វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ ហើយថាតើនឹងមានអ្វីខ្លះ។

ប្រាក់អឺរ៉ូ (Euro) បានក្លាយជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលនេះជាការបញ្ចប់ការប្រើប្រាស់ប្រាក់ ប្រាក់លេវ (Lev) របស់ប៊ុលហ្គារី ដែលមានអាយុកាលជាច្រើនទសវត្សមកហើយ។

កាសែតក្នុងស្រុក Novinata បានសរសេរថា មានការយល់ឃើញស្របគ្នាក្នុងចំណោមអ្នកវិភាគសេដ្ឋកិច្ចដែលបានគូសបញ្ជាក់ ចាប់ពីវិស័យទេសចរណ៍ទៅដល់ឧស្សាហកម្ម ព្រមទាំងគំរូអាជីវកម្មជាក់លាក់មួយចំនួនទៀត គឺត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍បំផុតលើផ្នែកប្រាក់ចំណេញ និងអត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែងខ្លាំងដោយក្នុងនោះ រួមមាន៖

វិស័យធនាគារ និងហិរញ្ញវត្ថុ៖ លុបបំបាត់ហានិភ័យរូបិយប័ណ្ណ និងកាត់បន្ថយថ្លៃសេវាប្តូរប្រាក់ ធ្វើឱ្យប្រតិបត្តិការធនាគារងាយស្រួលជាងមុន។ ការទទួលបានប្រភពទុនមានភាពងាយស្រួល ហើយអត្រាការប្រាក់មានភាពប្រកួតប្រជែងខ្ពស់។

ក្រុមហ៊ុនអ្នកនាំចេញ និងពាណិជ្ជកម្មអន្តរជាតិ អាចសន្សំសំចៃថវិកាលើថ្លៃសេវាធនាគារ ការប្តូរប្រាក់ និងការការពារហានិភ័យលលើរូបិយប័ណ្ណ បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសប៊ុលហ្គារី នៅក្នុងទីផ្សារអឺរ៉ុប។

វិស័យទេសចរណ៍៖ ភ្ញៀវទេសចររាប់លាននាក់មកពីតំបន់ចាយលុយអឺរ៉ូ លែងត្រូវការប្តូរប្រាក់នៅពេលមកកម្សាន្ត។ ការទូទាត់មានភាពងាយស្រួល និងតម្លាភាពតម្លៃ ជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

វិស័យអចលនទ្រព្យ៖ វិនិយោគិនបរទេសអាចវាយតម្លៃឱកាសវិនិយោគបានងាយស្រួល ដោយមិនបារម្ភពីការប្រែប្រួលតម្លៃលុយ។ មជ្ឈមណ្ឌលភស្តុភារកម្ម តំបន់ឧស្សាហកម្ម និងផ្ទះលំហែកាយ នឹងអាចទាក់ទាញទុនវិនិយោគបន្ថែម។

ក្រុមហ៊ុនរកស៊ីផ្នែកផលិតកម្ម និងឧស្សាហកម្ម៖ ទទួលបានលក្ខខណ្ឌវិនិយោគនិងប្រភពទុនអឺរ៉ុបល្អជាងមុន និងកាត់បន្ថយថ្លៃដើមនាំចូលវត្ថុធាតុដើម និងគ្រឿងចក្រ ដែលផ្តល់ផលចំណេញខ្លាំងដល់ឧស្សាហកម្មយានយន្ត វិស្វកម្ម និងអេឡិចត្រូនិច។

អាជីវកម្មខ្នាតតូច និងមធ្យម៖ ទទួលបានផលប្រយោជន៍ពីថ្លៃសេវាធនាគារទាប ងាយស្រួលចូលទីផ្សារអឺរ៉ុប និងទទួលបានទំនុកចិត្តខ្ពស់ពីដៃគូបរទេស។

ដូច្នេះសម្រាប់អត្ថប្រយោជន៍រយៈពេលវែងមានន័យថាពួកគេនឹងអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ បង្កើនភាពច្បាស់លាស់ក្នុងការរៀបចំផែនការ និងបើកផ្លូវទៅកាន់ទីផ្សារធំដោយគ្មានរបាំងរូបិយប័ណ្ណទៀតនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *