Rogfast ដែលត្រូវបានគេចាត់ទុកថាជាផ្លូវក្រោមដីនិងក្រោមសមុទ្រដែលមានចំងាយវែងបំផុតនិងជ្រៅបំផុតរបស់ពិភពលោកកំពុងចាប់ផ្តើមសាងសង់ឡើងវិញនៅក្នុងប្រទេសន័រវេស។ យោងតាមអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាគម្រោងផ្លូវក្រោមដីនិងសមុទ្រមួយនេះត្រូវបានគេប្រកាសដាក់ឲ្យចាប់ផ្តើមការដ្ឋានតាំងតែពីឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលទៅវិញនៅចុងឆ្នាំ២០១៩។បញ្ហាកើតមានដោយសារតែការវាយតម្លៃខ្ទង់ចំណាយមិនត្រឹមត្រូវជាកត្តាចំបងធ្វើឲ្យមានការលុបចោលកុងត្រាដំបូងទាំងស្រុង។ យ៉ាងណាក្តីមកទល់នឹងចុងឆ្នាំ២០២១ផ្លូវរូងក្រោមដីនេះក៏បានដំណើរការឡើងវិញហើយដាក់ផែនការបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ជាមួយនឹងទំហំវិនិយោគសរុបប្រមាណជា២៥ពាន់លានដុល្លារលុយ Kroner របស់ន័រវេសឬប្រមាណជា២,៤ពាន់លានដុល្លារ។ Rogfast កសាងឡើងដើម្បីឲ្យន័រវេសអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំៗរបស់ខ្លួននិងជាពិសេសលុបចោលសេវាកម្មឆ្លងសាឡាងទាំងអស់ដែលស្ថិតនៅភាគខាងលិចនៃឆ្នេរសមុទ្ររបស់ខ្លួន។ គម្រោងផ្លូវ Rogfast មានចំងាយសរុបប្រមាណ២៧គីឡូមែត្រ។ Rogfast ជាពាក្យកាត់មកពី Rogaland Fastforbindelse ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយនៃប្រទេសន័រវេសឬមានន័យថាជាភាសាអង់គ្លេសថា fixed link