ប្រទេសកម្ពុជា កំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងរហូតមានបណ្តាញសារព័ត៌មានអន្តរជាតិលំដាប់ពិភពលោកចេញផ្សាយពីភាពអស្ចារ្យនៃតំបន់កម្សាន្តនានានៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ ដែលមានព្រៃភ្នំ ដែនជម្រកសត្វព្រៃ និងប្រាសាទបុរាណរាប់រយទីតាំងនៅទូទាំងប្រទេសដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

បណ្តាញផ្សព្វផ្សាយដ៏ល្បីឈ្មោះលំដាប់ពិភពលោក Lonely Planet បានចេញផ្សាយយ៉ាងទូលាយថា ប្រទេសកម្ពុជាគឺជាទីកន្លែងដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ីដ៏មានសក្តានុពល មានសួនឧទ្យានជាតិដ៏ទាក់ទាញជាច្រើនកន្លែង ព្រមទាំងតំបន់ដែនជម្រកសត្វព្រៃនានាដែលគ្របដណ្តប់លើផ្ទៃក្រឡារហូតដល់ទៅជាង៤០ភាគរយនៃផ្ទៃដីរបស់ប្រទេសដែលវាបានផ្តល់ឲ្យនូវទីជម្រកដ៏កក់ក្តៅសម្រាប់ជីវិតសត្វព្រៃយ៉ាងចម្រុះ។

អ្វីដែលកាន់តែអស្ចារ្យសម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍សុវត្ថិភាពជាងគេ ដែលទទួលបានពានរង្វាន់លំដាប់ទី១នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ពីអន្តរជាតិចំនួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយវេបសាយទីភ្នាក់ងារទេសចរណ៍អន្តរជាតិ WIT-Web In Travel និងពានរង្វាន់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកជាកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ និងព្រះអាទិត្យលិចដោយវេបសាយដ៏ល្បីរបស់អង់គ្លេស The Mirror។

នៅក្នុងខែជាមួយគ្នានេះ សៀវភៅ The Lonely Planet ដែលជាបណ្តាញផ្សព្វផ្សាយដ៏ល្បីមួយរបស់ពិភពលោកក៏បានចេញផ្សាយអំពីភាពទាក់ទាញនៃឧទ្យានជាតិ និងតំបន់ដែនជម្រកសត្វព្រៃរបស់កម្ពុជាជាច្រើនកន្លែងដែលជឿជាក់ថាមានភាពស័ក្ដិសមបំផុតសម្រាប់ក្រុមអ្នកទេសចរដែលនិយមចូលចិត្តក្នុងការធ្វើដំណើរបែបដំណើរផ្សងព្រេងនៅក្នុងព្រៃ។
គួរបញ្ជាក់ផងដែរថា Lonely Planet គឺជាសៀវភៅណែនាំ ឬមគ្គុទេសក៍ ទេសចរណ៍ដ៏ល្បីរបស់ពិភពលោកបង្កើតឡើងកាលពីឆ្នាំ១៩៧៣ នៅប្រទេសអូស្ត្រាលី ហើយសៀវភៅរនេះបានដាក់លក់ជាច្រើនលានក្បាលជារៀងរាល់ឆ្នាំ ខណៈដែលកាលពីឆ្នាំ២០១៩ សៀវភៅចំនួន ១២០លានក្បាលត្រូវបានលក់ដាច់ទាំងអស់។
សម្រាប់ឧទ្យានជាតិកម្ពុជា ព្រមទាំងតំបន់ជម្រកសត្វព្រៃដែលត្រូវបាន Lonely Planet ចេញផ្សាយដើម្បីណែនាំជូនក្រុមអ្នកចូលចិត្តធ្វើដំណើរកំសាន្តនៅតាមជុំវិញពិភពលោកនោះរួមមានដូចជា៖
ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ខេត្តកោះកុង មានទំហំ ៣៥ ០០០ ហិកតា
ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងខេត្តកំពត និងមានទំហំ ១៤០ ០០០ ហិកតា
ឧទ្យានជាតិ កែប នៅក្នុងខេត្តកំពត មានទំហំដើម ៥ ០០០ ហិកតា ក្រោយមកធ្វើវិសោធនកម្មទៅជា ១ ១៥២ ហិកតា
ឧទ្យានជាតិរាម ស្ថិតនៅក្នុងខេត្តព្រះ សីហនុ មានទំហំ ១៥០ ០០០ ហិកតា
ឧទ្យានជាតិបុទុមសាគរ មានទីតាំងនៅក្នុងខេត្តកោះកុង មានទំហំ ១៧១ ២៥០ ហិកតា
ឧទ្យានជាតិភ្នំគូលែន មានទីតាំងក្នុងខេត្តសៀមរាប មានទំហំ ៣៧ ៥០០ ហិកតា
ឧទ្យានជាតិវីរៈជ័យ មានទីតាំងនៅខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តរតនៈគីរីមានទំហំ ៣៣២ ៥០០ ហិកតា
ដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅក្នុងខេត្តកោះកុង ទំហំប្រមាណជា ២៣ ៧៥០ ហិកតា
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លាតសន្ធឹងនៅក្នុងខេត្តកោះកុង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានទំហំ ២៥៣ ៧៥០ ហិកតា ចុងក្រោយ គឺដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅខេត្តមណ្ឌលគីរី មានទំហំប្រមាណជា ២៩២ ៦៩០ ហិកតា ដែលកំពុងមានភាពល្បីល្បាញបំផុត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content