កម្ពុជាអាចនឹងឈានទៅសម្រេចបានក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ តាមទិសដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិជាមិនខាន ខណៈដែលស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែងនាពេលបច្ចុប្បន្ន ក៏ដូចជាផែនការអនុវត្តនៅឆ្នាំបន្តមានភាពរលូន។

លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់​ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋានកាលពីថ្ងៃដើមសប្ដាហ៍នេះដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវ ហង់ លីណា បានមានប្រសាសន៍ថា ៖

“កម្ពុជានឹងអាចសម្រេចបានតាមផែនការរបស់អង្គការសហប្រជាជាតិពិតប្រាកដ ដោយសារតែតាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ ដែលតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋនឹងកើនដល់ប្រមាណ ២ ៤០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ”

លោកជំទាវ អគ្គនាយិកាបានពន្យល់ថា ប្រទេសដែលមានប្រាក់ចំណូលទាបតម្រូវឱ្យផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលក្រោម ១ ០០០ ដុល្លារក្នុង១ឆ្នាំ ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបត្រូវមានប្រាក់ចំណូលជាង ១ពាន់ដុល្លារក្នុង១ឆ្នាំ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលប្រមាណ ជាង២ពាន់ដុល្លារ។

តាមគោលដៅរបស់អង្គការសហប្រជាជាតិបានតម្រូវឱ្យប្រទេសកម្ពុជាធ្វើយ៉ាងណាបញ្ចប់ភាពក្រីក្រ បញ្ចប់គម្លាតយេនឌ័រ តម្រូវឱ្យកុមារចូលរៀនឱ្យបានគ្រប់ៗគ្នា និងមានបរិស្ថានឱ្យបានស្អាតល្អដូចប្រទេសគេនៅឆ្នាំ២០៣០។ ដូច្នេះប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមទិសដៅដែលកំណត់ដោយអង្គការសហប្រជាជាតិ។

តបទៅនឹងផែនការខាងលើនេះ វិទ្យាស្ថានស្ថិតិត្រូវការទិន្នន័យជាច្រើនទៀតសម្រាប់ធ្វើជាសូចនាករសម្រាប់វ៉ាស់វែងគោលដៅរបស់រាជរដ្ឋាភិបាល តើអនុវត្តបានដល់ណាហើយ ព្រោះគោលដៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិមានរហូតដល់ទៅ ១៨០សូចនាករ ខណៈគោលដៅសហវត្សឆ្នាំ២០១៥ មានសូចនាករត្រឹមតែ ៤៨ប៉ុណ្ណោះ។

លោកជំទាវ ហង់ លីណា បានគូសបញ្ជាក់ដែរថា តម្រូវការស្ថិតិកាន់តែមានច្រើនឡើងៗ និងស្មុគ្រស្មាញកាន់តែខ្លាំងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែវិវត្តន៍ និងធ្វើសមាហរណ៍កម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក។ វិទ្យាស្ថានស្ថិតិត្រូវការចាំបាច់ណាស់ទាំងការគាំទ្រថវិកា និងជំនាញបច្ចេកទេស ទោះបីជាបច្ចុប្បន្ននេះយើងប្រើប្រាស់ថវិកាជាតិក៏ដោយ ក៏ត្រូវការអ្នកជំនាញបច្ចេក​ទេសជួយរៀបចំស្ថិតិសម្រាប់ធ្វើការវ៉ាស់វែងគោលដៅឆ្នាំ២០៣០ខាងមុខដែរ។

លោកជំទាវ ហង់ លីណា ៖

“បានមានប្រសាសន៍ថា សន្ទស្សន៍ថ្លៃលំនៅដ្ឋានដែលផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការវ៉ាស់វែងសេដ្ឋកិច្ចកម្ពុជា ពិសេសពាក់ព័ន្ធនឹងគោលដៅប្រកបដោយចិរភាពឆ្នាំ២០៣០ ដែលនិយាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​​ពិនិត្យមើលតាំងពីលំនៅដ្ឋាន ជីវភាពរស់នៅរបស់ប្រជាជន”

បច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ មានផលិតផលស្ថិតិជាច្រើនដែលបានផលិតសម្រាប់​បំពេញតម្រូវការប្រើប្រាស់ក្នុងរាជរដ្ឋាភិបាល សហគមន៍អ្នកប្រើប្រាស់ ដូចជា​ ជំរឿនប្រជាជនឆ្នាំ២០១៩ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលបច្ចុប្បន្នកំពុងបញ្ចូលទិន្នន័យ ជំរឿនកសិកម្ម អង្កេត សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០២១ អង្កេតប្រជាសាស្ត្រឆ្នាំ២០២២ អង្កេតកសិកម្មឆ្នាំ២០២២ និងការចងក្រងទិន្នន័យ ព្រឹត្តិបត្រប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដូចជា សន្ទស្សន៍ថ្លៃ អ្នកប្រើប្រាស់ សន្ទស្សន៍ថ្លៃអ្នកផលិត ព្រឹត្តិបត្រគណនេយ្យជាតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រឹត្តិបត្រសន្ទស្សន៍ថ្នាក់ខេត្ត ដែលផ្សព្វផ្សាយក្នុងពេលខាងមុខឆាប់ៗ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ហង់ លីណា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា