កម្ពុជា – កូរ៉េខាងត្បូង កំណត់គំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថឆ្លងដែន

ភ្នំពេញ ៖ ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (Credit Bureau Cambodia) និងក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ កូរ៉េ (Ko​rea Credit Bureau) បានកំណត់នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុឆ្លងដែន ដោយបានបង្ហាញសេវាចែករំលែករបាយការណ៍ឥណទានឆ្លងដែន ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្តល់ប្រាក់កម្ចីប្រកបដោយសុវត្ថិភាព និងទទួលព័ត៌មានកាន់តែច្រើនរវាងកម្ពុជា និងកូរ៉េខាងត្បូង​។

គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា ( CBC ) និងក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ កូរ៉េ នៅកម្ពុជា និងកូរ៉េខាងត្បូង អាចចូលប្រើប្រាស់ទិន្នន័យឥណទាន ដែលបានផ្ទៀងផ្ទាត់ឆ្លងដែនប្រកបដោយសុវត្ថិភាព ដោយជំរុញការសម្រេចចិត្តផ្តល់ប្រាក់កម្ចីប្រកបដោយទំនុកចិត្ត និងទទួលបានព័ត៌មាន។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការខាងលើនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់មកពីធនាគារ និងគ្រឹះ​ស្ថានហិរញ្ញវត្ថុ ទីភ្នាក់ងាររដ្ឋាភិបាល និងសមាគមឧស្សាហកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា កាលពីថ្មីៗនេះ ។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានរំលឹកនូវដំណើរការដែលឈានដល់ថ្ងៃដាក់ដំណើរការចែករំលែករបាយការណ៍ឥណទាននៅពេលនេះ គឺដំបូងឡើយនៅ២០២៤ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ទ្វេភាគីជាមួយកូរ៉េចំនួន ៣ដាច់ដោយឡែក។ ទន្ទឹមនោះក្រុមហ៊ុន CBC បានចុះហត្ថលេខាលើ MOU ជាមួយ KBC និង JB Bank ផ្តោតលើការចែករំលែករបាយការណ៍ឥណទានឆ្លងព្រំដែន។

សូមជម្រាបថា កូរ៉េខាងត្បូង គឺជាទីផ្សារការងារធំបំផុតទីពីរសម្រាប់ពលករកម្ពុជា ស្របពេលប្រទេសមួយនេះក៏ជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាផងដែរ។ ទន្ទឹមនេះ ធុរកិច្ចកូរ៉េក៏បន្តវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ៤១៤គម្រោង មានតម្លៃសរុបប្រមាណ ៦,៩ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុនកូរ៉េខាងត្បូងដែលបណ្តាក់ទុនរកស៊ីនៅកម្ពុជាមានប្រហែល ០,២៣ភាគរយនៃតម្លៃសរុប ឈរនៅលំដាប់ទី១២ ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ជាមួយនឹងការចូលប្រើទិន្នន័យប្រវត្តិឥណទានដែលបានផ្ទៀងផ្ទាត់នេះ គ្រឹះស្ថានហិរញ្ញវត្ថុនឹងត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់អំពីភាពស័ក្ដិសមនៃឥណទាន (creditwor​thi​ness) របស់បុគ្គលម្នាក់មុនពេលពង្រីកកន្លែងផ្តល់ឥណទាន គាំទ្រដល់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្នហិរញ្ញវត្ថុឆ្លងដែនកាន់តែទូលំទូលាយ។​

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន CBC បានលើកឡើងថា ការចែករំលែករបាយការណ៍ឥណទានពិតជាមានសារៈសំខាន់នៅក្នុងបរិបទនៃការផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមាននិន្នាការកើនឡើង។ ភាគីទាំងពីរនឹងចែករំលែកបច្ចេកវិទ្យាទៅមកដូចជា ការវិភាគព្យាករណ៍ ក្នុងសេវាកម្មឥណទាន ការអនុវត្តទន្និន័យបើកចំហសម្រាប់ការត្រួតពិនិត្យឥណទាន និងការប្រមូលទិន្នន័យក្រោយ ការដាក់ឲ្យកម្ចីជាដើម។ ជាពិសេស កិច្ចសហការទ្វេភាគី នឹងផ្តល់ភាពងាយស្រួល សម្រាប់ការផ្តល់កម្ចីរវាងពលរដ្ឋខ្មែរដែលកំពុងរស់នៅ ប្រទេស កូរ៉េខាងត្បូង និងពលរដ្ឋកូរ៉េរស់នៅកម្ពុជា។

លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា ៖

« គំនិតនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើតយន្តការចែករំលែកឥណទានឆ្លងដែន អាចចូលរួមលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាជាង ៥ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ និងប្រជាជនកូរ៉េជាង ១ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េនឹងអាចទទួលបានសេវាហិរញ្ញវត្ថុដោយប្រើប្រវត្តិឥណទានរបស់ពួកគេពីប្រទេសកម្ពុជា ខណៈដែលពលរដ្ឋកូរ៉េដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចទទួលបានឥណទាននៅក្នុងប្រទេសកម្ពុជាដោយប្រើកំណត់ត្រាឥណទានរបស់ពួកគេពីប្រទេសកូរ៉េផងដែរ។»។

លោក Hwang JongSup នាយកប្រតិបត្តិនៃក្រុមហ៊ុន KCB បាននិយាយថា ៖

« ខ្ញុំមានមោទនភាពណាស់ក្នុងការបើកដំណើរការសេវាកម្មនេះ ជាមួយដៃគូរបស់យើង CBC។ ខ្ញុំប្រាកដថា វានឹងជួយអ្នកប្រើប្រាស់ឱ្យទទួលបានឥណទានកាន់តែប្រសើរឡើង នៅពេលមានការចែករំលែករបាយការណ៍ឥណទានជាមួយប្រទេសផ្សេង»។

នាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េខាងត្បូងរូបនេះ បានប្តេជ្ញានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់សេវាកម្មឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យទាំងពីរ សម្រាប់អភិវឌ្ឍគំនិតផ្តួចផ្តើម ដ៏សំខាន់នេះត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ahn Duk-geun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណៈរដ្ឋកូរ៉េ ក្នុងវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-​​កូរ៉េ សម្រេចបាន៧៦២លានដុល្លារអាមេរិក​កើនឡើង១១,​៤៩​ភាគរយ ធៀបនឹងឆ្នាំ២០២៣។  ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *