កម្ពុជា មានពលករចំណាកស្រុកប្រមាណ ១,៣លាននាក់កំពុងធ្វើការនៅក្រៅប្រទេស

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​បរទេស ​មាន​ជាង ១​,៣​ លាន​នាក់ ដោយក្នុង​នោះមានប្រមាណ​ ១​,២​ លាន​នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ​

មុខរបរដាំស្មៅលម្អរតាមសួនច្បារកាន់តែមានតម្រូវការទីផ្សារ ខណៈតម្លៃចាប់ពី ១ដុល្លារឡើងទៅក្នុង ១ម៉ែត្រការ៉េ

មុខរបរដាំស្មៅសម្រាប់ដេគ័រលម្អរសួនច្បារ ពិតជាមានតម្រូវការច្រើនឡើងៗ ខណៈដែលអាគារបុរី ខុនដូរ ក្រុមហ៊ុនឯកជន និងអគាររដ្ឋាភិបាល មានការរីកដុះដាលគួរឱ្យកត់សម្កាល់នៅក្នុងរយៈពេលប៉ុនានឆ្នាំចុងក្រោយនេះ

វឌ្ឍនភាព ៖ សកម្មភាពជួសជុលព្រះបរមរាជវាំងអង្គរធំ (វាំងចាស់) ដំណើរការបានជាង ៣០%ហើយ

រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ សកម្មភាពជួសជុលក្លោងទ្វារខាងត្បូងនៃប្រាសាទព្រះបរមរាជវាំអង្គរធំ(វាំងចាស់) ដែលដឹកនាំដោយក្រុមវិស្វករជនជាតិចិន បាន និងកំពុងដំណើការទៅមុខបានប្រមាណជាង៣០%ហើយ

សាររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើទស្សនកិច្ចផ្លូវរដ្ឋម្តងទៀតនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំ ពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

ចំនួនរថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួនជាង ១២លានគ្រឿង

គិតចាប់តាំងពីថ្ងៃបើកឱ្យធ្វើដំណើរជាលើកដំបូងរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ ចំនួនរថយន្តធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនមានចំនួនជាង ១២លានគ្រឿង ដែលជាតួលេខដ៏ច្រើនគួរកត់សម្គាល់

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ៣០%

គិតមកទល់ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម ស្ថិតក្នុងខណ្ឌមានជ័យ ឆ្ពោះទៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រ​មាណជាង៣០%ហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប រំពឹងថានឹងទទួលបានអ្នកដំណើរកើនឡើងជាងឆ្នាំកន្លងទៅ

គិតត្រឹមរយៈពេលពេញមួយឆ្នាំ២០២៤កន្លងទៅ អ្នកធ្វើដំណើរតាមជើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រមាណជា ១,៤លាននាក់

កម្ពុជាដាក់ចេញកម្មវិធីពិសេសអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគឦសាន

ដោយមើលឃើញពីសក្តានុពលនៃវិស័យកសិកម្មក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តចំនួន៤ នៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២៥-២០២៨

កម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ជាមួយប្រទេសម៉ាឡេស៊ី

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី