កម្ពុជាអាចនឹងឈានទៅសម្រេចបានក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ តាមទិសដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិជាមិនខាន ខណៈដែលស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែងនាពេលបច្ចុប្បន្ន ក៏ដូចជាផែនការអនុវត្តនៅឆ្នាំបន្តមានភាពរលូន។ លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់​ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋានកាលពីថ្ងៃដើមសប្ដាហ៍នេះដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវ ហង់ លីណា

កម្ពុជា និងធនាគារពិភពលោកពិភាក្សាគ្នារកយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីស្វែងរកយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម…

កម្ពុជាទទួលបានចំណូលជាង ៥៦៥លានដុល្លារពីការនាំចេញអង្ករ-ស្រូវទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង៥៦៥លានដុល្លារពីការនាំចេញអង្ករ-ស្រូវទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះប្រមាណ ១៧៣ លានដុល្លារ…

ពិភពលោកជួបវិបត្តិស្បៀង ខណៈកម្ពុជាជាប្រទេសមានសន្និធិស្បៀង និងបានត្រៀមខ្លួនទប់ទល់នឹងអសន្តិសុខស្បៀង

ភ្នំពេញ៖ ក្រោយពេលការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលកំពុងតែអូសបន្លាយបានធ្វើពិភពលោកជួបវិបត្តិ និងកើតមានអតិផរណា ជាពិសេសមានក្ដីបារម្ភកាន់តែខ្លាំងពាក់ព័ន្ធ…

ការអភិរក្សជីវៈចម្រុះធ្វើឱ្យចំនួនសម្បុកសត្វ និងកូនសត្វស្លាបកម្រៗនៅតំបន់ព្រៃឡង់មានការកើនឡើង

ព្រះវិហារ ៖ សម្បុកសត្វស្លាបសរុបចំនួន ១៧៤ និងកូនចំនួន ២៩២ក្បាល ដែលសុទ្ធជាប្រភេទសត្វកម្រ ត្រូវបានការពារក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារ គាំទ្រដោយគម្រោង USAID…

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើបារាំងឱ្យកសិផលកម្ពុជានាំចូលទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់រដ្ឋាភិបាលបារាំងតាមរយ:ឯកអគ្គរដ្ឋទូតថ្មីដើម្បីឱ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែទូលាយ…

ADB ផ្តល់ហិរញ្ញប្បទានប្រមាណ ៩៦៥ លានដុល្លារអាមេរិក សម្រាប់ជំរុញ​ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ ៖ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកសម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាព សំខាន់ៗ តាមរយៈក្របខ័ណ្ឌ…

ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ជាការធ្វើបរិវត្តកម្មឌីជីថល បង្កើតសមត្ថភាពផលិតកម្មក្នុងវិស័យសេវាកម្ម

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀត ហើយថែមទាំងបានបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចនិង…

វេទិកាសេដ្ឋកិច្ចពិភពលោក ៖ កម្ពុជាលើកកម្ពស់អាស៊ាន និងផ្ដោតលើចលនាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាន

(ដាវ៉ូស-ក្លូស្ទើរ, ស្វីស) ៖ ប្រធានបទ « ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ » បានក្លាយជាការពិភាក្សាពិសេស ដែលរៀបចំឡើងនៅវេទិកា…

សម្តេចតេជោ ហ៊ុន សែន បន្តផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីតំបន់អឺរ៉ុប

(ដាវ៉ូស-ស្វីស) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅតំបន់អឺរ៉ុប..