រដ្ឋមន្ត្រីទេសចរណ៍ ៖ ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជារំពឹងទទួលភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ និងអន្តរជាតិ ៨០ម៉ឺននាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ តំបន់ឆ្នេរកម្ពុជាដែលរួមមានខេត្តចំនួន៤ អាចទាក់ទាញភ្ញៀវទេសចរជាតិប្រាណ ៨លាននាក់ និងទេសចរអន្តរជាតិ ៨០ម៉ឺននាក់

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៤៤ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាង៤៤ម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ហូឡង់ ចាយលុយជាង ១៣០០លានដុល្លារ ទិញកាំភ្លើងយន្ត Skyranger Cannons ចំនួន២២គ្រឿង ទុកបាញ់យន្តហោះដ្រូន

Skyranger cannon បានក្លាយទៅជាសព្វាវុធគួរឲ្យទាក់ចិត្តពីរដ្ឋាភិបាលនៃបណ្តាប្រទេសប៉ែកអឺរ៉ុបយ៉ាងខ្លាំងចាប់តាំងតែពីពេលដែលជម្លោះនៅអ៊ុយក្រែនបានផ្ទុះឡើង

អូស្ត្រាលី ផ្តល់ជំនួយជាង ១លាន ២សែនដុល្លារ ដើម្បីគាំទ្រកម្ពុជាឆ្ពោះទៅរកការគ្មានមីននៅឆ្នាំ២០៣០

ប្រទេសអូស្ត្រាលីបានផ្តល់ជំនួយជាង ១លាន ២សែនដុល្លារអាម៉េរិក ដើម្បីគាំទ្រប្រទេសកម្ពុជាឆ្ពោះទៅរកការគ្មានមីននៅឆ្នាំ២០៣០

Donald Trump គំរាមយកពន្ធ ២៥ ភាគរយលើកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានលើកឡើងថា នឹងយកពន្ធ ២៥ ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ

វឌ្ឍនភាពគម្រោងស្ថាបនា និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

បច្ចុប្បន្នចំពោះតែគម្រោងស្ថាបនា និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម សម្រេចបានប្រមាណ​៣២ភាគរយហើយ

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយឱ្យដំណើរការនូវប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

Donald Trump ផ្អាកជំនួយថវិកា និងកម្មវិធីមូលនិធិហិរញ្ញវត្ថុផ្សេងៗសម្រាប់ពលរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន

លោក Donald Trump បានបញ្ជាឱ្យផ្អាកការផ្តល់ថវិកាជំនួយ និងកម្មវិធីមូលនិធិហិរញ្ញវត្ថុផ្សេងៗដែលមានទំហំរាប់ពាន់លានដុល្លារដល់ពលរដ្ឋអាមេរិក ខណៈដែលសមាជិកព្រឹទ្ធសភាមួយចំនួនកំពុងចោទថា Trump កំពុងបំពានច្បាប់ និងប៉ះពាល់ដល់វិស័យជាច្រើន

រដ្ឋមន្ត្រីកសិកម្ម ទទួលសំណើជួយរកដំណោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងកសិករដាំមៀន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ទទួលយកសំណើជួយរកដំណោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងកសិករដាំមៀនប៉ៃលិន

ក្រុមហ៊ុនជប៉ុនចង់វិនិយោគវិស័យស្វាយចន្ទីសម្រាប់នាំចេញ និងកែច្នៃផ្លែ-សំបកគ្រាប់ស្វាយចន្ទី

ក្រុមហ៊ុនជប៉ុនមួយ បង្ហាញពីគោលបំណងវិនិយោគវិស័យស្វាយចន្ទីនៅកម្ពុជាសម្រាប់នាំចេញ និងការកែច្នៃផ្លែ សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង ទឹកខ្មេះ និងចំណីសត្វគោ