ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។

បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង ១៤ ១០០យូនីត ខណៈខុនដូតម្លៃមធ្យម មាន​ប្រមាណ ៤ ៤០០យូនីត និងខុនដូតម្លៃខ្ពស់មានប្រមាណ ១ ៥០០យូនីត​ ។  បើក្រឡេកទៅមើល​ ៣ឆ្នាំមុន ពោលគឺចាប់ពីឆ្នាំ២០២០ ដល់​ឆ្នាំ២០២២ ខុនដូ​តម្លៃសមរម្យ​ដែលបានចាក់​បញ្ចូលក្នុងទីផ្សារ​មានតែ ​៨ ៥០០យូនីត ខណៈខុនដូតម្លៃមធ្យម​ មានជាង ​៨ ៦០០យូនីត និង​ប្រភេទខុនដូតម្លៃខ្ពស់​មាន​ជាង ១ ៦០០យូនីត ។

 តាមរបាយការណ៍ដដែលក៏បានបង្ហាញពីតម្លៃ​ជា​មធ្យមនៃប្រភេទខុនដូនីមួយៗ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ដោយបែងចែកជា​ ២ ​ដំណាក់​កាល ក្នុងនោះ ដំណាក់​កាលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខុនដូប្រភេទ​តម្លៃសមរ​ម្យ មានតម្លៃគិតជា​មធ្យមប្រមាណ ១ ៤០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ខុនដូប្រភេទតម្លៃ​មធ្យម ​មានតម្លៃជា​មធ្យម​ប្រមាណ ២ ២០០ដុល្លារអាម៉េរិក​ក្នុង​មួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់ ជាមធ្យមមានតម្លៃក្នុងរង្វង់ ២ ៨០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ។​ ដោយឡែកចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦នេះ តម្លៃខុនដូទាំង​ ៣ប្រភេទ​ បាន​ប្រែប្រួល​ធ្លាក់ចុះ​បន្តិច​ ក្នុងនោះប្រភេទតម្លៃស​មរម្យ​ជា​មធ្យម ១ ២០០ដុល្លារ​, ប្រភេទខុនដូតម្លៃ​មធ្យមមាន​តម្លៃ ​២១០០ដុល្លារ និង​ខុនដូតម្លៃខ្ពស់​មានតម្លៃជា​មធ្យម​ប្រមាណ​ ២៧០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ។​

កញ្ញា សុខ ហេងពេជ្រ​មុនី្ន អ្នក​គ្រប់គ្រង​សេវាកម្ម​ផ្នែកលក់​រាយ ក្រុមហ៊ុន​ APS បានឱ្យដឹងថា ការផ្គត់ផ្គង់លើសតម្រូវ​ការ​ធ្វើឱ្យតម្លៃមានការ​ធ្លាក់ចុះជាងមុន ។ វាមិនមែនតែខុនដូនោះទេដែលធ្លាក់​ថ្លៃ​នៅពេលមានការផ្គត់ផ្គង់ច្រើន ហើយតម្រូវការ​នៅដដែល ឬតិចជាងមុន ជាក់ស្ដែង​ ផ្សារទំនើប​ក៏ដូច្នោះដែរ ។ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ផ្សារ​ទំនើបជាច្រើនបានបិទទ្វារ ដោយសារតែមានការ​ប្រកួត​ប្រជែង​ខ្ពស់ ។ ​ផ្សារទំនើបថ្មីៗ ដែលទើប​បើក​ដំណើរការ​ មានយុទ្ធសាស្ត្រ​ថ្មី​បានធ្វើឱ្យផ្សារទំនើប​មុនៗ ត្រូវ​បិទទ្វារ​ ព្រោះតែធ្លាក់ចុះចំនួនអតិថិជន ។

កញ្ញា​បន្តថា​ ក្នុងពេល​តម្រូវការ​តិច​ជាងការផ្គត់ផ្គង់ នឹងធ្វើឱ្យអចលនទ្រព្យនៅសល់​ទំនេរ​ច្រើន ដូច្នេះ ក្នុងនាមជាអ្នកប្រឹក្សា និងអ្នកធ្វើការ​ក្នុងវិស័យអចលនទ្រព្យ​កញ្ញា​លើកទឹកចិត្ត​ឱ្យ​ម្ចាស់អចលនទ្រព្យគួរតែ​​ច្នៃប្រឌិត​​ឱ្យ​ទ្រព្យដែលនៅទំនេរ​នោះអាច​រកចំណូល​ត្រឡប់មកវិញ ដូចរៀបចំធ្វើជាការិយាល័យ​សម្រាប់ជួល ឬក៏ជាអាផាតមិន​ដែលមានតម្លៃទាបជាង​ទីផ្សារជាដើម ។

លោក ​ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ថា​​ ទីផ្សារ​ខុនដូ ត្រូវបែង​ចែក​ទៅតាមប្រភេទនៃខុនដូ ជាក់ស្ដែង ​ខុនដូតម្លៃសមរម្យ​ផ្ដោតលើអតិថិជនជាជនជាតិខ្មែរ ហើយសម្រាប់ខុនដូតម្លៃមធ្យមគឺមានទាំងជនបរទេស និងជនជាតិខ្មែរ ដោយឡែកសម្រាប់ខុនដូតម្លៃខ្ពស់វិញភាគច្រើន​ផ្ដោតលើ​អតិថិជនជា​ជនបរទេស ។​

លោក ប៉ូ អ៊ាវគង់ អគ្គនាយ​ក​ក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ក្នុងរយៈប៉ុន្មានឆ្នាំមុន​ វិនិយោគិន​ចិន​ បានចូលមក​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ច្រើន ហើយគម្រោង​របស់ពួកគេ​ជា​គម្រោងធំៗ ដោយគម្រោងមួយៗ មានច្រើនអគារ ។ ប៉ុន្តែ​សម្រាប់ជនបរទេស​ផ្សេងៗទៀត ដូចជា​កូរ៉េ​ខាង​ត្បូងចូលមក​កម្ពុជា​​មានការធ្លាក់ចុះ ដូច្នេះការ​វិនិយោគរបស់ចិន​ មិនអាច​ផ្គត់ផ្គង់បានអស់សម្រាប់​តម្រូវការទីផ្សារ​ទេ ។ ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរ​ក្នុងស្រុ​កក៏មិនទាន់មានតម្រូវការ​ទៅលើ​ខុនដូ​ប៉ុន្មានដែរ ដូច្នេះហើយទើប​មើលឃើញថា​តម្រូវការ​ខុនដូ​មានតិច​ជាង​តម្រូវការ​ ។

គួររម្លឹកថា ជាការ​កត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអភិវឌ្ឍអចលនទ្រព្យ​មួយចំនួន​បានងាកមក​អភិវឌ្ឍខុនដូតម្លៃសមរម្យ ក្នុងពេលរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍ​លំនៅឋានតម្លៃសមរម្យ​នៅកម្ពុជា ដើម្បីរួម​ចំណែក​ដល់​ការដោះស្រាយ​បញ្ហា​លំនៅឋានរបស់ប្រជាពលរដ្ឋ ។​ ក្នុងនោះដែរ ក្រុមហ៊ុនបុរីពិភពថ្មីរបស់​អ្នកឧកញ៉ា​ហុងពីវ បាននិងកំពុងចូលរួមចំណែក​ក្នុងការអភិវឌ្ឍខុនដូតម្លៃសមរម្យ​នៅតាម​ជាយ​រាជធានីភ្នំពេញ និងមានការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់​ផងដែរ ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ​ឯកឧត្តម សេង ឡូត បាន​លើកឡើងថា​ រាល់ការ​វិនិយោគលើ​លំនៅឋានតម្លៃសមរ​ម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល​ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយ​សម្រួល​បែប​បទ និង​ការស្នើ​សុំ​អភិវឌ្ឍន៍លំនៅឋានតម្លៃសម​រម្យ​ ពន្លឿន​នីតិវិធីដើម្បីធ្វើយ៉ាងណាឱ្យការ​វិនិយោគរបស់វិនិយោគិន​លឿន​ រហ័ស​ ។ ទន្ទឹមនេះដែរ រដ្ឋ​នឹង​ជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ​ផ្លូវ ភ្លើង និងទឹក​ស្អាត ចូលទៅកាន់គម្រោងនោះ​ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2026

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ បើកដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព