តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់ ដោយសារការអូសបន្លាយនៃសង្ក្រាមរវាងសហរដ្ឋអាម៉េរិក​ សហការជាមួយអ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់។

លោក សាន់ ពុទ្រា ស្ថាបនិក និងជាប្រធានគ្រប់គ្រងសិប្បកម្មធ្យូងអនាម័យខេត្តកំពង់ធំ បានប្រាប់សារព័ត៌មាន AMS ដោយទទួលស្គាល់ថា តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមភោជនីយដ្ឋាន និងនៅតាមគេហដ្ឋានពលរដ្ឋមានការកើនឡើងខ្លាំងរហូតផលិតមិនទាន់ នៅតំណាក់កាលដែលកម្ពុជាជួបបញ្ហាប្រឈមនឹងការឡើងថ្លៃប្រេង និងឧស្ម័នហ្គាស់នៅលើទីផ្សារ។

លោកថា ៖

«នៅតំណាក់កាលដែលហ្គាសឡើងថ្លៃនេះ តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យកើនឡើងខ្លាំង ទាំងនៅទីក្រុង និងទីជនបទ រហូតធ្វើឱ្យការផលិតមិនទាន់ មិនគ្រប់ចំនួនទៅតាមការកម្ម៉ង់ទិញរបស់អតិថិជនទៀតផង»។

សិប្បកម្មធ្យូងអនាម័យខាងលើ ត្រូវគេដឹងថាផលិតចេញពីត្រឡោកដូង និងកាកសំណល់ចេញពីឡឧស្ម័ន ដែលមានសមត្ថភាពផលិតបានចន្លោះពី ៤០ ទៅ ៥០តោន ក្នុងមួយខែ ទទួលបានការគាំទ្រពីអតិថិជនទៅនៅតាមជនបទ និងទីប្រជុំជន ពិសេសរាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួន១០នាក់ មានប្រាក់បៀវត្សរ៍សមរម្យទៅតាមការកំណត់របស់ក្រសួងការងារ។

លោក ស៊ាង សុភក្រ្ត ម្ចាស់សិប្បកម្មធ្យូងអនាម័យស្នាដៃកូនខ្មែរ ក៏បានថ្លែងទទួលស្គាល់ផងដែរថា ពិតជាមានតម្រូវការកើនឡើងនៃការប្រើប្រាស់ធ្យូងអនាម័យ ខណៈដែលតម្លៃប្រេងសាំង និងតម្លៃហ្គាសមានការកើនឡើងខ្ពស់នៅលើទីផ្សារ ខណៈដែលលទ្ធភាពសិប្បកម្មរបស់លោកអាចផលិត និងលក់ចេញ ជាមធ្យមចន្លោះពី ៥០ ទៅ ៧០តោន ក្នុងមួយខែ​ ប៉ុន្តែនៅតំណាក់ដែលតម្លៃហ្គាសឡើងថ្លៃនេះ ការបញ្ជាទិញមានការកើនឡើងចន្លោះពី ៩០តោន ទៅ ១០០តោន ក្នុងមួយខែ។

លោកបញ្ជាក់ថា ៖

«មួយរយៈចុងក្រោយនេះមានតម្រូវការច្រើន ជាមធ្យមចន្លោះពីពី ៩០ទៅ១០០តោន ដែលជាទូរទៅមានការកម្ម៉ង់ទិញតាមហាងលក់សាច់អាំង នឹងតាមតូបចាប់ហួយនៅតាមបណ្តារខេត្តនានា ដែលគាត់កម្ម៉ង់ទិញយកទៅលក់បន្តរកប្រាក់ចំណេញ»។

សូមជម្រាបថា សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ ប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតធ្យូងអនាម័យ រួមមានដូចជា ត្រឡោកដូង កាកសំណល់ធ្យូងសល់ពីការដុតអុសនៅតាមរោងចក្រ សហគ្រាសនានា។  សិប្បកម្មខាងលើមានទីតាំងចំនួនពីរផ្សេងគ្នា នៅក្នុងខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង និងមានបុគ្គលិកសរុបចំនួន ១៣នាក់ មានប្រាក់បៀវត្សចាប់ពី ៣០០ដុល្លារទៅដល់ ៤០០ដុល្លារ។

អ្នកជំនាញមើលឃើញថា ការប្រើប្រាស់ធ្យូងអនាម័យផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ ក្រៅពីការរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរហើយនោះ ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការប្រើប្រាស់ធ្យូងព្រៃ ដែលបង្ករផលប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។  

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ UNDP Cambodia បង្ហាញថា តម្រូវការប្រើប្រាស់ធ្យូងព្រៃនៅកម្ពុជានាពេលបច្ចុប្បន្នជាសម្ពាធដ៏ធ្ងន់ធ្ងរដល់ព្រៃឈើ។ ការប្រើប្រាស់ធ្យូងព្រៃប្រចាំឆ្នាំបានកើនដល់ ៦ លានតោន ដែលស្មើនឹងការបាត់បង់ព្រៃឈើច្រើនជាង ៧១ពាន់ហិកតា ក្នុងមួយឆ្នាំៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/07/2026

ស្ពានឆ្លងទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/07/2026

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

Leave a Reply

Your email address will not be published.Required fields are marked *