Raymond Sia Say Guan ជាអនុប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ

៣.លោក ហាន ប៉េងក្វាង ជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា ដែលមានសមសភាពជា អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក

៤.លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិចាត់តាំង នៃធនាគារ អេស៊ីលីដា ភិអិលស៊ី

៥.លោក Mr. Zhiger Atchabarov ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា នាយកប្រតិបត្តិការ នៃ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

៦.លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ  នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

៧.លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

៨.លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ ភិអិលស៊ី

៩.លោក  ប៉ែន មករា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា អគ្គនាយក នៃធនាគារឯកទេស អង្គរកាពីតាល

១០.លោកជំទាវ ឌិត នីតា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

១១.លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា

១២.លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អេ អឹម ខេ

​​លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុណដល់អតីតប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាទាំងអស់ ចំពោះការដឹកនាំប្រកបដោយភាពស្វាហាប់និងរឹងមាំក្នុងរយៈពេល០២ឆ្នាំមកនេះ និងបានអបអរសាទរជូនក្រុមប្រឹក្សាថ្មីរបស់សមាគមធនាគារនៅកម្ពុជាផងដែរ។ លោក រ័ត្ន សោភ័ណ មានប្រសាសន៍បន្ថែមថា លោកពិតជាមានកិត្តិយសក្នុងការបម្រើដល់វិស័យធនាគារ និងសមាជិករបស់ខ្លួន។

ជាមួយសមាជិកក្រុមប្រឹក្សាថ្មី លោកនិងសមាជិកក្រុមប្រឹក្សាអាណត្តិថ្មី នឹងដឹកនាំសមាគមទៅកាន់កម្រិតខ្ពស់មួយបន្ថែមទៀត ដោយលោកបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក និងសរសរស្តម្ភចំនួន ០៤។ ទី១/-កំណត់នូវរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងមុខងារ និងការប្រព្រឹត្តទៅនៃសមាគមធនាគារនៅកម្ពុជា។ ទី២/-ផ្តល់ប្រឹក្សាលើការគ្រប់គ្រង និងប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើគុណតម្លៃ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ភាពរឹងមាំ និងភាពលូតលាស់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ទី៣/-លើកកម្ពស់វប្បធម៌នៃការរៀនសូត្របន្តសម្រាប់ធនាគារិក និងលើកកម្ពស់សមត្ថភាពរបស់ធនាគារិកក្នុងជំនាញបច្ចេកទេស ឧត្តមភាពវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ទី៤/-បង្កើតកិច្ចសហប្រតិបត្តិការនៃប្រព័ន្ធអេកូឡូស៊ីធនាគារបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនៃវិស័យធនាគារ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារបន្ថែមទៀត ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ