អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនកើនឡើងជាង ៨០% រយៈពេល០៤ខែ ឆ្នាំ២០២៦

៤ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន កើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ មានតម្លៃសរុបចំនួន ៧៥.៨៨ លានដុល្លារអាមេរិក

កម្ពុជានឹងសម្រេចបានការនាំអង្ករចេញ ១ លានតោន ក្នុងឆ្នាំនេះ

កម្ពុជារំពឹងថានឹងសម្រចបានការនាំអង្ករចេញចំនួន ១ លានតោន ទៅកាន់ទីផ្សារគោលដៅនៅលើពិភពលោក ដោយអាចរកចំណូលបានចន្លោះពី ៦០០ ទៅ ៨០០ លានដុល្លារ នៅដំណាច់ឆ្នាំ ២០២៦ នេះ

រយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង​ ១១ពាន់លានដុល្លារ កើនឡើងជាង ២១%

បើទោះបីទទួលរងនូវផលប៉ះពាល់ពីតម្លៃនៃការដឹកជញ្ជូនទំនិញក៏ដោយ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៦

កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត

កម្ពុជា-សិង្ហបូរី បានប្តេជ្ញាពង្រឹងវិស័យពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ខណៈដែលស្ថិតិពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវសញ្ញាកើនឡើងគួរកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក

កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេន​មាន​គុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ