រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

បរទេស​ ៖ ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet ។ គម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនអវកាសឯកជន Bureau 1440 ហើយត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថាជាជម្រើសឯករាជ្យ និងមិនអាចរំខានបាន ដើម្បីប្រជែងជាមួយនឹងបច្ចេកវិទ្យាលោកខាងលិច ជាពិសេសប្រជែងដោយបើកជំហរជាមួយបណ្តាញ Starlink របស់លោក Elon Musk​ ។

យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានសរសេរថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ទទួលបានការគាំទ្រផ្នែកនយោបាយយ៉ាងខ្លាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកន្លងមកធ្លាប់បានថ្លែងជាសាធារណៈថា បណ្តាញផ្កាយរណបក្នុងស្រុកនេះមានសមត្ថភាពបច្ចេកវិទ្យាស្មើនឹង Starlink ហើយថែមទាំងមានសមត្ថភាពលើស Starlink ក្នុងទិដ្ឋភាពខ្លះទៀតផង។

សម្រាប់វិមានក្រឹមឡាំង ការពង្រីកខ្លួនយ៉ាងលឿននៃបណ្តាញផ្កាយរណបឯករាជ្យនេះ គឺជាភាពចាំបាច់ផ្នែកភូមិសាស្ត្រនយោបាយដ៏សំខាន់ ដើម្បីសម្រេចបាននូវអធិបតេយ្យភាពឌីជីថលទាំងស្រុង ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស និងផ្តល់នូវបណ្តាញទំនាក់ទំនងដែលមិនអាចស្ទាក់ចាប់បានសម្រាប់ការធ្វើសង្គ្រាមដ្រូនសម័យទំនើប។

ផ្កាយរណបទាំងនោះមានមុខងារជាស្ថានីយ៍មូលដ្ឋាន 5G ត្រូវបានភ្ជាប់តាមរយៈការទំនាក់ទំនងប្រព័ន្ធឡាស៊ែរ និងបញ្ជូនទិន្នន័យក្នុងល្បឿនលឿនរហូតដល់ 1 Gbit/s។ ម៉ូដែលជំនាន់ចុងក្រោយ Rassvet-3 ដ៏ទំនើបត្រូវបានគេរាយការណ៍ថាមានទម្ងន់ ៣៧០គីឡូក្រាម ពោល គឺធ្ងន់ជាងម៉ូដែលឆ្នាំ២០២៣ និង ២០២៤ ។ គម្រោង​ទាំងមូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​ចំណាយ​អស់​ប្រហែល ៥១៥ពាន់​លាន​រូបល ឬប្រហែលជា ៧ពាន់​លាន​ដុល្លារ។

បន្ទាប់ពីការបានបង្ហោះសាកល្បងលើកដំបូង ផ្កាយរណបពាណិជ្ជកម្មក្រុមដំបូងមានចំនួន ១៦ គ្រឿង ត្រូវបានបង្ហោះចូលទៅក្នុងគន្លងតារាវិថី។ ផែនការបន្ទាប់នៃគម្រោងនេះ គឺការដាក់ឲ្យមានផ្កាយរណបចំនួន ១៥៦ គ្រឿងនៅក្នុងគន្លងតារាវិថីឱ្យបានយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២៦ និងបង្កើនទៅដល់ ២៩២ គ្រឿងនៅឆ្នាំ២០២៧ ដើម្បីចាប់ផ្តើមផ្តល់សេវាពាណិជ្ជកម្មក្នុងស្រុកជាផ្លូវការ ហើយនឹងមានគោលដៅរយៈពេលវែងក្នុងការសម្រេចឱ្យបានលើសពី ៩០០ គ្រឿងនៅឆ្នាំ២០៣៥។

មិនដូចទៅនឹងផ្កាយរណបរបស់ Starlink ដែលហោះបានត្រឹមកម្រិតកំពស់ ៤៥០ ទៅ​៤៨០ គីឡូម៉ែត្រនោះទេ, បណ្តាញផ្កាយរណប Rassvet ដំណើរការនៅគន្លងខ្ពស់ជាងប្រមាណ ៨០០គីឡូម៉ែត្រ ដែលជាជម្រើសមួយមានតុល្យភាពនៃចំនួនផ្កាយរណប និងត្រូវការធៀបជាមួយអាយុកាល ក៏ដូចជាទំហំនៃតំបន់គ្របដណ្តប់របស់វា។

តាមផែនការផ្កាយរណបទាំងនោះនឹងហោះហើរលើរយៈទទឹងភាគខាងជើងដែលដាច់ស្រយាលរបស់រុស្ស៊ី ហើយបណ្តាញនេះធានានូវការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿនលើតំបន់អាកទិច (Arctic) ស៊ីបេរី (Siberia) និងតំបន់ចុងបូព៌ា (Far East) ដែលជាតំបន់យុទ្ធសាស្ត្ររឹតបណ្តឹងទាំងស្រុងនូវការចូលប្រើប្រាស់ Starlink ។ ដូច្នេះ ការពន្លឿនឱ្យដាក់ពង្រាយប្រព័ន្ធ Rassvet នេះ ពិតជាអាចធានាបានថា ទីក្រុងម៉ូស្គូ នឹងទទួលបានបណ្តាញទំនាក់ទំនងយ៉ាងទូលាយពីលើលំហអាកាសដ៏រឹងមាំមួយ និងដាច់ស្រឡះទាំងស្រុងពីការជ្រៀតជ្រែករបស់បរទេស ឬការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

Leave a Reply

Your email address will not be published.Required fields are marked *