Fintech ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមិនត្រឹមតែបានរួមចំណែកដល់ការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន ឱ្យកាន់តែមានភាពងាយស្រួល សម្បូរបែប ប្រសិទ្ធភាព និងតម្លៃសមរម្យប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងការវិភាគហានិភ័យនៅក្នុងគ្រឹះស្ថានទាំងនោះផងដែរ។

ស្របតាមការវិវត្តនេះ ការពង្រឹងក្របខ័ណ្ឌគតិយុត្តិដែលគាំទ្រដល់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែមានភាពចាំបាច់ក្នុងការផ្ដល់នូវតុល្យភាពរវាងកាលានុវត្តភាព និងហានិភ័យ។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់លើការធ្វើបច្ចុប្បន្នកម្មគោលការណ៍ណែនាំ ស្តីពី ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ជាពិសេសទៅលើការពង្រឹងសន្តិសុខសាយប័រ និងសុវត្ថិភាពទិន្នន័យ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចបង្ក ឱ្យមានភាពរអាក់រអួលក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និងប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនមក លើប្រព័ន្ធធនាគារ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវកម្រងសំណួរសម្រាប់ការវាយតម្ល ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការតាមដាន និងការវាយតម្លៃការអនុវត្តតាមគោលការណ៍ណែនាំ ស្ដីពី ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យារបស់ គ្រឹះស្ថាន។ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតជូនដំណឹងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី ការអនុវត្ត “កម្រងសំណួរសម្រាប់ការវាយតម្លៃការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យារបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ” ដែលនឹងចាប់អនុវត្តនៅឆ្នាំ២០២៣ ខាងមុខ។

សូមបបញ្ជាក់ផងដែរថា ទីផ្សារសកលនាពេលបច្ចុប្បន្ន សម្រាប់ FinTech មានរហូតទៅដល់ ១៣៣,៨៤ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២កន្លងទៅនេះ និងបន្តកើនឡើងទៅដល់ ៥៥៦,៥៨ពាន់លានដុល្លារនាឆ្នាំ២០៣០ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រចាំឆ្នាំដល់ទៅ ១៩,៥ភាគរយ ដែលមានន័យថាសកម្មភាពវិនិយោគក៏មានចំនួនច្រើនដ៏លើសលប់មួយផងដែរ។

លោក  ហោ​ ប៊ុនថែ អគ្គនាយករងធនាគារវីងបានថ្លែងថា​​ អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលយកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងសកម្មនៅក្នុងវិស័យធនាគារដោយសារតែកត្តាអំណោយផលសំខាន់ៗជាច្រើនបូករួមទាំងកត្តាសេដ្ឋកិច្ចនិងចំណេះដឹងរបស់ពលរដ្ឋដែលភាគច្រើនមានវ័យក្មេងៗ និងនិយមការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើមផង។

លោកបានបន្តថា ៖

“ការបង្កើនចំណេះដឹងផ្នែក FinTech គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជានៅពេលនេះដើម្បីអាចទទួលបានឱកាសចាប់យកការវិនិយោគកាន់តែច្រើនឡើងហើយវាគឺជាការជំរុញឱ្យដំណើរការឌីជីថល និងសម្លឹងមើលឃើញឱកាសកាន់តែច្រើនបន្ថែមទៀត”

លោកបានថ្លែងបន្តថា ៖

“ការវិនិយោគដែលអាចទទួលបានផលត្រឡប់មកវិញកាន់តែប្រសើរគឺបានមកពីសមត្ថភាពដែលអាចមើលនិន្នាការនាពេលអនាគតរបស់ Fintech ហើយវិនិយោគវាឲ្យបានត្រឹមត្រូវ ពីព្រោះថា អនាគត Fintech នឹងអាចក្លាយទៅជាអ្នកនាំមុខគេក្នុងកិច្ចការងារចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិរបស់យើង”

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងការទូទាត់ និងការផ្ទេរប្រាក់តាមឌីជីថល។ ជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យនេះ ប្រទេសកម្ពុជាបាន និងកំពុងតាមទាន់ការខិតខំប្រឹងប្រែងផ្នែកឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន។ វិបត្តិជំងឺកូវីដ១៩ ត្បិតវាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តែវាបានជំរុញ និងពន្លឿននិន្នាការក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ហើយប្រព័ន្ធសេដ្ឋកិច្ចជាច្រើនបានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។

លោកបានថ្លែងថា ៖

“ដូចដែលគេអាចឃើញនាពេលបច្ចុប្បន្ននេះ ការទទួលយក fintech ដូចជាកម្មវិធីដឹកជញ្ជូនអាហារ/ទំនិញ ក៏ដូចជាការទទួលយកជាទូទៅនៃការទូទាត់តាមអេឡិចត្រូនិក និងតាមឌីជីថលនៅក្នុងប្រទេស ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវាកម្មរបស់ពួកគេ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា”

លោក សុខ វឿន បានបន្តទៀតថា ៖

“ជាងនេះទៅទៀត ការប្រើប្រាស់ FinTech មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់នូវភាពងាយស្រួលក្នុងការបម្រើអតិថិជនរបស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ក្នុងបរិយាបន្នហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានស្រាប់ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីធ្វើឱ្យធនាគារកាន់តែងាយស្រួល និងអាចចូលប្រើប្រាស់បានកាន់តែច្រើន និងចំណាយមានប្រសិទ្ធភាព៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ