កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១៣

ភ្នំពេញ ៖ កម្មវិធីនេះត្រូវបានអនុវត្ដជាលក្ខណៈយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី​ និងសហគ្រាសធុនតូច​ និងមធ្យម ក្នុងការអភិវឌ្ឍប្រតិបត្ដិការអាជីវកម្ម និងពង្រឹង ឬពង្រីកលទ្ធភាពចូលទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិប្រកបដោយភាពប្រកួតប្រជែង។

ចាប់តាំងពីឆ្នាំ២០២០ មក កម្មវិធីនេះត្រូវបានអនុវត្តចំនួន ១២ជុំរួចមកហើយ និងបានទទួលពាក្យស្នើសុំពីសហគ្រាសមកពី ២៥ រាជធានី-ខេត្ត។ សហគ្រិនខ្មែរសូមលើកទឹកចិត្តសហគ្រាសដែលនៅតាមបណ្តារាជធានី-ខេត្តទាំងអស់បន្តដាក់ពាក្យចូលរួម ជាពិសេសសហគ្រាសនៅបណ្តាខេត្ត ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន និងសហគ្រាសដែលអាចផ្គត់ផ្គង់អាហារកម្លាំងសម្បូរជីវជាតិ ស្រួលទុកដាក់ រក្សាទុកបានយូរ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការស្តារស្ថានភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើងវិញ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖

«រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បាន និងបន្ដជួយអាជីវកម្ម ជាកញ្ចប់ហិរញ្ញវត្ថុ នៅក្នុងបរិការណ៍វិបត្ដិផ្សេងៗ ដែលនេះឆ្លុះបញ្ចាំងពីការយកទុកដាក់ខ្ពស់លើវិស័យឯកជន។ ធុរកិច្ចថ្មី និងសហគ្រាសធុន តូចនិងមធ្យម គឺជាសរស្ដម្ភសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច ដែលមានភាពបត់បែនតាមតម្រូវការទីផ្សារ និងមានកាលានុវត្តន៍ភាពខ្ពស់»។

កញ្ចប់ជំនួយនេះត្រូវបានប្រើប្រាស់ដើម្បីបង្កើនផលិតភាព តាមរយៈផលិតកម្មដែលប្រើម៉ាស៊ីន, ពង្រឹងធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ, និងពង្រីកលទ្ធភាពចូលទីផ្សារ តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ។

តាមរយៈគំនិតផ្តួចផ្តើមនេះ សហគ្រិនខ្មែរ សូមអញ្ជើញធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល ដាក់ពាក្យស្នើសុំជំនួយនេះ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

សហគ្រាសដែលមានចំណាប់អារម្មណ៍អាចចូលរួមដាក់ពាក្យតាមរយៈការបំពេញកម្រងសំណួរក្នុងតំណភ្ជាប់នេះ៖​ https://forms.gle/vuLZzoM7dzWzpqTo6 ឬតាមរយៈ QR Code ដែលមាននៅខាងលើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

Leave a Reply

Your email address will not be published.Required fields are marked *