ការសាងសង់ផ្លូវជាតិលេខ១០ ជំរុញតភ្ជាប់ប៉ូលសេដ្ឋកិច្ចភាគពាយព្យ និងភាគនិរតីនៃប្រទេសកម្ពុជា
ផ្លូវជាតិលេខ១០ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា
ផ្លូវជាតិលេខ១០ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ក្នុងខេត្តស្វាយរៀង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាមួយទុនវិនិយោគដំបូងប្រមាណ ៥១លានដុល្លារអាម៉េរិក បានទាក់ទាញទុនវិនិយោគសរុបប្រមាណ ១,៥ ពាន់លានដុល្លារអាម៉េរិក គិតមកដល់បច្ចុប្បន្ន
ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំរុញឱកាសកំណើនថ្មី និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច
ភ្នំពេញ ៖ វិវាទដីធ្លីចំនួន៣ទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសពីការដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន៣ទីតាំងនេះ ជាទំនាស់រវាងឈ្មោះ រតនៈ
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការផ្គត់ផ្គង់ខុនដូ ដែលមានតម្លៃសមរម្យនៅលើទីផ្សារកម្ពុជា មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការផ្គត់ផ្គង់ខុនដូដែលមានតម្លៃមធ្យម និងតម្លៃខ្ពស់បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ APS បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ មានចំនួនរហូតដល់ជាង
ភ្នំពេញ ៖ កម្ពុជាបានរៀបចំវេទិការវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍មួយនេះ នឹងជួយឱ្យផលិតផលរបស់សហគ្រិនកម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និងស្តង់ដារ សម្រាប់ការប្រកួតប្រជែងជាមួយផលិតផលបរទេស។
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ្មីនឹងអាចទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីព្រោះតែលក្ខណៈពិសេសជាច្រើនរបស់រថយន្តមួយនេះ
ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបកណ្ដាល បានសម្រេចការនាំចេញទំនិញសរុបចំនួន ១ ៩០៧លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កន្លងទៅ មានកំណើន ៤៥ភាគរយ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា ទន្ទឹមនឹងកំណើននៃការចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំងពីរមានកំណើនប្រមាណ៤៥ភាគរយនេះ ជាការកត់សម្គាល់
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា