ព្រះវិហារ ៖ សម្បុកសត្វស្លាបសរុបចំនួន ១៧៤ និងកូនចំនួន ២៩២ក្បាល ដែលសុទ្ធជាប្រភេទសត្វកម្រ ត្រូវបានការពារក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារ គាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង USAID Greening Prey Lang មានចំនួនកើនឡើង ដែលការកើនឡើងនេះបានជួយលើកកម្ពស់ជីវភាពសហគមន៍ និងពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពផងដែរ។

យោងតាមទិន្នន័យពីអង្គការ USAID បានបង្ហាញឱ្យដឹងថា ក្នុងរដូវបន្តពូជចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២២ សម្បុកសត្វស្លាបសរុបចំនួន ១៧៤ និងកូនចំនួន ២៩២ក្បាល សុទ្ធតែជាប្រភេទសត្វកម្រត្រូវបានការពារដែលចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដែលមានសម្បុកត្រឹមតែចំនួន ១២៧ និងកូនចំនួន ២៣២ក្បាលប៉ុណ្ណោះ ត្រូវបានការពារក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារ ដែលគាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង។

ប្រភពរបស់គម្រោងក៏បានបញ្ជាក់ថា កម្មវិធីបានជ្រើសរើសអ្នកការពារសម្បុកបក្សីសរុបចំនួន ៧២នាក់ ដើម្បីធ្វើជាអ្នកការពារសម្បុកបក្សី និងកូនរបស់ពួកវាឱ្យរួចផុតពីការគំរាមកំហែង។ ប្រភេទសត្វដែលត្រូវបានការពារនៅក្នុងឆ្នាំនោះរួមមាន ៖ សត្វត្រយ៉ងយក្ស សត្វត្រយ៉ងចង្កំកស សត្វក្រៀល ត្រដក់តូច កុកពាក់អំបោះ និង សត្វត្មាតភ្លើងជាដើម។

កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងថា ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើកាន់តែមានប្រសិទ្ធភាពខ្ពស់នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ ហើយទេសចរណ៍ធម្មជាតិនៅក្នុងចក្ខុវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ក៏កំពុងតែផ្តល់ចំណូល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបណ្តើរៗ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
“ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើង បើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ដែលសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ”
ឯកឧត្តមបានគូសបញ្ជាក់ថា សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយប៉ប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកបានសម្លាប់នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សាររាប់រយពាន់ដង។ ទន្ទឹមនេះ សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង់ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content