មុខរបរលក់ទឹកអំពៅអនាម័យ អាចទទួលបានចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ

ភ្នំពេញ ៖ ទឹកអំពៅ ជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរជាទូទៅ ដោយសាររសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីធម្មជាតិរបស់អំពៅធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលថ្ងៃក្ដៅតែម្ដង ហើយជាទូទៅគេឃើញការលក់ទឹកអំពៅនៅតាមតូបតូចៗ ឬរ៉ឺម៉កតាមផ្លូវប៉ុណ្ណោះ។

ខុសប្លែកពីការលក់ទឹកអំពៅទូទៅ ដែលច្រើនឃើញមាននៅតាមរទេះរុញ រ៉ឺម៉ក់ ឬតូបតូចៗនោះ The FRESH Sugarcane & Juice បានបង្ហាញខ្លួនក្នុងនាមជាទីតាំងលក់ទឹកអំពៅអនាម័យ មានលក្ខណៈទាន់សម័យទំនើប ជាមួយនឹងការកែច្នៃរសជាតិទឹកអំពៅបានច្រើនប្រភេទ ព្រមទាំងមានការវេចខ្ចប់យ៉ាងមានរបៀបបំផុត។

The FRESH Sugarcane & Juice គឺជាយីហោហាងលក់ទឹកអំពៅ មានច្រើនសាខាក្រោយបើកដំណើរការកាលពីឆ្នាំ២០១៨ ដោយផ្ដោតទៅលើគុណភាព រសជាតិ អនាម័យ ការវេចខ្ចប់ស្អាត ជាពិសេសគឺផ្តល់នូវគុណប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានផ្ទាល់តែម្ដង។

លោក សយ វុទ្ធា ជាស្ថាបនិករបស់ហាង​ The FRESH Sugarcane & Juice បានប្រាប់ AMS យ៉ាងដូច្នេះថា ៖

“ខ្ញុំបានចាប់ផ្ដើមអាជីវកម្មមួយនេះគឺដោយ ខ្ញុំជាអ្នកចូលចិត្តញ៉ាំទឹកអំពៅផ្ទាល់ ណាមួយវាល្អសម្រាប់សុខភាព ព្រោះជាភេសជ្ជៈធម្មជាតិ ហើយខ្ញុំក៏មើលឃើញថាវាជាមុខរបរមួយដែលមានសក្កានុពល និងអាចឈរជើងបានយូរ ព្រមទាំងអាចទទួលបានចំណូលផងដែរ”

លោកបន្ថែមឲ្យដឹងថា គំនិតកែច្នៃរសជាតិទឹកអំពៅនេះកើតមានឡើងកាលពីឆ្នាំ២០១៧ បន្ទាប់ពីលោកបានទៅសិក្សានៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបានឃើញអាជីវកម្មទឹកអំពៅមួយនេះមានច្រើនរសជាតិ ច្រើនមុខ លុះពេលវិលត្រឡប់មកកម្ពុជាវិញ គាត់ក៏ចាប់ផ្ដើមរៀបចំគំនិតអាជីវកម្មនេះ ប៉ុន្តែរៀបចំយ៉ាងណាឱ្យស័ក្ដិសមនឹងបរិបទស្រុកខ្មែរ។

រហូតមកដល់ពេលនេះ The FRESH Sugarcane & Juice បានបំបែកសាខារបស់ខ្លួនចំនួន៥ទីតាំង រួមមានសាខាទី១ នៅបឹងកេងកងទី១  សាខាទី២ បុរីប៉េងហួតបឹងស្នោ សាខាទី៣ ទី៤ និងទី៥  ស្ថិតក្នុងបុរីពិភពថ្មីចំការដូង១ ដែលក្នុងនោះមានជាប្រភេទហាង និងតូបអាស្រ័យតាមទីតាំនីមួយៗផងដែរ។

ដោយឡែក ចំពោះភេសជ្ជៈស្ថិតក្រោមយីហោ The FRESH Sugarcane & Juice មានប្រមាណ ២០រសជាតិ ដែលសុទ្ធសឹងជាភេសជ្ជៈធម្មជាតិ មានរសជាតិឆ្ងាញ់ ស្រស់ល្អ ផ្តល់គុណប្រយោជន៍ដល់សុខភាពអ្នកទទួលទាន ដោយសារវត្ថុធាតុដើមដូចជាដើមអំពៅ ត្រូវទិញពីប្រជាកសិករក្នុងស្រុក ដូចជាខេត្តព្រៃវែង និងខេត្តកណ្តាលជាដើម។ ចំណែកឯតម្លៃគឺមានចាប់ពី ២០០០រៀលឡើងទៅ ដែលជាតម្លៃមួយសមល្មមអាចឱ្យអតិថិជនទិញទទួលទានបានជារៀងរាល់ថ្ងៃ និងជាប្រចាំបាន។

លោក សយ វុទ្ធា បានបន្ថែមថា ចំណុចពិសេសរបស់ទឹកអំពៅ The FRESH Sugarcane &  Juice គឺផ្តោតលើចំណុចសំខាន់ៗចំនួន៣ ទី១ សុខភាពដោយប្រើវត្ថុធាតុដើមសុទ្ធពីធម្មជាតិ មិនប្រើស្ករ  មិនមានបន្ថែមសារជាតិមេ យកចិត្តទុកដាក់ចំពោះសុខភាពអតិថិជន។ ទី២ គឺអនាម័យ ផ្តោតជាចម្បង ទាំងការទុកដាក់អំពៅ និងការវេចខ្ចប់ ហើយទី៣ គឺផ្នែកសេវាកម្ម ព្យាយាមពន្លឿនឱ្យបានរហ័សមិនឱ្យអតិថិជនរង់ចាំយូរ ដោយមានប្រើម៉ាស៊ីនគាបអំពៅគុណភាពខ្ពស់ ធ្វើពីដែកអ៊ីណុកមិនច្រេះ  គាបបានរហ័ស និងមានអនាម័យល្អ ជាមួយនឹងការដាក់លក់ក្នុងតម្លៃថោកសមរម្យ ដែលអតិថិជនអាចទទួលយកបាន។ ជាមួយគ្នានេះ ទាក់ទងទៅនឹងអតិថិជនគោលដៅរបស់ហាង The FRESH Sugarcane & Juice គឺផ្តោតលើអតិថិជនដែលស្ថិតនៅក្នុងតំបន់ជិតៗ ឬជុំវិញទីតាំងហាង មានវ័យចាប់ពី ២០ឆ្នាំឡើងទៅដែលគិតគូរពីសុខភាព។ នេះជាអ្វីដែលម្ចាស់ហាងខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា ការចាប់ផ្តើមអាជីវកម្មនេះលើកដំបូងម្ចាស់អាជីវកម្មខាងលើបានចាប់ផ្ដើមពីការលក់តាមរទេះដោយចំណាយដើមទុនប្រមាណ ១៦០០ដុល្លារ ទៅលើថ្លៃទិញសម្ភារចាំបាច់ ដូចជា ម៉ាស៊ីនគាប និងធុងអនាម័យ រួមទាំងសម្ភារផ្សេងៗ។ ចំណុចសំខាន់របស់អាជីវកម្មមួយនេះ គឺការផ្តោត(Focus)ទៅលើផលិតក្នុងស្រុកតែមួយមុខ និងមានចំណុចពិសេសប្លែកគេ ​(Unique) ដែលគេពិបាកធ្វើតាម និងពិបាករកនៅកន្លែងផ្សេង។

យ៉ាងណាក៏ដោយ ការបើកអាជីវកម្មអ្វីមួយតែងមានភាពប្រឈម តួយ៉ាងដូចជាហាងទឹកអំពៅមួយនេះក៏ជួបបញ្ហាផងដែរ ដូចជា កាលពីគ្រាដំបូងឡើយគឺត្រូវចំណាយថ្លៃដើមខ្ពស់ ចំណេញតិច លក់បានតិច ព្រោះគេមិនទាន់ស្គាល់ មិនទាន់ទុកចិត្ត មិនចេះមើលគុណភាពអំពៅ ក៏ដូចជាការរើសទីតាំងខុសជាដើម។

ជាចុងក្រោយ លោក សយ វុទ្ធា បាផ្ដល់ជាមានមតិដែរថា ចំពោះអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មថ្មី គួរតែមានដើមទុនបម្រុងហើយអ្វីដែលសំខាន់គឺផ្ដោតលើផលិតផលចម្បងតែមួយមុខឱ្យខ្លាំងសិន កុំបែកឆ្វេងម្តងលក់នេះម្តងលក់នោះ  ត្រូវរកចំណុចពិសេសរបស់ផលិតផលឱ្យឃើញមុននឹងចាប់ផ្តើមដំណើរការអាជីវកម្ម និងឈានទៅរកការពង្រីកខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ