កម្ពុជា និងធនាគារពិភពលោកពិភាក្សាគ្នារកយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីស្វែងរកយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន និងជំរុញការនាំចេញឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃដើមសប្ដាហ៍នេះបានជួបពិភាក្សាជាមួយមន្ត្រីតំណាងធនាគារពិភពលោក ដោយបានបានលើកឡើងថា វិស័យភស្តុភារ គឺជាគន្លឹះសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ហើយកម្ពុជាត្រូវការប្រព័ន្ធដឹកជញ្ជូន(ឡូជីស្ទីក)ប្រកបដោយប្រសិទ្ធភាព និងរស់រវើក ក្នុងបរិបទដែលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលត្រូវរាំងស្ទះដោយសារវិបត្តិនៃជំងឺកូវីដ-១៩​។

ឯកឧត្តម វង្សី វិស្សុត បានទទួលស្គាល់ការចំណាយខ្ពស់ខ្លះនៃការដឹកជញ្ជូនរបស់កម្ពុជា ក៏ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាការតភ្ជាប់ ដោយរាជរដ្ឋាភិបាល​កំពុង​កែលម្អ​ផ្នែក​ភស្តុភារ​របស់​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​បរិបទ​ពាណិជ្ជកម្ម​ដែល​ផ្លាស់ប្តូរ។

ឯកឧត្តម វង្សី វិស្សុតបានមានប្រសាសន៍ថា ៖

“សេ​ដ្ឋកិច្ចកម្ពុជាពិតជា​មិន​អាច​រីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រ​សិ​​នបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែល​ប្រកប​ដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងរស់រវើកនោះ​​ទេ ព្រោះវិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគ​ន្លឹះ​សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍសម្រាប់កម្ពុជា”

 ឯកឧត្តមក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ច ពិភពលោកកំពុងទទួលរងផលប៉ះពាល់ដោ​យ​សារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធឡូជីស្ទីកត្រូវបានរាំងស្ទះ ដោយសារជំងឺកូវីដ-១៩ ហើយមួ​យ​ផ្នែកទៀតបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្ម។ ការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មនេះ​ បានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធតភ្ជាប់ពហុវិស័យ (interconnectivity)  ដែល​​​​​​ជា​បច្ច័យធ្វើឱ្យ​​មាន​ការផ្លាស់​ប្តូរ​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងឡូជីស្ទីកផងដែរ។

ឯកឧត្តម ក៏បញ្ជាក់ដែរថា នៅក្នុងរយៈពេលមធ្យមទៅមុខ កម្ពុជាត្រូវធ្វើកិច្ចការច្រើនថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់​តែ​មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និងចំណាយពេលតិច ព្រមទាំងមានស្ថិរភាព សម្រាប់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែភាពប្រកួតប្រជែង និងកាន់តែមានពិពិធកម្ម ពិសេសដើម្បីឱ្យ​កា​ន់តែមានភាពទាក់ទាញវិនិយោគពីក្រៅប្រទេសក្នុងបរិការណ៍ដែលភូមិសាស្រ្តសេដ្ឋកិច្ចពិភពលោ​​​កកំពុងមានការផ្លាស់ប្តូរដោយសារការ  ប្តូរទីតាំងវិនិយោគចេញពីប្រទេសចិន ដែលកម្ពុជាត្រូវតែ​​​ចេះចាប់យកឱកាសនេះ។

ជាមួយនឹងកិច្ចពិភាក្សាខាងលើនេះ ថ្នាក់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមធនាគារពិភពលោក លោកស្រី Cordu​la ​Rastogi សេដ្ឋវិទូជាន់ខ្ពស់បានបង្ហាញពីលទ្ធផលនៃការសិក្សារបស់ក្រុមការងារធនាគារពិភពលោកអំពីស្ថានភា​ពនៃវិស័យ​ឡូជីស្ទីកនៅក្នុងពិភពលោក និងតំបន់ ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ។

លោកស្រី បានលើកឡើងនូវអនុសាសន៍មួយចំនួន ទាំងក្នុងរយៈពេលខ្លី និងមធ្យម មានជាអាទិ៍ដូចជា ៖ ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធធុរជនល្អ (best trader scheme) ការបង្កើតប្រព័ន្ធរាយការណ៍តាមផ្លូវ (Road​watch) ការជំរុញការដឹកជញ្ជូនតាមផ្លូវដែក ការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ច ក្រោ​យការបញ្ចេញទំនិញពីគយ ការសម្រួលដល់ការឆ្លងកាត់ទំនិញ ការរៀបចំផែនការ និងយុ​ទ្ធសាស្រ្ត ដឹកជញ្ជូនពហុបំណង និងការរៀបចំផែនការអភិវឌ្ឍឡូជីស្ទីកក្នុងតំបន់ទីក្រុង ព្រមទាំងការរៀបចំបទបញ្ញត្តិ​ពាក់ព័ន្ធនឹងវិស័យឡូជីស្ទីកជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន