អស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ មានគ្រួសារក្រីក្រជិត 3លាននាក់បានទទួល អត្ថប្រយោជន៍ពីជំនួយជាសាច់ប្រាក់របស់រដ្ឋាភិបាលតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិជំងឺកូវីដ-19 ដោយដំណើរការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់មុនដំណាច់ខែមិថុនា។
លោក សំហេង បុរស រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថារហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណ 300លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ជនក្រីក្រដែលកំពុងមានជំងឺរាតត្បាតកូវីដ-19 ខណៈកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ត្រូវបានចាប់ផ្តើម។

លោក សំហេង បុរស បានមានប្រសាសន៍ថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ មានគ្រួសារក្រីក្រជិត 3លាននាក់បានទទួល អត្ថប្រយោជន៍ពីជំនួយជាសាច់ប្រាក់របស់រដ្ឋាភិបាលតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិជំងឺកូវីដ-19 ដោយដំណើរការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់មុនដំណាច់ខែមិថុនា ឆ្នាំ2021។
លោក ថេង បញ្ញាធន អគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ បានប្រាប់ឲ្យដឹងថា កម្មវិធីផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ2020 គ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ2021ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមផ្តល់ជំនួយជាសាច់ប្រាក់សម្រាប់ជាការគាំទ្រមួយផ្នែកបន្ទាប់ពីការបិទខ្ទប់តំបន់ក្រហមដែលនៅបន្ត ទៅដល់គ្រួសារដែលបាត់បង់ឱកាសនៅក្នុងតំបន់ដែលមានការរឹតត្បិត រួមទាំងអ្នកដែលមានសមាជិកគ្រួសារបានទទួលមរណភាព និងឆ្លងមេរោគ។

លោក ថេង បញ្ញាធន បានបញ្ជាក់ថា ៖
“រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែទៅលើសុខភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងជីវភាពរស់នៅរបស់ពួកគេទៀតផង។ កម្មវិធីជំនួយជាសាច់ប្រាក់នេះគឺធ្វើឡើងសម្រាប់ក្រុមដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19នៅក្នុងតំបន់ក្រហម នៅតាមតំបន់បិទខ្ទប់ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយពីការបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធ”
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលការផ្តោតសំខាន់លើគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយការឆ្លងមេរោគក្នុងស្រុកនៃព្រឹត្តិការណ៍សហគមន៍20កុម្ភៈនៅតាមទីតាំងបិទខ្ទប់ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។
គ្រួសារដែលមានសិទ្ធិទទួលបានជំនួយពីកម្មវិធីខាងលើនេះគឺអ្នកដែលងាយរងផលប៉ះពាល់ ដូចជាអ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមចិញ្ចើមថ្នល់ អ្នកប្រមូលសំរាមជាដើម ដោយអាចទទួលបានជំនួយក្នុងចន្លោះពី 156,000 រៀល (ប្រហែល 39 ដុល្លារអាមេរិក) និង 311,000 រៀល (ជិត78 ដុល្លារអាមេរិក) – អាស្រ័យ លើទំហំនៃចំនួនសមាជិកក្នុងគ្រួសារ។ សម្រាប់កម្មកររោងចក្រដែលរងផលប៉ះពាល់ពីការបិទខ្ទប់នឹងទទួលបានប្រាក់ចំនួន160,000រៀល (40ដុល្លារ) ក្នុងម្នាក់ៗសម្រាប់ឧបត្ថម្ភធនតែមួយ តាមរយៈយន្ដការដែលមានស្រាប់ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ-19 នឹងទទួលបានថវិកាចំនួន 30ម៉ឺនរៀល (75 ដុល្លារ) បន្ថែមលើការឧបត្ថម្ភជាសាច់ប្រាក់រយៈពេល5 ខែដើម្បីទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី។ អ្នកដែលមានសមាជិកគ្រួសារ ឆ្លងជំងឺទាំងក្នុង និងក្រៅតំបន់បិទខ្ទប់នឹងទទួលបានចំនួនប្រហាក់ប្រហែលគ្នាដែលមានសិទ្ធិទទួលបានដូចគ្រួសារក្រីក្រដែលបានរៀបរាប់ខាងលើ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content