សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក

ភ្នំពេញ, ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ –  ឯកឧត្តម ហែម វណ្ណ ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី ១៨ ដើម្បី​បូកសរុបការងារ​ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានត្រឹមឆមាសទី១ ឆ្នាំ២០២៥។  កិច្ចប្រជុំនេះ ក៏បានសម្រេចលើការកំណត់យុទ្ធសាស្រ្តជាបន្តដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតក្នុងការលើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំ គឺការស្នើអនុម័តគម្រោងជាច្រើនរបស់សហគ្រិនខ្មែរ ដើម្បីឆ្លើយតបឲ្យទាន់នឹងសភាពការណ៍ សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងនោះរួមមាន៖​

  • កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ លើកទី១៣ បន្តបើកពាក្យ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនក្នុងស្រុកទូទាំងប្រទេសសំដៅលើការអភិវឌ្ឍផលិតផល និងពង្រីកទីផ្សារ។
  • កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ក៏បានពង្រីកវិសាលភាព និងជំរុញភាពប្រកួតប្រជែងកាន់តែស្វិតស្វាញនៅទូទាំងប្រទេស។ កម្មវិធីទាំងពីរនេះបានសាបព្រោះវប្បធម៌សហគ្រិនភាពដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស និងនិស្សិតសរុបជាង ៨ ៣០០ នាក់ ដែលបានដាក់ពាក្យចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេនៅក្នុងឆ្នាំនេះ។ 
  • យុទ្ធនាការដែលសហគ្រិន​ខ្មែរគ្រោងនឹងធ្វើឡើងបណ្តាក់គ្នាក្នុងអំឡុងពេលខាងមុខនេះក៏ជាយន្តការជំរុញ និងលើកទឹកចិត្តសហគ្រិនយ៉ាងផុសផុលដូចជា
    ១) ការប្រគល់ពានរង្វាន់សហគ្រិនឆ្នើមជាច្រើនផ្នែក រាប់ចាប់ពីវិទ្យាល័យរហូតដល់កម្រិតសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ២) ការជួបជុំសហគ្រិនក្នុងស្រុកដើម្បីចែករំលែកបទពិសោធន៍ក្នុងការជំរុញលទ្ធភាពទទួលបានការវិនិយោគពីវិនិយោគិនក្នុង និងក្រៅប្រទេស។ ៣) ការកសាងទំនាក់ទំនងជាមួយស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពមកពីតំបន់អាស៊ី។ ៤) ការផ្គូផ្គងសហគ្រាសជាមួយតំណាងផ្សារទំនើបក្នុងស្រុកនានាជាដើម។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “គម្រោងផ្តួចផ្តើមរបស់ សហគ្រិនខ្មែរ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការគាំទ្រសហគ្រិនក្នុងស្រុក និងបង្កើតឱកាសការងារ។ សហគ្រិនខ្មែរ នៅតែបន្តរក្សាកម្មវិធីស្នូលដែលមានស្រាប់,ពង្រីកគម្រោងយុទ្ធសាស្រ្តបន្ថែម,និងដើរតួនាទីជាស្ពានដ៏សំខាន់មួយរវាងសហគ្រាសធុនតូចនិងមធ្យមជាមួយសហគ្រាសខ្នាតធំដើម្បីជំរុញឲ្យមានភាពប្រទាក់ក្រឡាគ្នាដែលមានភាពធន់និងនិរន្តរភាព។ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនេះបន្ថែមទៀត យើងត្រូវបណ្តុះផ្នត់គំនិតសហគ្រិនបន្ថែម រីឯធុរកិច្ចថ្មី និង សហគ្រាស ធុនតូចនិងមធ្យម គួរសហការគ្នាដើម្បី សម្រេចបាននូវកម្លាំងប្រមូលផ្តុំ លើកកម្ពស់ភាពច្នៃប្រឌិត ការរៀនសូត្រ និងការរីកចម្រើនរួមគ្នា”។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បាន​បញ្ជាក់ពីគោលជំហរថា៖”សហគ្រិនខ្មែរ បាន និងកំពុងចូលរួមជាកម្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ ការបង្កើត ផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិត និងមានតម្រូវការទីផ្សារជាក់ស្តែង។ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ការជំរុញធុរកិច្ចថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ជារបត់ដ៏សំខាន់មួយដើម្បីធានាបាននូវការរីកចម្រើន ភាពបត់បែន និងភាពធន់។ លើសពីនេះទៅទៀត ការផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យម ទៅនឹងបុគ្គលិកមានជំនាញជាជម្រើស អាទិភាពដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ភាពប្រកួតប្រជែង”។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាង ប្រព័ន្ធនវានុវត្តន៍, ជំរុញកំណើនធុរកិច្ច, និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ​នៅក្នុង ប្រព័ន្ធអេកូឡូស៊ី​សហគ្រិន​ភាពដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *